Episode22:អត់ទេខ្ញុំខ្លាចហើយ!!

1.7K 143 3
                                    

~គ្រាំង~
សម្លេងធាក់ទ្វាទម្លុះចូលមកមួយទំហឹងធ្វើអោយអាល្អិត ថេយ៉ុង ភ័យញ័រអស់សព្វសាច់ខំប្រឹងលើកដៃខ្ទប់ត្រចៀកទាំងភ័យបុកទ្រូង
« ឯងនៅឯណា គីមថេយ៉ុង? »ជុងគុក សង្រ្គឺតជើងធ្មេញទាំងបែកញើសជោគចុងសក់ ក្មេងនេះថ្លើមធំណាស់ណ៎ហ៊ានបិទទ្វាមិនអោយគេចូល?
« ហ្អឹកៗ!! »គេឈោងដៃទៅបើកទ្វាបន្ទប់ទឹកក្រាកបង្ហាញអោយឃើញអាល្អិតកំពុងតែអង្គុយអោបក្បាលជង្គង់យំខ្សិបៗតែដល់ពេលគេបើកទ្វាមួយទំហឹងគេភ័យដល់ថ្នាក់ស្រែកយំឮៗ
« ឯងនៅទីនេះទេហ្ហេស?ទៅវិញ »ជុងគុក ញញឹមចុងមាត់ចូលទៅចាប់បោចសក់គេអូសចេញមកវិញយ៉ាងឈាមត្រជាក់
« ហ្អឹកៗ...អត់ទេខ្ញុំខ្លាចហើយ...សុំអង្វរកុំយកខ្ញុំទៅវិញអីខ្ញុំខ្កាចហើយ »ថេយ៉ុង ចាប់អោបជើងគេជាប់មិនអោយទៅមុខតរទៀតបាន ពេលនេះគេខ្លាចហើយគេខ្លាចប្រុសម្នាក់នេះខ្លាំងណាស់ សុំអង្វរដោះលែងគេចេញទៅ
« ខ្លាចហ្ហេស??ហាហា ឯងគិតថាយើងនឹងបែរមកអាណិតឯងមែនទេ?កុំសង្ឃឹម »ជុងគុក រលាស់ជើងធ្វើអោយគេដួលត្រងាប់ត្រងិលទៅលើការ៉ូសឹមចាប់អូសគេចេញពីមន្ទីពេទ្យនេះទាំងមិនបានខ្វាយខ្វល់ពីខ្សែរភ្នែកជាច្រើនគូរដែលកំពុងសម្លឹងមក ថេយ៉ុង ក្នុងន័យសើចចម្អកអ្នកណាដែលថាមិនដឹងថាគេជាអ្នកដណ្ដើមលោកអគ្គនាយកចន ចេញពីប្រពន្ធគាត់នោះ?
អ៊ុនវ៉ូ ព្យាយាមរត់តាមគេរហូតមកដល់កន្លែងចតឡានក៏នៅតែតាមមិនទាន់ព្រោះពេលខ្លួនចុះមកដល់រថយន្តរបស់ ជុងគុក បានចេញទៅបាត់ស្រមោលបាត់ទៅហើយ គេព្យាយាមមកតាមនេះដោយប្រាប់អំពីស្ថានភាពជំងឺរបស់ ថេយ៉ុង ប៉ុន្តែមិនមែនមកទាមទាថ្លៃព្យាបាលនោះទេ
« ចង្រៃយ៎អឺយ!!! »អ៊ុនវ៉ូ ទាត់ដុំថ្មក្បែលនោះមួយជើងទាំងខឹង មុននេះគេបានសន្យាជាមួយ ថេយ៉ុង ថានឹងកាពារគេតែពេលនេះគេធ្វើមិនបានទៅវិញចំមែនហើយគេពិតជាឥតប្រយោជន៍មែន។
មកដល់ខុនដូរ ជុងគុក ចាប់អូស ថេយ៉ុង ចូលទៅទាំងកំរោលបើទោះបីជាអាល្អិតនេះខំស្រែកខំខាំដៃគេដាច់សាច់ខ្លាំងប៉ុណ្ណាក៏ដោយក៏គេមិនព្រមលែងដៃអាល្អិតនេះនោះទេគឺអូសរហូតដល់ខាងក្នុងខុនដូរ
~ព្រូស~
« ល្មមឈប់ឆ្កួតហើយអាចង្រៃអឺយ!!យើងចង់តែសម្លាប់ឯងចោលអោយបាត់ៗនោះទេ! »ជុងគុក បោះគេទៅលើពូកពេញមួយទំហឹងថែមទាំងខាំមាត់ប្រុងនឹងស្ទុះទៅច្របាច់.កគេសម្លាប់ចោលទៀតផង បើគុំតែគំនុំនៅមិនទាន់អស់ទេកុំអីគេសម្លាប់អាក្មេងនេះចោលយូរណាស់ហើយមិនមែនទុកនាំសន្សំកម្មបែបនេះនោះទេ
