ភាគទី៣២ : ពួកយើងរៀបការមួយគ្នាណា៎

5.9K 335 2
                                    

ក្រោយពេលនិយាយសម្រួលគ្នារួចហើយ ជុងហ្គុក បានលើកបី ថេយ៉ុង ទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនទម្រាំតែរួចជិតមួយម៉ោងឯណោះទើបចេញមកវិញហើយពួកគេនាំគ្នារៀបចំស្លៀកពាក់ចេញ ទៅចម្ការ

< តើលោកតាលោកយាយពួកគាត់ទៅណាអស់ ហើយ? > ថេយ៉ុង និយាយពេលដើរចេញមកពីបន្ទប់ឃើញក្នុងផ្ទះស្ងាត់

< លោកយាយគាត់នឹងអាចទៅផ្សារបាត់ហើយចំណែកឯលោកតាក៏សង្ស័យគាត់ទៅចម្ការដូចគ្នា > ជុងហ្គុក អង្គុយពាក់ស្បែកជើងរួចហើយដើរទៅរកកង់

< អូនជិះកង់ជាមួយបងដែរ! > ថេយ៉ុង រត់មកចាប់ដើមដៃរបស់ ជុងហ្គុក

< ក្រែងមានកង់មួយទៀតតើមិនចឹង? > ជុងហ្គុក

< ខ្លាចដួលមួយទៀតអូនចង់ជិះកង់ជាមួយបង >
ថេយ៉ុង

< ឡើងមក > ជុងហ្គុក និយាយហើយរាងតូចឡើង ជិះកង់ពីក្រោយលើកដៃអោបចង្កេះនាយជាប់ទើប ជុងហ្គុក ជិះកង់ទៅ។

< ជុង > ថេយ៉ុង

< យ៉ាងមិច? > ជុងហ្គុក

< តើពេលណាទើបបងត្រឡប់ទៅសេអ៊ូលវិញ ?? > ថេយ៉ុង

< មិនដឹង > ជុងហ្គុក

< ហេតុអីមិនដឹង? > ថេយ៉ុង

< ខ្ញុំចង់នៅទីនេះសិន > ជុងហ្គុក

< បងនៅតែប្រើពាក្យខ្ញុំទៀតហ្ហេស? ស្ដាប់ហើយពួកយើងដូចឆ្ងាយពីគ្នាណាស់ > ថេយ៉ុង ប្រាប់ទាំងពេបមាត់

< ចុះចង់អោយខ្ញុំនិយាយយ៉ាងមិច? > ជុងហ្គុក

< ប្រើពាក្យអូនបងដូចមុនបានទេ? > ថេយ៉ុង

< មិនទម្លាប់ > ជុងហ្គុក

< ក្រែងពីមុនបងតែងតែប្រើពាក្យនឹងមិនចឹងមិចក៏ថាមិនទម្លាប់? > ថេយ៉ុង

< វាគ្រាន់តែពីមុន > ជុងហ្គុក

< ចុះពេលនេះវាយ៉ាងមិច? > ថេយ៉ុង

< សម្រេចថាឯងចង់តាមយើងអោយទាន់មែនទេ? > ជុងហ្គុក

< នឹងហើយបងនិយាយថាឈប់ខឹងអូនហើយមិន ចឹង? បងគួរតែនិយាយដូចពីមុនបានទេ? អូនចង់លឺបងហៅអូនដោយប្រើសព្វនាមថាអូន > ថេយ៉ុងប្រាប់ហើយអោបចង្កេះ ជុងហ្គុក អើតកទៅមើលមុខនាយ

គូរដណ្តឹងវ័យក្មេង 💞💫 (ចប់)Where stories live. Discover now