ភាគទី៧ : ការចាកចេញ...

5.9K 455 0
                                    

សម្លេងស្រែកយំរបស់ ថេយ៉ុង ហាក់ដូចជាបាន
ធ្វើអោយ ជុងហ្គុក បានភ្ញាក់ខ្លួនវិញព្រឺតព្រោះតែ អម្បាញ់មិញនេះនាយទប់កំហឹងមិនជាប់ទើបជ្រុល មាត់ស្រែកសម្លុតដាក់ ថេយ៉ុង បែបហ្នឹង

< ថេយ៍... > ជុងហ្គុក ទម្លាក់ដៃចុះវិញយ៉ាងលឿន

< ហ្ហឹកៗៗ...> ថេយ៉ុង យំឡើងដង្ហក់ទៅហើយព្រោះ តែសម្លេងស្រែករបស់ ជុងហ្គុក ធ្វើអោយគេភ័យខ្លាចខ្លាំងណាស់

< បងសូមទោស ថេយ៍បើកភ្នែកសម្លឹងមុខបងមក > ជុងហ្គុក ចាប់ក្រសោបមុខរាងតូចអោយគេបើកភ្នែក សម្លឹងមើលមកខ្លួនវិញដោយសារតែគេបិទភ្នែកជិត ឈឹង

< ចេញទៅ > ថេយ៉ុង និយាយដោយនៅតែបិទភ្នែកដដែលគេមិនចង់ឃើញមនុស្សដែលស្រែកសម្លុតដាក់គេរកវៃគេព្រោះតែអ្នកផ្សែងឡើយ

< អត់ទេ ថេយ៍សូមអង្វរអូនបើកភ្នែកសម្លឹងមើលមុខបងមកណា៎ > ជុងហ្គុក

< ខ្ញុំស្អប់ពូខ្ញុំមិនចង់ឃើញពូមិនចង់នៅជិតមនុស្សដូចជាពូទៀតទេ!! > ថេយ៉ុង បើកភ្នែកមកស្រែកដាក់នាយទាំងទឹកភ្នែកគ្រវាស់ដៃនាយចេញមុននឹងច្រានអោយនាយចេញហើយរត់ចូលបន្ទប់បិទទ្វាវិញបាត់

< តុក តុក >

< ថេយ៍ បើកទ្វាបងសូមទោសដែលស្រែកដាក់អូន > ជុងហ្គុក ឈរគោះទ្វាបន្ទប់រាងតូចទាំងមានអារម្មណ៍ថាខុសខ្លាំងដែលមិនអាចគ្រប់គ្រងសតិខ្លួនឯងបាន

< ថេយ៍លឺបងហៅទេបើកទ្វារចេញមកនិយាយជាមួយបងបន្តិចមកណា៎បងសូមអង្វរ > ជុងហ្គុក

< ជុងហ្គុក មានរឿងស្អីនិង ?! > ដោយសារតែលឺសម្លេងស្រែកប្រកែកគ្នាទើបអ្នកស្រីចនដើរចេញមកមើលក៏ឃើញកូនប្រុសគាត់ឈរមុខបន្ទប់ ថេយ៉ុង

< ម៉ាក់គឺ....> ជុងហ្គុក មិនដឹងគួរប្រាប់គាត់យ៉ាងមិចបើគាត់ដឹងថាខ្លួមធ្វើអោយរាងតូចយំដោយសារតែរឿងឆ្គួតឡប់របស់នាយនោះនាយប្រាដកជាត្រូវស្លាប់មិនខាន

< គឺយ៉ាងមិចហើយល្ងាចមិញឯងធ្វើស្អីប្អូនហេតុអីគេត្រលប់មកផ្ទះវិញទាំងយំ? > អ្នកស្រីចន សួរទើប ជុងហ្គុក ឈរដកដង្ហើមធំសម្រួលអារម្មណ៍បន្តិចទើបចាប់ផ្តើមនិយាយរឿងប្រាប់ទៅគាត់

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now