« សុំអង្វរហ្អឹកៗសម្លាប់ខ្ញុំចោលទៅ ខ្ញុំសុំអង្វរសម្លាប់ខ្ញុំចោលទៅ »ថេយ៉ុង ស្ទុះចុះពីលើគ្រែសម្ដៅទៅអោបជើងគេលន់តួរអង្វរអោយគេសម្លាប់ខ្លួនចោលទាំងទឹកភ្នែករហាម
« សម្លាប់ហ្ហេស?វាងាយពេកទេដឹង? »ជុងគុកបន្ទន់ជង្គង់យកដៃទៅច្របាច់ចង្ការគេលេងចំនែកស្នាមញញឹមចុងមាត់ក៏ផុសឡើងលើផ្ទៃមុខសង្ហារខាបព្រលឹងនោះ
« ហ្អឹកៗបើមិនសម្លាប់ខ្ញុំចាំខ្ញុំសម្លាប់ខ្លួនឯងក៏បានដែរ »ថេយ៉ុង ស្ទុះងើបរត់ទៅបង្អួចទាញបើកកញ្ចក់ប្រុងនឹងលោតសម្លាប់ខ្លួនពីជាន់នេះទៅប៉ុន្តែ ជុងគុក ចូលមកចាប់គេបោះទៅលើការ៉ូវិញទាំងមុខក្រហមរងិល
« ឯងឆ្កួតទេឬយ៉ាងមិចហាស៎? »ជុងគុក បន្ទាប់ពីបោះគេទៅលើការ៉ូហើយខ្លួនក៏ងាកមកស្ដីអោយគេខ្លាំងៗតាមចិត្តខឹង
« ខ្ញុំពិបាកណាស់ខ្ញុំចង់ស្លាប់សុំអង្វរលោកកុំឃាត់ខ្ញុំអី »ថេយ៉ុង លើកដៃសំពះគេទាំងទឹកភ្នែកគេពិបាកណាស់គេចង់ស្លាប់កុំហាមគេអីសុំអង្វរអោយគេស្លាប់ចុះស្លាប់អោយដូចបំណងប្រាថ្នារបស់គេ ពេលគេស្លាប់ហើយគេនឹងមិនភ្លេចរំលឹកគុណប្រុសម្នាក់នេះនោះទេ
« ចង់ស្លាប់ហ្ហេស?បាន »ជុងគុក គ្រឺតក្នាញ់ជាមួយនឹងអាល្អិតនេះពេកទើបគេស្ទុះទៅចាប់ច្របាច់.កអាល្អិតនេះយ៉ាងពេញកម្លាំង ធ្វើអោយកញ្ចឹង.ករបស់គេឡើងជាពណ៌ក្រហមតាមកម្លាំងដៃគេច្របាច់ ថេយ៉ុង គេមិនបានរើនោះទេគឺសង្ងំស្ងៀមអោយគេសម្លាប់ចោល
«[...] មិនបានទេកុំសម្លាប់វា!យើងមិនទាន់បានសងសឹកអោយកូនយើងនោះទេ »ជុងគុក ភ្ញាក់រលឹកប្រលែងដៃពីកញ្ជឹង.ករបស់ ថេយ៉ុង ទាំងដែលមុននេះគេជិតដាច់ដង្ហើមបានសម្រេចទៅហើយនោះ
« ចង់ងាប់ហ្ហេស?កុំសង្ឃឹមដរាបណាយើងមិនទាន់បានសម្លាប់ឯងដោយផ្ទាល់ដៃឯងគ្មានសិទ្ធងាប់ជាដាច់ខាត »ជុងគុក ច្របាច់ចង្ការគេមួយទំហឹងទាំងក្នុងចិត្តហាក់គ្រឺតក្នាញ់ជាមួយនឹងក្មេងនេះជាខ្លាំង គេហ៊ានណាស់ហ៊ានចង់សម្លាប់ខ្លួនទាំងដែលខ្លួនមិនបានអនុញ្ញាតសូមបីតែបន្តិច
« ដាក់ច្រវ៉ាក់លើកនេះកុំសង្ឃឹមថាឯងអាចចេញទៅណាបានអោយសោះ »លើកនេះគេទាញ ថេយ៉ុង យកមកឃុំទុកក្នុងបន្ទប់ទឹកវិញដោយសារបន្ទប់ទឹកគ្មានអាងទឹកមានតែរ៉ូប៊ីនេជាមួយនិងក្បាលផ្កាឈូកបើទោះបីជាគេសម្លាប់ខ្លួនក៏មិនអាចមានអ្វីសម្លាប់បានដែរតែប្រសិនបើគេទុកចោលនៅខាងក្រៅអាល្អិតនេះប្រាកដជាផ្ដាច់ច្រវ៉ាក់បានរួចលោតសម្លាប់ខ្លួនមិនខានទេ
« ហេតុអី!!គ្រាន់តែចង់ស្លាប់ក៏ពិបាកបែបនេះ? »ថេយ៉ុង យកដៃខ្ទប់ត្រចៀកស្រែកយំខ្លាំងៗបន្ទាប់ពី ជុងគុក បានចេញទៅបាត់ដោយទុកអោយគេនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ហេតុអីគ្រាន់តែចង់ស្លាប់ក៏ពិបាកយ៉ាងនេះ?
