រឿង:« វិលរកស្នេហ៍ចាស់💓🌼 »

3.5K 274 11
                                    

+ភូមិគ្រឹះគីម

« ថេវ៉ុនហា៎...កុំរត់កូន »សម្លេងស្រួសស្រិបរបស់អ្នកមាននាមជាAppaដែលកំពុងដើរពីក្រោយកូនទាំងគ្រវីហាក់ហត់នើយនិងតាមចាប់គេខ្លាំងណាស់។ គីមថេយ៉ុង ជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារគីមដែលសព្វថ្ងៃគេរស់ជាមួយសាម្វីនិងកូនប្រុសម្នាក់ឈ្មោះ ចន ថេវ៉ុន និងអ្នកបម្រើពី2 3នាក់ចំណែកលោកគីមនិងអ្នកស្រីគីមគឺនៅឯក្រៅប្រទេសឯណោះ។

« ខឹកៗ Appa ដេញចាប់វ៉ុនមក »ក្មេងប្រុសតូចល្អិតមានអាយុ2ឆ្នាំ បែរមកសើចស្ញេញដាក់Appaទើបរៀបនិងរត់បន្តតែក៏...។

« អា៎...វ៉ុនប្រយ័ត្នកូន...ដឹប!!ព្រូស៚»ថេយ៉ុង ស្រែកមិនទាន់ផុតផងកាយតូចរបស់អាល្អិតក៏ដួលទៅលើឥដ្ឋយ៉ាងដំណមដោយសារមុននេះគេរត់មិនបានមើលក៏ទៅជល់និងកាយស្រីស្រស់ម្នាក់ស្លៀកពាក់ពណ៍ក្រហមឆេះស៊កអាវសំយិសដល់គល់ដើមទ្រូង កំពុងតែឈរអោបដៃសម្លឹងទៅក្មេងតូចដែលដួលអុកទូទនិងឥដ្ធទាំងពេបមាត់។

« វ៉ុនយ៉ាងមិចហើយកូន »ថេយ៉ុង មិនខ្វល់និងវត្តមាននាងក៏បន្ទន់ជង្គង់ចោតសួរកូនទាំងបារម្ភ។

« កូនមិនអីទេAppa »ថេវ៉ុន គ្រវីក្បាលប្រកែកដាក់Appaកុំឲបារម្ភ កាត់តាមចរិកស្លូតត្រង់ដូចអ្នកជាAppa ទាំងដែលការពិតគេគឺឈឺខ្លាំងណាស់គេមិនមែនមនុស្សដែលអាចទ្រាំបានតែគេជាក្មេង ។

« រត់មិនចេះបើកភ្នែក!! »ស្រីស្រស់ ស្រដីរួចក៏ដើរចូលទៅក្នុងនៅឆ្លៀតយកជើងមកដើរបំបុកស្មារបស់ថេយ៍ទៀតផង។ថេយ៉ុងមិនមាត់គ្រាន់តែសម្លឹងមើលដំណើរនាងបន្តិចក៏បែរមកលើកពរកូនវិញ។

« មីននោះមករកលោកប៉ាទៀតហើយមែនទេAppa? »ថេវ៉ុន សួរទាំងអោនមុខចុះព្រោះតែម្នាក់ក៏មានចម្លើយក្នុងចិត្តរួចទៅហើយ។

« ហឹុម... »ថេយ៉ុង បានត្រឹមក្រហឹមប្រាប់កូនព្រោះតែសំណួរនេះវាមិនមែនជាលើកទីមួយ រូបភាពដែលស្រីទាំងនោះបានជិះជាន់មើលងាយមកលើកូននិងខ្លួនវាក៏មិនមែនទើបនិងកើតមាន គឺវារាប់ភ្លេចទៅបើរាប់តាំងពីគេផ្ដើមពពោះថេវ៉ុនដំបូង អូ..ទេគឺចាប់តាំងពីគេរៀបការបានមួយខែមកម៉្លេះ គឺក្នុងអន្កង់ពេលលោកគីមនិងអ្នកស្រីគីមទៅក្រៅប្រទេស។

"ទំនួលខុសត្រូវ🔞"Where stories live. Discover now