EP17 : ហេតុអ្វីយើងត្រូវរំភើប?

183 21 1
                                    

+ភូមិគ្រឹះកាង

ម៉ោងប្រហែលជា9កន្លះព្រឹក Jangbin បានបោះជំហានចុះពីលើកាំជណ្ដើរចុះមកជាន់ខាងក្រោម ជាមួយឈុតសម្លៀកបំពាក់បែប CEO គ្រប់គ្រងផ្សារទំនើប JB Supermarket ។

មែនហើយ ថ្ងៃនេះគឺជាថ្ងៃដែលនាយត្រូវត្រឡប់ទៅខុនដូវិញ បន្ទាប់ពីបានស្នាក់នៅភូមិគ្រឹះរយះពេលពីរថ្ងៃមកនេះ។

" ទៅណាអស់ហើយអញ្ជេះ? " នាយបិទឡេវបង្អស់គ្រាប់ចុងក្រោយ ទើបងើយមុខឡើងរកមើលអ្នកម៉ាក់របស់នាយ តែគ្រប់យ៉ាងស្ងាត់ឈឹង សូម្បីតែក្មេងឆ្កួតសាន់ឆេដែលនាយដាក់សព្វនាមឲ្យនោះក៏មិនឃើញដែរ។

(អាយ៎!! ជួយ!! ជួយផង!! ម៉ែអើយ!!! ) សំឡេងស្រែករកព្រះអាយូស រកអ្នកជួយបន្លឺចេញពីខាងក្រោយភូមិគ្រឹះ ឲ្យនាយកំឡោះលើកចញ្ចើមឡើងទាំងឃ្នើសចិត្ត នរណាអីមកស្រែកឡូឡាអីបែបនេះ? ចាងប៊ីនក៏រហ័សដើរញាប់ជើងទៅមើល...។

" នេះគេកំពុងធ្វើស្អីហ្នឹង? " Jang ចងចញ្ចើមឡើងត្បិតមិនយល់ ពេលបានឃើញពេញៗភ្នែកថាសាន់ឆេកំពុងរត់ចុះឡើងមិនបង្អង់ល្បឿនហាក់ដូចកំពុងគេចពីអ្វី តាមរយះទឹកមុខស្លេកគ្មានឈាមមួយគ្រាប់នោះ ធ្វើឲ្យនាយក្រឡេកមើលទៅក្រោយខ្នងរបស់គេ ក៏បានឃើញថាមានកូនឆ្កែមួយក្បាលកំពុងដេញគេ នេះសូម្បីកូនឆ្កែក៏គេខ្លាចដែរ?
ដាក់សព្វនាមថាក្មេងឆ្កួតនេះ ត្រូវបំផុតហើយ!!

" បងប្រុស!! បងប្រុស ជួយឆេផង អ្ហឹកៗ!!! " Sanchae បានក្រឡេកភ្នែកមកឃើញចាងប៊ីនឈរចងចញ្ចើមសំឡឹងមើលមកគេដូច្នេះ ក៏ចាប់ផ្ដើមរត់ត្របាញ់ជើងចូលមករកនាយតែម្ដង ឯកូនឆ្កែដែលដេញគេនោះហាក់មិនចុះចាញ់ រត់តាមមកប្រកៀកហើយ។

ភឹប!
" អ្ហឹកៗ..បងប្រុសឆេភ័យណាស់ ជួយដេញវាចេញផង!! " រត់មកដល់ភ្លាម សាន់ឆេក៏ហក់ឱបកនាយជាប់ ជើងលើកកែវចង្កេះរបស់នាយ យំខ្សឹកខ្សួលនៅចន្លោះស្មានាយ ធ្វើឲ្យចាងប៊ីនដែលមិនបានត្រៀមខ្លួនផងនោះ ត្រូវលើកដៃមកឱបចង្កេះទប់គេកុំឲ្យធ្លាក់ទាល់តែបាន ទោះចិត្តមិនចង់ក្ដី។

"  ល្មមចុះបានហើយ!! " Jangbinស្ដីឡើងខ្លាំងៗប្រាប់មនុស្សតូចឲ្យចុះពីនាយ បន្ទាប់ពីបានដេញកូនឆ្កែចេញរួចហើយ នេះគិតចង់នៅតោងគេដល់យប់មែនទេ?

ប្រពន្ធក្មេងបង Billionaire (Completed)حيث تعيش القصص. اكتشف الآن