ភាគ8: បន្តោងខ្សែចង្កេះ

1.7K 83 0
                                    

ក្នុងបារឯណេះវិញលោក jeon កំពុងអន្ទះសារយ៉ាងខ្លាំងព្រោះចាំពួកកូនចៅដែលដេញតាមចាប់ខ្លួនរាងតូច teahyung មកវិញ កំពុងតែជ្រួលច្របល់ទៅមកបន្តិចគាត់ក៏ឃើញក្រុមអង្គរក្សត្រលប់មកវិញដោយមិនមានវត្តមានរាងតូចនោះទេ

<< ឯណាគេ...? ពួកឯងឲ្យគេរត់រួចចឹងឬ...? >>

<< ចៅហ្វាយ...គឺគេរត់ចូលឡានរបស់អ្នកប្រុសតូច ខ្ញុំឃើញគាត់លើកបីគេដាក់ឡានបាត់ទៅហើយ... >> នាយម្នាក់ក្នុងចំណោមនោះក៏តបទៅចៅហ្វាយគេវិញ ទាំងប្រាប់ពីអ្វីដែលគេបានឃើញ

<< អាចង្រៃយ៎...! ម៉េចក៏បណ្តោយឲ្យអា jungkook យកវាទៅបានចឹងហាស៎??? >> គាត់ច្រឡោតយ៉ាងខ្លាំងរួចក៏លើកកែវស្រាគប់ទៅលើបុរសម្នាក់នោះមួយទំហឹង

<< ចៅហ្វាយគឺអ្នកប្រុសតូចបើកឡានបុកហើយក៏ចុះមកបីក្មេងនោះឡើងឡានភ្លាមៗតែម្តង នៅសម្លក់ពួកខ្ញុំទាំងពីរទៀតផង ទើបពួកខ្ញុំមិនហ៊ានចូលទៅដណ្តើមមនុស្សយកមកវិញទេ >> បន្ទាប់ពីឈាមនៅលើក្បាលហូរស្រក់ចុះមក ពួកនោះនាំគ្នាក្រាបចុះនឹងពោលពីហេតុផលដែលធ្វើឲ្យពួកគេមិនហ៊ានចូលទៅយករាងតូចមក

<< មើលទៅវានៅតែខាំយើងមិនលែងបែបនេះទោះជាយូរប៉ុណ្ណាទៀត? ចឹងមានតែយើងត្រូវតែទៅជួបអាកូនចោរម្សៀតនោះដោយផ្ទាល់ហើយមើលទៅ!? >> លោក jeon ពោលពាក្យវាចាដ៏កំណាចកែវភ្នែកសរថ្លែរអារម្មណ៍លោកពូពេលនេះគឺខឹងនឹងកូនគាត់ខ្លាំងណាស់ ការពិតទៅនាមអ្នកប្រុសតូចដែលក្រុម អង្គរក្សហៅមកនេះព្រោះថា jeon jungkook ជាកូនប្រុសរបស់គាត់ ជាកូនប្រុសដែលស្អប់ខឹងនឹងឪពុករហូតមិនព្រមរួមផ្ទះជាមួយនោះទេ

_______________________

ត្រលប់មកមើលឯខាងរាងតូចវិញ ពេលនេះគេកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះនៅឡើយទេ ព្រោះពេល jungkook បុកត្រូវគេក៏សន្លប់បាត់ទៅហើយទើបរាងក្រាស់យើងយកគេមកពេទ្យ

<< កុំអន្ទះសាពេកអី! គេដល់ដៃរបស់ jimin ហើយច្បាស់ជាមិនអីទេ!? >> មាណវីរូបស្រស់ឈ្មោះ park jea in បានធ្វើការក្រសោបដៃរាងក្រាស់ជាសង្សារយ៉ាងណែនលួងលោមឲ្យគេស្ងប់អារម្មណ៍ កុំឱ្យគេព្រួយបារម្ភខ្លាំងពេក

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now