ស្នាមស្នេហ៍អតីតជាតិ : ភាគបញ្ចប់

444 48 5
                                    

ភាគទី ០៧...
[ -ទំព័រចុងក្រោយនៃ ព្រេងនិទានស្នេហ៍ទេពបិសាច ]

   Jimin លើកដៃជូតទឹកភ្នែកដើរចេញពីបន្ទប់ ដោយគ្រងឈុតគេងយប់ថ្មី តាំងតែពីប៉ាម៉ាក់ចេញទៅកាលពីថ្ងៃមិញគេក៏សម្ងំអង្គុយយំឡើងអស់កម្លាំង យំរហូតដល់លែងមានទឹកភ្នែកអោយស្រក់បន្តទៀត ។

តុក...តុក...!!
សម្លេងគោះទ្វារបន្លឺឡើងពីរដង ប៉ុន្តែម្ចាស់បន្ទប់ក៏មិនមានប្រតិកម្មអ្វី លឺហើយក៏ស្ទុះទាញភួយមកដណ្ដប់សម្ងំគេងធម្មតា ព្រោះគេដឹងច្បាស់ថាគ្មានការអ្វីក្រៅពីយកអាហារមកបង្ខំអោយញ៉ាំដូចរាល់ដងនោះទេ ។

« ក្អឹម...ហ្អឹម... »
ក្រហឹមម្ដងពីរដងដើម្បីទាមទារចំណាប់អារម្មណ៍ តែមើលចុះក្បាលរឹងមិនព្រមងាកមកសម្លឹងមើលមុខទាល់តែសោះ!!
Jungkook លួចញញឹមបន្តិចមុននឹងដាក់ថាសអាហារទុកលើទុក រួចសន្សឹមដើរមកមកអង្គុយលើគ្រែក្បែររាងតូច...សង្ស័យថាស្មានតែជា Mr/Mrs Park ទេដឹងទើបបានជាធ្វើជាមិនចាប់អារម្មណ៍បែបនេះ??

« ទុកនៅទីនេះហើយម៉ាក់ចេញវិញទៅ ខ្ញុំមិនឃ្លានទេ »
តាមពិតក្នុងចិត្ត Jimin ក៏មានអារម្មណ៍ថាស្រដៀងនឹងសម្លេងក្រហឹមដែរ ប៉ុន្តែគិតចុះគិតឡើងប្រហែលជាគេស្ដាប់ច្រឡំហើយព្រោះថាវាគ្មានផ្លូវដែលប៉ាម៉ាក់ព្រមអនុញ្ញាតិអោយ Jungkook មករកគេនោះទេ ។

« ជា Daddy មិនមែនជាម៉ាក់ទេ!! »
Jungkook ញញឹមចុងមាត់មុននឹងអោនទៅជិតមុខរបស់រាងតូចបន្តិច គេចង់ឃើញប្រតិកម្មរបស់ Jimin ដល់ហើយថានឹងធ្វើបែបណាពេលដែលអាចចំណាំសម្លេងហើយក៏ក្រោកមកឃើញគេចំពោះមុខបែបនេះ ។

« ហ្អឹម?? J...Jung...?? »
ត្រឹមតែសម្លេងក្រហឹមគ្រាន់តែសង្ស័យ តែពេលបានស្ដាប់សម្ដីហើយ Jimin ក៏ស្រាប់តែស្ទុះក្រោកឡើងវឹង បិះនឹងបុកក្បាលជាមួយរាងក្រាស់ទៀតផង ។

« យ៉ាងមិចដែរហ្អឹម? លឺថាមិនព្រមញ៉ាំអីសោះ? » Jungkook

« ហ៊ើយ~~នេះ...នេះជាបងពិតមែនឬ? អូនយល់សប្ដិឬមួយក៏ស្រវ៉ាំងភ្នែក? » Jimin

« ពិសោធន៍សិនក៏បាន »
នេះមិនមែនជាសំណួរ ដែលត្រូវការចម្លើយ Jungkook គ្រាន់តែចង់ដំណឹងអោយ មុននឹងអោនទៅថើបមាត់នឹងរាងតូចដោយក្ដីនឹករលឹក ។
មកដល់ពេលវេលានេះហើយគ្មានអ្វីត្រូវខ្មាស់អៀនទៀតនោះទេពួកគេទាំងពីរយំក្នុងស្នាមថើបដ៏សែនរ៉ូមែនទិច ចែករំលែកភាពឈឺចាប់ និងសេចក្ដីអោយគ្នា...។

ព្រេងនិទានស្នេហ៍ទេពបិសាច ( Kookmin ver. )Where stories live. Discover now