Part12:អឹក...ហ្ហឺ..បងថេជួយខ្ញុំផង

2.2K 120 0
                                    

«គីមប៉ាប់(ម្ហូបនិងអេដមីនហៅៗទៅទេ😹)យើងដឹងថាជុងហ្គុកគេចូលចិត្តឯងទើបយើងខំប្រឹងជីកកកោះកកាយចេញពីខួក្បាលយើងមកធ្វើអោយគេញាំ តែមើលគេចុះគេភ្លេចសន្យាហើយគេទុកយើងចោលសង្ស័យតែកំពុងអោបស្រីផងក៏មិនដឹង...យើងសម្រេចចិត្តហើយយើងមិនទុកឯងទេយើងនិងញាំឯងទាល់តែអស់...ហឹម...»និយាយហើយថេយ៉ុងក៏យកស្លាបព្រាដួសកាយញុកៗមិនមែនញុកធម្មតានោះទេគឺដូចជាឃ្លានដាច់ដាបណាស់អីញ្ចឹងតែនេះក៏ព្រោះតែគេខឹងនិងជុងហ្គុកខ្លាំងពេកទើបញាំយកៗបែបនេះ

«ហ្ហឹកៗ....អាក្មេងឆ្គួតអើយមិចក៏មិនមកតាមសន្យា...ចាំមើលតែត្រឡប់មកដឹងតែត្រូវរបស់យើងហើយ...ហ្ហឹកហ្ហឺ....ប្រៃណាស់»ថេយ៉ុងយំគ្មានទឹកភ្នែកពោលគឺគ្រាន់តែលឺសម្លេង រអ៊ូវងូវៗបណ្ដើរញាំក៏ដល់កន្លែងដែលប្រៃ គេក៏ពោលឡើងទាំងយំទៅ តែថាគេមិនបានចោលឡើងស៊ូទ្រាំលេបទាំងវេទនារហូតដល់អស់

_____________

ពេលល្ងាចជ្រេបន្តិចក៏ចូលមកដល់ជុងហ្គុកកំពុងតែគេងក្រាបក្បាលនៅគ្រែពេទ្យរបស់ប្អូនយ៉ាងលង់លក់មើលទៅទំនងជាអត់ងងុយមកតាំងពីស្មើរណាមកអីញ្ចឹង...

ក្រាក~~~ក្រឹប~~~
«ហឹស...មើលចុះទាំងបងទាំងប្អូនក៏គេងលក់ទាំងពី»កម្លោះសូហ្គាដើរចូលមកព្រមជាមួយនិងផ្លែឈើមួយកន្រ្តកមកជាមួយផងទើបដាក់នៅលើតុក្បែរនោះហើយក៏ដើរទៅបិទវាំងននបន្ទប់ចេញបន្តិចមើលទៅវាកំពុងតែចាំងចំមុខរបស់បងប្អូនមួយគូនោះហើយ

«ហ្ហឹម...»ដោយសារតែសម្លេងទាញវាំងននរបស់សូហ្គាក៏បានធ្វើអោយជុងហ្គុកភ្ញាក់ឡើងក៏បានឃើញសូហ្គានៅក្បែរមាត់បង្អួច

«ភ្ញាក់ហើយហ្អី...»សូហ្គា
«អឹម...នេះឯងមកដល់យូហើយ?»ជុងហ្គុកសួបណ្ដើរប្រះខ្លួនក្រោកបណ្ដើរទាំងពត់ខ្លួនពត់ប្រាណ
«ទើបមកដល់ទេយើងទើបតែចេញពីធ្វើការហើយឯងញាំអីពេលល្ងាចហើយនៅ»សូហ្គា
«នៅទេ...ហ៎ា...ល្ងាច!!...នេះម៉ោងប៉ុន្មានហើយ»នាយក្រាស់ក៏ស្រាប់តែស្វាងដូចគេជះទឹកមួយធុងនៅពេលលឺនាយសូហ្គាប្រាប់ថានេះគឺល្ងាច

«ម៉ោង 5:25នាទីហើយយ៉ាងមិចឯង»សូហ្គាក៏ឆ្ងល់ពេលឃើញជុងហ្គុកធ្វើរឹកពារដូចជាមាន់រកពង
«ស្លាប់ហើយ...ឯងមកនេះ»ជុងហ្គុកក៏បានដឹកដៃសូហ្គាមកជាមួយគេនៅក្បែរមាត់បង្អួច

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Where stories live. Discover now