EP07 : បាត់ខឹងបងទៅ Babe បងអើយ

271 24 0
                                    

" រំលោភយកតែម្ដងទៅចៅហ្វាយ!! ឃ្លុះ* " ស្របនឹងសម្ដីរបស់ Songhanបានពោលចប់ គេក៏ទទួលបានមួយក្រញ៉ពីYiboភ្លាម ទើបធ្វើមុខស្អុយប៉េះលើកដៃអង្អែលក្បាល។

" និយាយមិនចេះគិត! " Yiboសង្រ្គឺតធ្មេញសម្លក់កូនចៅជំនិត បម្រុងនឹងបើកទ្វារចូលបន្ទប់ទៅហើយ តែគេក៏ឆ្លៀតសួរមក៖

" ចុះចៅហ្វាយចង់លួងយ៉ាងណាវិញ? " Songhanធ្វើមុខស្មូញៗសួរទៅវិញ Yiboស្ងៀមគិតមួយសន្ទុះទើបស្ដីឡើង៖

" រំលោភគេឲ្យបាត់ខឹងនោះអី!! "

" ហ្ហាស? ក្រែងមិញថា....? "

ក្រឹប!!!
បបូរមាត់សុងហានគាំងស្ដូក ព្រោះនិយាយមិនទាន់ចប់ផង Yiboក៏ដើរចូលបន្ទប់បិទទ្វារក្រឹបបាត់ទៅហើយ ធ្វើឲ្យគេនេះសែនហួសទឹកព្រះទ័យ។ ពេលផ្ដល់យោបល់សុទ្ធតែថានិយាយមិនចេះគិត នៅមានខោកគេមួយក្រញ៉ទៀត ដល់ចុះឡើងៗមកយកល្បិចគេដដែល។ ហ៉ើយ ហត់ចិត្ត!!

- ពេលយប់

"តុតុ"
បងBillionaireសង្ហារលើកដៃគោះទ្វារ ក្នុងដៃមានកាន់ថាសអាហារមកជាមួយ ព្រោះយប់ណាស់ទៅហើយប្រពន្ធក្មេងរបស់នាយមិនទាន់ឃើញចុះមកញ៉ាំបាយនៅឡើយ ទើបនាយស្ម័គ្រចិត្តលើកយកមកឲ្យគេដល់បន្ទប់។

" Zhanzhan ahh! បើកទ្វារឲ្យបងបន្តិចមកBabe,បងយកអាហារឲ្យអូនញ៉ាំ អូនមិនឃ្លានអីទេឬ? តាំងពីចេញពីរៀនអូនមិនទាន់បានញ៉ាំអីនោះទេ " Yiboផ្ដោបខ្លួននឹងទ្វារ ដាក់ត្រចៀកផ្អឹបទីនោះ ហើយនិយាយហៅមនុស្សតូចឲ្យនៅក្នុងបន្ទប់មកបើកទ្វារឲ្យនាយចូលទៅខាងក្នុង ប៉ុន្ដែគេមិនព្រមចេញមកនោះទេ ទើបនាយសម្រេចចិត្តលើកដៃរុញទ្វារចូលទៅ ហើយក៏រុញចូលទៅបានពិតមែន៖

" នេះមិនចាក់គន្លឹះទេឬ? " Yiboបិទទ្វារទៅវិញ មុននឹងដើរកាន់ថាសអាហារចូលមកក្នុងបន្ទប់ហើយយកដាក់ទៅលើតុរៀនរបស់ចាន់ កុំសួរថាចាន់ទៅណាអី សំឡេងទឹកលឺច្បាស់ណាស់ បញ្ជាក់ថាគេនៅងូតទឹកទើបមិនដឹងថានាយលួចចូលមកបន្ទប់។

Yiboដើរទៅអង្គុយស្ងៀមៗកណ្ដាលពូករង់ចាំរាងតូច ហើយក៏ទម្រេតខ្លួនលើខ្នើយបិទភ្នែកសង្ងំ។ មួយសន្ទុះទ្វារបន្ទប់ទឹកក៏របើកឡើងដោយដៃតូចស្រឡូន នាំយករាងកាយល្វិតល្វន់ដែលកំពុងរុំដោយអាវឃ្លុំពណ៌សហើយស្ដើង ដក់ជាប់តំណក់ទឹកតូចៗ សាងទស្សនីយភាពស៉ីអារម្មណ៍មិនចេះតិច។

ប្រពន្ធក្មេងបង Billionaire (Completed)Tahanan ng mga kuwento. Tumuklas ngayon