EP2 : ចែកគេតិចអត់បានទេ ?

1.4K 123 4
                                    


ជុងហ្គុក អស់សំណើចពេលឭពាក្យសម្តីរបស់ភរិយានាយដឹងថាគេមុខលុុយតែមិនគិតថាមុខលុុយដល់ថ្នាក់សុំប្តូរពីការសុំទោសមកជាលុយទេ ។

« មានតែខ្លួនយកទេ? » ជុងហ្គុក លើចិញ្ចើមសួរគេនិយាយធ្វើដូចរាល់ថ្ងៃនឹងនាយមានលុយទុកក្នុងខ្លួនច្រើនណាស់ចឹងសូម្បីតែឈ្មោះក្រុមហ៊ុនក៏ឈ្មោះគេ ទ្រព្យសម្បត្តិរបស់នាយទាំងប៉ុន្មានក៏ក្លាយជារបស់គេអស់ហើយនាយមានអ្វីឪ្យគេទៀត ? ។

« ខ្លួនបងជារបស់អូនយូរហើយមីណាក៏គ្មានសិទ្ធប៉ះដែល »

« ចិត្តអាក្រក់ម្ល៉េះចែកគេខ្លះទៅ »

« ចែក? អញ្ចឹងបងចែកអូនឪ្យទៅប្រុសផ្សេងដែលទៅ » 

« កុំនិយាយបែបនេះ »

« បងផ្តើមមុន! »

« អូខេ សម្រេចថាបងខុសទៅចុះ » ចុងក្រោយទោះខំនិយាយយកឈ្នះប៉ុណ្ណាក៏នាយនៅតែជាអ្នកខុសដដែលនាយមិនបានចង់យកឈ្នះយកចាញ់ជាមួយគេទេនាយគ្រាន់តែចង់ញោះគេឪ្យឆេះប៉ុណ្ណោះ ។

« សុំអនុញ្ញាត » ហារូ ស្រែកប្រាប់ពីខាងក្រៅជាមុនសិនទើបរុញទ្វារចូលក្នុង ។

« យ៉ាងមិចឯង » ជុងហ្គុក សួរមុខក្រញ៉ូវប្រពន្ធកំពុងតែងក់ងរដាក់ផងអាកូនចៅនឹងមករំខានទៀត ។

« គឺឯកសារដែលចៅហ្វាយឪ្យខ្ញុំទៅយកពីក្រុមហ៊ុន ម្សិលមិញខ្ញុំយកមកទុកក្នុងបន្ទប់ធ្វើការចៅហ្វាយហើយ »

ជុងហ្គុក សម្លឹងមុខប្រពន្ធបន្តិចចិត្តមួយចង់នៅលួងគេតែនាយមានការងារត្រូវធ្វើដូច្នោះមិនអាចនៅលួងគេបាននោះទេតែមិនអីទេចាំទំនេរដៃពេលណាចាំលួងគេទៅចុះ ។ ជុងហ្គុក ដើរចេញពីបន្ទប់គេងសម្តៅទៅបន្ទប់ធ្វើការទាំងមិននិយាយអីមួយម៉ាត់ធ្វើឪ្យថេយ៉ុងក្តាប់ដៃខឹងភ្លាមៗ ។

« គួរឪ្យធុញ!! » ថេយ៉ុង ទម្លាក់ខ្លួនដេកលើគ្រែអស់ជំហរទាញអាយផេតមកអូសមើលរំសាយកំហឹងដែល មាននៅក្នុងខ្លួន ។

« អូ...កាបូបនេះស្អាតណាស់ » ថេយ៉ុង លាន់មាត់សរសើរភ្លាមក្រោយឃើញកាបូបម៉ាកល្បីមួយដែលគេដាក់លក់ក្នុង Shopping ។

[ ប្រពន្ធម៉ាហ្វៀ ] Where stories live. Discover now