មនុស្សនៅជុំវិញពិភពលោកត្រូវបានកំណត់ដៃគូជីវិតដោយអំបោះក្រហមដែលចងចំណងរបស់ពួកគេពីម្ខាងទៅកាន់ម្ខាងទៀតបញ្ជាក់ពីគូព្រេងវាសនាដែលទេវតាបានចារមក។
មានមនុស្សភាគតិចណាស់ដែលអាចមើលឃើញខ្សែអំបោះក្រហមមួយនេះ។ខ្ញុំក៏សង្ឃឹមថាខ្ញុំអាចមើលខ្សែរអំបោះក្រហមឃើញ តែវាមិនអាចទៅរួចនោះទេ។
កាយតូចស្ដើងគ្រងនូវឈុតhoodieក្រាស់សម្លឹងមើលទៅកាន់ព្រិលដែលធ្លាក់ចុះមកលើផ្ទៃដីទាំងទឹកមុខស្មើធេង អស់រយៈពេលយូរប៉ុណ្ណាហើយដែលខ្លួនត្រូវរងចាំវត្តមានរបស់មនុស្សម្នាក់ត្រឡប់មកវិញ?
គេសង្ឃឹមរាល់ថ្ងៃថាបានជួបនឹងមនុស្សម្នាក់នោះ ដោយសារតែពាក្យថា"រងចាំ"គេសុខចិត្តចាំទាំងគ្មានអារម្មណ៍ស្ទាក់ស្ទើរ។នៅក្រោមស្ពានដ៏ស្រស់ស្អាតមួយ វាជាកន្លែងដែលពួកគេជួបគ្នាដំបូង ជាកន្លែងដែលពួកគេសន្យានឹងគ្នា ជាកន្លែងដែលស្នេហារបស់ពួកគេត្រូវបានចាប់ផ្ដើមឡើង
តែចុងក្រោយអ្នកដែលចាកចេញគឺជាអ្នកដែលផ្ដើមសន្យាទៅវិញ!
1ថ្ងៃ?1ខែ?1ឆ្នាំ?គេមិនដឹងថាវាកន្លងផុតទៅយូរប៉ុណ្ណាទេ!តែគេតែងតែទៅទីនោះជានិច្ច បើទោះជាដឹងថាអ្នកម្ខាងទៀតគ្មានថ្ងៃអាចត្រឡប់មកវិញក៏ដោយ
(ព្រិលចាប់ផ្ដើមធ្លាក់ហើយ!ខ្ញុំបានមកដល់ទីនេះម្ដងទៀតតែម្នាក់ឯង បងសន្យានឹងខ្ញុំហើយថាបើមាននិស្ស័យពួកយើងនឹងជួបគ្នាម្ដងទៀត!តែពេលនេះប្រហែលមានតែខ្ញុំម្នាក់ទេដែលព្យាយាមបង្កើតនិស្ស័យសម្រាប់ពួកយើងទាំង2រហូតដល់វាកន្លងផុតអស់រយៈពេលជាច្រើនឆ្នាំនៅទន្ទឹងចាំផ្លូវបងតែម្នាក់ឯង)
កំណត់ហេតុដែលខ្លួនសរសេរនៅក្រោមស្ពាន ហាក់ជាបណ្ដុំកំណទុក្ខដែលខ្លួនបានកប់ទុកនៅក្នុងនោះយ៉ាងច្រើន។ជាច្រើនម៉ោងកន្លងផុតទៅ រាងល្អិតងើបឈរអស់កម្ពស់ដើរចាកចេញពីទីនោះព្រោះវាចាប់ផ្ដើមរាងយប់ទៅហើយ។Omegaដ៏ស្រស់ស្អាតកំពុងតែបោះជំហ៊ានយឺតៗ ដោយសាររងារផងនោះទើបពិបាកក្នុងការធ្វើដំណើរដោយថ្មើជើង។ភ្លាមៗបែរជាប្រទះនូវហាងមួយកន្លែងដែលខ្លួនមិនធ្លាប់ឃើញកន្លងមក។
YOU ARE READING
Can We Be Together? [ចប់]
Romanceនៅពេលដែលខ្ញុំសម្លឹងមើលគំនូរមួយផ្ទាំងនោះលើកដំបូង អារម្មណ៍នៃភាពសោកសៅបានចូលមកគ្របដណ្ដប់បេះដូងដែលឯកោរបស់ខ្ញុំឈឺចាប់លើលពីអារម្មណ៍ឈឺចាប់ដែលខ្ញុំឆ្លងកាត់កន្លងមក "សង្ឃឹមថារឿងរ៉ាវរបស់ខ្ញុំនឹងអាចចែករំលែកទៅអ្នកបើទោះជាអ្នកត្រឹមជាផ្ទាំងគំនូរមួយផ្ទាំងក៏ដោយ!" "ខ្ញ...