ថ្ងៃស្អែកបានឈានមកដល់ បើទោះបីជា ចេយ៉ុង អត់អាហារសឹងតែពេញមួយថ្ងៃក៏ដោយក៏ ជុងគុក មិនបានខ្វាយខ្វល់មកមើលគេនោះទេដោយទុកគេនៅក្នុងបន្ទប់ទឹកជាប់ទុកអោយគេខាំសុីសាច់ខ្លួនឯងអស់ទាំងដុំៗសភាពគេគឺមិនខុសពីសត្វចម្លែកនោះទេ ឃ្លានគឺខាំសុីសាច់ខ្លួនឯង ព្រោះគ្មានអ្វីទ្រាប់ក្រពះក្រៅពីសាច់ខ្លួនឯងនោះទេ។
3ថ្ងៃបានរំលងផុតទៅ ជុងគុក គេត្រឡប់មកខុនដូរម្ដងទៀតដោយមានកាន់យកថង់អាហារមកជាមួយផងដែរដោយសារតែគេមិនដាច់ចិត្តទុកអោយក្មេងនេះឃ្លានដាច់ពោះស្លាប់ គេដើរលបៗទៅផ្ទៀងត្រចៀកស្ដាប់ទៅជិតទ្វាបន្ទប់ទឹក គេឭសូរសម្លេងក្រហឹមរង៉ូវៗដោយមិនអស់ចិត្តគេក៏បើកទ្វា ប៉ុន្តែអ្វីដែលធ្វើអោយគេស្ទើតែគាំងបេះដូងនោះគឺ ថេយ៉ុង គេអង្គុយដោយប្រើជលងបួនដូចសត្វសុនខ មាត់ប្រឡាក់ទៅដោយឈាមនៅលើការ៉ូដាមដោយឈាមក្លិនឆ្អេះឆ្អាបកែវភ្នែកគេប្រែជាពណ៌ក្រហមដូចឈាមសម្លក់មករកខ្លួនក្នុងន័យចងកំហឹង គេស្ទុះប្រុងនឹងហក់ទៅខាំ ជុងគុក ទៅហើយប៉ុន្តែគេខាំមិនបានដោយសារជាប់ច្រវ៉ាក់.ក នឹងដៃ ជុងគុក ភ្ញាក់កន្រ្តាក់ ខិតខ្លួនអឹបខ្នងជាមួយនឹងជញ្ជាំងខំប្រឹងគេចចេញពី ថេយ៉ុង សភាពគេពេលនេះមិនខុសពីបិសាចទេ ប្រសិនបើគេហ៊ានខលហៅប៉ូលីសនោះគេនឹងជាប់ទោសមានតែវិធីម្យ៉ាងទេគឺសម្លាប់ចោលតែបើសម្លាប់ចោលនៅទីនេះមិនបានទេ គិតចុះឡើងៗមួយសន្ទុះគេស្ទុះទៅកាយរកថ្នាំសន្លប់នៅក្នុងថតទុក ពេលរកឃើញហើយគេប្រើអាវ ជាឃាំងមុននឹងញាត់ថ្នាំនោះចូលទៅក្នុងមាត់ ថេយ៉ុង ពេលឃើញថាគេសន្លប់ហើយទើបខ្លួនប្រញ៉ាប់ទាញគេរុំជាប់ច្រវ៉ាក់ចងនៅជើងគ្រែមិនអោយរត់ទៅណារួច រួចខ្លួនក៏ចូលទៅសម្អាតឈាមនៅក្នុងបន្ទប់ទឹកចេញនឹងឈាមដាមជាប់នៅលើការ៉ូផងដែរ ពេលរួចរាល់ហើយគេប្រុងនឹងមកជូតសម្អាតខ្លួនអោយ ថេយ៉ុង តែគេក៏ឈប់វិញព្រោះមានអារម្មណ៍ថាខ្ពើមរអើម ខ្លួន ថេយ៉ុង ជាប់ក្លិនឆ្អាបឈាមគួរអោយខ្ពើមពិសេសគឺមានកន្លែងខ្លះដាច់សាច់នៅសល់តែឆ្អឹងទៀតផងបែបនេះហើយទើបគេមិនចង់លូកប៉ះ
