ភាគទី3:ហួសហែងtake careគ្រប់ពេល

2.8K 165 2
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថ្ងៃនេះកម្លោះសង្ហារទាំងពីរមិនបាននិយាយរកគ្នាទល់តែសោះមកដល់កន្លែងអង្គុយក៏ស្ងាត់រៀងខ្លួន ងៀកមុខចេញមិនព្រមហេីបមាត់សន្ទនាគ្នាសោះ។មិនយូរប៉ុន្មានគ្រូដែលត្រូវបង្រៀនម៉ោងទីមួយក៏ដើរចូលមកក្នុងថ្នាក់សិស្សគ្រប់គ្នានាំគ្នាំគោរពអ្នកគ្រូតាមទម្លាប់
«អរគុណអ្នកគ្រប់គ្នា អាចអង្គុយចុះបាន»
«បាទ ចា៎អរគុណអ្នកគ្រូ»អ្នកគ្រប់គ្នានាំគ្នាអង្គុយចុះហើយក៏បើកសៀវភៅមកមើលរៀងខ្លួនហើយថ្ងៃនេះគាត់ក៏ឆែកសៀវភៅដូចគ្នា
«jeon jungkook»
«បាទអ្នកគ្រូ»jungkookងើបឈរហើយក៏ឆ្លើយទាំងទឹកមុខស្មើធេង
«ឯណាសៀវភៅកិច្ចការផ្ទះរបស់ប្អូន...?»អ្នកគ្រូហៅឈ្មោះរបស់នាយព្រោះតែថ្ងៃនេះចម្លែកខុសពីរាល់ដងព្រោះតែjungkookមិនបានយកសៀវភៅកិច្ចការផ្ទះទៅដាក់កែនោះទេព្រោះតែមិនបានធ្វើ
«គឺខ្ញុំមិនអាចធ្វេីបាទនោះទេ អ្នកគ្រូព្រោះតែដៃស្តាំរបស់ខ្ញុំមានរបួស»jungkookប្រាប់ទៅអ្នកគ្រូដោយប្រើហេតុផលត្រឹមត្រូវព្រោះតែដៃខាងស្តាំរបស់នាយពិតជារបួសពិតមែនដោយសារតែម្សិលមិញនេះវាយជញ្ចាំងនោះអី។ចំណែកឯtaehyungគ្រាន់តែលឺថាដៃjungkookមានរបួសភ្លាមក៏ចាប់អារម្មណ៍សម្លឹងមើលទៅដៃរបស់jungkookតែម្តង។នេះទៅត្រូវនិងស្តីមកទើបមានរបួសទាំងដែលម្សិលមិញនៅមិនអីផងនោះ ហើយមានរបួសហើយនៅមិនហាស្តីប្រាប់គេមួយម៉ាត់សោះជាមិត្តរបៀបណាទៅនិង?
«ចា៎ មិនអីនោះទេចាំជាសះស្បើយចាំធ្វើអោយអ្នកគ្រូក៏បានអង្គុយចុះវិញចុះ»
«បាទអរគុណអ្នកគ្រូ»jungkookអង្គុយចុះរួចភ្នែកសម្លឹងមើលទៅក្តាខៀនជាប់មិនងៀកទៅមើលtaehyungដែលស្ថិតនៅខាងស្តាំដៃនាយនោះឡើយទាំងដែររាល់ដល់ល្អូកល្អេីនសឹងស្លាប់ទៅហើយ
   ពេលវេលាដើរលឿនហួសពីការស្មានjungkookគ្រាន់តែលឺកណ្តឹងម៉ោងសម្រាកញ៊ាំបាយភ្លាមក៏ប្រញាប់ដើរចេញទៅបាត់តែមិនមែនដើរសំដៅទៅកន្លែងញ៊ាំបាយនោះទេ
«កើតឆ្កួតស្អី ទៅទើបមិននិយាយរកយើងរឺមួយនៅខឹងរឿងពីម្សិលមិញ»taehyungក្រោយឃើញjungkookដើរចេញទៅបាត់ក៏និយាយម្នាក់អែងតិចៗ
«ចរឹកដូចក្មេងទៅកើតដែរ»taehyungនិយាយរួចក៏ប្រញាប់ដើរទៅតាម តាមមើលត្រូវលួងហើយមើលទៅបើនៅតែប្រកាន់ចរឹករកឈ្នះរៀងខ្លួនមិត្តភាពមិនចំគោលដៅរបស់អ្នកទាំងពីរប្រាកដណាស់និងមានអ្នកមកជ្រៀតជ្រែងអោយប្រេះស្រាំមិនខានឡើយ

My Soulmate (ចប់)Where stories live. Discover now