ភាគទី47:បងមិនសន្យាទេតែអូនចាំមើលចុះ

2.3K 140 3
                                    

   

   បន្ទាប់ច្រើនថ្ងៃហើយថេហ្យុងនៅតែមិនដឹងខ្លួនដដែលធ្វើអោយគ្រប់គ្នាបារម្មណ៍ជាខ្លាំងពិសេសគឺប្ដីរាងតូចតែម្ដង ជុងហ្គុកនៅមើលថែថេហ្យុងមិនត្អួញត្អែរមួយមាត់នោះទេធ្វើអោយអ្នកស្រីគីមស្រលាញ់ពេញចិត្តគាត់គិតថាគាត់និងសោកស្ដាយបើសិនជាគាត់មិនផ្ដល់ឪកាសកែរខ្លួនអោយបុរសដ៏ល្អដូចជាជុងហ្គុកនេះ

   ស្រពពេលយប់គ្រប់គ្នានាំគ្នាទៅសម្រាកអស់នៅតែជុងហ្គុកប៉ុណ្ណោះដែលនៅជូតខ្លួននិងជូតដៃជើងអោយថេហ្យុងស្រាលក្នុងចិត្តនឹកដល់ក្មេងស្លូតរបស់នាយដែលពីមុនចូលចិត្តនិយាយនិងសើចច្រើនគេប្រែស្ងប់ស្ងាត់ជុងហ្គុកពិបាកចិត្តស្ទើរថប់ដង្ហើមរាល់ថ្ងៃត្បិតថានាយសប្បាយចិត្តពេលក្បែរថេហ្យុងទោះគេមិនមានស្នាមញញឹមក៏ដោយតែរាល់ពេលដែលជុងហ្គុក
ញញឹមចេញមកវាជាស្នាមញញឹមខាងក្រៅប៉ុណ្ណោះក្នុងចិត្តនាយស្ពាយវិប្បត្តិសារីជាប់ខ្លួនមិនលែង ក៏លួចសន្យានិងខ្លួនឯងថានិងធ្វើអោយថេហ្យុងត្រឡប់ទៅជាក្មេងរីករាយដូចមុន គេពិតជាចង់ទទួលអារម្មណ៍
take care ពីក្មេងនេះម្ដងទៀត

 
  #Morning

រាងតូចថេហ្យុងកំពុងតែអង្គុយមើលទៅជុងហ្គុកដែលគេងនៅគ្រែរក្បែរគេនោះទាំងស្ងៀមស្ងាត់គេបានភ្ញាក់យូហើយហើយគ្រូពេទ្យក៏ចូលមកមើលរួចរាល់ទាស់តែថាជុងហ្គុកមិនក្រោកប្រហែលជាហត់ណាស់ហើយទើបគេងមិនឮអ្វីអញ្ចឹង ប្រហែលជាមួយសន្ទុះជុងហ្គុកក៏ចាប់ផ្ដើមបើកភ្នែកឡើង

"ហឹម..."នាយពុតខ្លួនហើយក៏ងៀកមើលទៅគ្រែ
ថេហ្យុងក៏ឃើញរាងតូចអង្គុយមើលមកខ្លួនតែជុងហ្គុកគិតថានាយស្រមៃដូចរាល់ដងប៉ុណ្ណោះទើបជ្រើសរើសមិនខ្វល់និងដើរទៅបន្ទប់ទឹកដោយថេហ្យុងនៅមើលមុខនាយភ្លឺសៗ

"*ហើុុយ..បានហើយឈប់ស្រមៃអាគុក*"រាងក្រាសនិយាយក្នុងចិត្តបិទភ្នែកហើយងៀកមើលថេហ្យុងម្ដងទៀតរាងតូចនៅតែមើលមកដដែល ធ្វើអោយរាងក្រាសចាប់ផ្ដើមភ័យនាយដើរចេញទៅក្រៅហើយបើកទ្វាចូលវិញក៏ឃើញថេហ្យុងនៅអង្គុយកន្លែងដើម

"*គាត់កើតអី*"រាងតូចកំពុងតែអង្គុយមើលកាវិកា
ប្លែកៗរបស់លោកប្ដីខ្លួនហើយថីនិងបើកទ្វាចេញចូលអើតមើលមុខគេមិនដាក់ភ្នែក

Losing smile(: (បាត់បង់ស្នាមញញឹម)(Ss1)[Complete✅ ]Where stories live. Discover now