« ឯងពិតជាបិសាចដូច សូហ្វ និយាយមិនខុសទេ »គេយកក្រណាត់អាវមកញុកមាត់ ថេយ៉ុង ជាប់ខណៈដៃជើង ថេយ៉ុង ត្រូវគេចងជាប់ឆ្កឹងនឹងក្បាលគ្រែមិនអោយរើទៅណារួច បន្ទាប់ពីរំលងផុតទៅកន្លះម៉ោង ថេយ៉ុង ក៏ត្រូវភ្ញាក់ពីសន្លប់គេប្រវេប្រវារើពីចំណងតែរើមិនរួចបានត្រឹមស្រែកទាំងមិនច្បាស់ដាក់ ជុងគុក ពេលនេះគេក្លាយទៅជាមនុស្សបាត់បង់សតិគេឃ្លានតែឈាមអ្វីក៏គេមិនដឹងមិនឭទាំងអស់
     « យើងមិនចង់ចាប់ឯងចង់ប៉ុន្មានទេប៉ុន្តែបើយើងមិនធ្វើបែបនេះឯងប្រហែលជាសុីសាច់យ់ងម្ដងហើយ »ជុងគុក និយាយទៅកាន់គេទាំងដែលដឹងថាគេស្ដាប់មិនបានតែទោះបីជាយ៉ាងណាក៏ខ្លួនចង់និយាយទៅកាន់គេអោយគេបានយល់ បន្ទាប់ពីគេអង្គុយមើលសភាពរបស់ ថេយ៉ុង យូរៗទៅឃើញថាគេរើដូចជារាងអស់កម្លាំងទើបខ្លួនសម្លាប់ចិត្តលូកដៃទៅទាញក្រណាត់នោះចេញទាំងភ័យៗតែអាល្អិត ថេយ៉ុង បែជាស្ទុះខាំដៃគេឡើងដាច់សាច់ចេញឈាមរហាម
         ~ផាច់~
     មួយដៃវាត់ទៅលើផ្ទៃមុខដ៏ស្រស់ស្អាតប៉ុន្តែដាមទៅដោយឈាម គេទាញដៃខ្លួនឯងមកមើលទាញមិនភ្លេចចោលភ្នែកសម្លក់ទៅកាន់ ថេយ៉ុង គេមានបំណងចង់ជួយតែហេតុអីអាក្មេងនេះបែជាមកខាំដៃខ្លួនឡើងដាច់ចេញឈាមបែបនេះទៅវិញ?គេកាន់តែហ៊ានទៅៗហើយ
     « យើងចង់តែសម្លាប់ឯងចោលឥឡូវនេះទេ...តែបើសម្លាប់ឥឡូវនេះយើងប្រាកដជាមានទោស...ហឺយ!! »ជុងគុក ទាញប្រអប់ថ្នាំមកលាងរបួសចេញទាំងទឹកមុខធុញថប់ ថេយ៉ុង ហាក់បីដូចជាមានសតិមកវិញបន្ទាប់ពីឃើញថា ជុងគុក មានរបួសដោយសារគេ
     « ជុងគុក?បងយ៉ាងមិចហើយអូនសុំទោស...ស្រាយចំណងអូនសិនទៅណាអូនលាងរបួសអោយបងជាការសុំទោស »ថេយ៉ុង ព្យាយាមលូងលោមបញ្ចុះបញ្ចូលគេអោយទន់ចិត្តប៉ុន្តែ...
     « លែងអោយឯងចេញមកសុីយើងមែនទេអាចង្រៃបើយើងដោះលែងឯងយើងសុខចិត្តបាញ់បំបែកក្បាលឯងវិញល្អជាង! »
__________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Unde poveștirile trăiesc. Descoperă acum