EP41 : ហេតុអ្វីក៏នាងក្លាយទៅជាបែបនេះ?

163 19 0
                                    

" សុទ្ធតែគ្មានសុទ្ធចាយគ្រប់គ្រាន់ កាតខ្មៅបងអូនឯងចាយអស់ប៉ុន្មានហើយ? នៅចាំអាពេលចូលកាស៉ីណូទេ លេងឡើងអស់កាតបី មិចមិនរំឮក? " Yiboនិយាយចាក់ចំអតីតកាលដែលមិនគួរឲ្យរំលឹករបស់Zhan ទើបគេធ្វើមុខជូរហួញ ធ្វើភ្នែកក្រឡេក្រឡាប់ឡើងមក ដើម្បីរកផ្លូវចេញ។

" អាហ្នឹងវាកើតឡើងយូរហើយ បងឯងយកមករំលឹកធ្វើស្អី? " មែនហើយ វាគ្រាន់ជារឿងអតីត មិនគួររំឮកមកលាយឡំនឹងបច្ចុប្បន្នកាលនោះទេ ឥឡូវគ្រាន់តែប្រពន្ធសុំលុយចាយសោះក៏រំឮករឿងអតីតកាលជូរចត់មកនិយាយដែរ។

" ហើយចុះអាជិះម៉ូតូបុករបងភូមិគ្រឹះ ជុសជុលអស់ជិតកន្លះលាននោះយ៉ាងមិចវិញ អូនប្រពន្ធ? " Yiboលើកចញ្ចើមឌឺដងទៅកាន់គេ ដើម្បីកាច់បំបាក់កុំឲ្យគេប្រកែកតបតមកទៀត រៀនចាញ់ចាស់ខ្លះផង មិនមែនមួយម៉ាត់ទៅមិនទាន់ជ្រុះដល់ដី ក៏ញ៉ែតៗមកប្ដីវិញបែបនេះទេ នាយឃើញប្រពន្ធគេខ្លះណា ស្លូតបូតគោរពប្រណិប័តន៍ដល់ប្ដីបានយ៉ាងល្អ តែប្រពន្ធក្មេងនាយវិញដេកស៉ីមួយចប់ហើយ នៅបង្ករឿងឲ្យនាយឈឺក្បាលទៀត។

" ឆឹស ឈប់និយាយរកហើយ!! " នាយតូចខឹងដាច់ក្បាលកន្ទុយ សម្លក់នាយចុងកន្ទុយភ្នែក ហើយដើរទន្ត្រំជើងឡើងទៅខាងលើវិញបាត់ គេទន្រ្តំម្ដងៗសឹងតែផុងការ៉ូទៅក្រោមទៅហើយ នេះបានហៅមនុស្សងក់ងរពិតៗ។

ក្ឌាំង!!

" សុំលុយចាយតិចតួចរអ៊ូរទាំ ទុកលុយយកឲ្យស្រីស្នេហ៍ចាយឬយ៉ាងមិច? " Zhanបិទទ្វារលឺសូរផ្អើលពេញភូមិគ្រឹះ សំណាងហើយដែលទ្វារមាំល្អ មិនចឹងរបូតខ្ចៅរលំទាំងជំឈរទៅហើយ។ នាយតូចដើរទន្ត្រំជើងបែបកញ្ឆក់ៗទៅបើកទូរយកកន្សែង មាត់ប៉ប៉ោចខឹងមនុស្សមាឌធំដែលកំពុងបើកទ្វារចូលមកសំឡឹងគេពីចម្ងាយ។

" អូននិយាយអី? "

" គ្មានទេ!! " គេតបទាំងគំហកគំហោកឲ្យមនុស្សមាឌធំ សម្រាតខោអាវចេញពីខ្លួនប្រាណ ហើយដើរចូលបន្ទប់ទឹកធ្វើមិនដឹង មួយថ្ងៃៗកាន់តែឡើងចាងហើយ។

" ចំមែនហើយក្មេងម្នាក់នេះ!! " Yiboខំមាត់ក្រឺតក្នាញ់លើកដៃចង្អុលទៅទ្វារបន្ទប់ទឹក មុននឹងដើរទៅរើសខោអាវដែលគេស្រាតខោយកទៅដាក់នៅកន្ត្រក។ រាល់ថ្ងៃនេះមិនត្រឹមតែដើរតួជាប្ដីទេ នាយនៅដើរតួជាឪពុកប្រដៅកូនប្រុសក្មេងខ្ចី ស្ទើរភ្លើង រឹងមានះ យកតែចិត្តខ្លួនឯងទៀតផង ប្រដៅដាក់ទោសប៉ុន្មានដងហើយ គេក៏នៅធ្វើហីដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។

ប្រពន្ធក្មេងបង Billionaire (Completed)Où les histoires vivent. Découvrez maintenant