ភាគទី៦៣ : លោកប្ដីចូលចិត្តលេងបែបហិង្សាផង?

2.1K 167 2
                                    

បន្ទាប់ពីនិយាយទូរស័ព្ទរួចក៏ចូលរកជុងហ្គុកវិញដែលពេលនេះកំពុងតែអង្គុយអោបដៃងាកមុខទៅម្ខាងទៀតតាមមើលប្រហែលង៉ក់ងរនឹងគេទៀតហើយ ។ ថេយ៉ុងក្រវីក្បាលបន្តិចមុននឹងទៅក្បែរនិងអង្គុយទល់មុខតែជុងហ្គុកងាកចេញឯថេយ៍ក៏ខំតាមសម្លឹងចុះឡើងៗដោយចង់គ្រិច.កទៅហើយបានជុងហ្គុករុញមុខរបស់ថេយ៉ុងថយទៅក្រោយឲ្យឆ្ងាយពីគេបន្តិច

" កុំមកជិតយើងពេក "

" ង៉ក់ងរទៀតហើយ? ខ្ញុំគ្រាន់តែទៅនិយាយទូរស័ព្ទបន្តិចសោះនឹង " ចាប់ក្រញិចថ្ពាល់របស់ជុងហ្គុកតិចៗដោយការគ្រឺតខ្នាញ់ដែលនាយក៏ក្រវាសដៃឲ្យដកចេញមកលេងថ្ពាល់របស់គេធ្វើមើលតែកូនក្មេងយ៉ាងម៉េចទេ៎

" ទៅនិយាយបន្តទៀតចុះខ្ញុំទៅផ្ទះវិញហើយមិននៅនាំតែឮការសន្ទនារបស់ពួកឯងទេ " និយាយហើយក៏ងើបចេញពីគ្រែហើយចាប់ទាញយកអាវក្រៅរបស់គេនិងចេញពីបន្ទប់មួយនេះកាយវិការង៉ក់ងរច្បាស់ណាស់ហេតុនេះហើយទើបថេយ៉ុងឃាត់ដោយចូលទៅអោបចង្កេះពីក្រោយណែន

" ខ្ញុំខំបដិសេធដោយមិនទៅធ្វើការវះកាត់ឲ្យអ្នកជំងឺដើម្បីបាននៅជាមួយលោកតែពីរនាក់ហេតុអ្វីក៏ដាច់ចិត្តទៅចោលខ្ញុំម្លេះ? " ប៊ូហ្គូមខលមកគឺដោយសារតែមានការសង្រ្គោះបន្ទាន់ភ្លាមៗហើយយប់បែបមិនមែនដុកទ័រនៅប្រចាំការឡើយហេតុនេះបានជាទាក់ទងមកថេយ៍ដើម្បីឲ្យទៅជួយក៏ប៉ុន្តែគេរកលេសថាមិនស្រួលខ្លួនទើបប៊ូហ្គូមទាក់ទងទៅអ្នកផ្សេងទៀតឲ្យមកជំនួសកន្លែងរបស់ថេយ៉ុង ។

" លោកដឹងអត់ថាជាគ្រូពេទ្យមិនស្រួលទេខ្ញុំត្រូវងើបធ្វើការពីយប់ក៏មានដែរហើយយប់នេះខ្ញុំចង់ចំណាយពេលនៅជាមួយលោកឲ្យច្រើនៗពួកយើងមិនបាននៅក្បែរគ្នាបែបនេះយូរហើយខ្ញុំនឹកការប៉ះពាល់របស់លោក នឹកការថ្នាក់ថ្នមដែលលោកមានឲ្យខ្ញុំ នឹកគ្រប់យ៉ាងដែលធ្លាប់មានជាមួយគ្នា "

" តើលោកមិនចង់នៅគេងទីនេះមួយយប់ទេឬ? ខ្ញុំដឹងថាលោកនៅតែស្រលាញ់ខ្ញុំដូចដើមហេតុនេះលោកនឹងមិនប្រកែកនឹងសំណើរមួយនេះឡើយ " ដៃក្រាស់ចាប់ដៃរបស់ថេយ៉ុងឲ្យដកចេញពីចង្កេះរបស់គេរួចងាកសម្លឹងមុខគ្នាដោយប្រើមនោសញ្ចេតនាចូលគ្នាទើបអាចយល់ពីគ្នាប៉ុន្តែភ្លាមៗជុងហ្គុកធ្វើឲ្យបរិយាកាសដ៏អន្លង់អន្លោចកំសត់ខ្ទេចអស់ ~,~

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now