ភាគទី8:ក្រោយភ្លៀងមេឃស្រឡះ

2.8K 154 4
                                    

បន្ទាប់ពីម៉ាក់របស់taehyungចេញទៅគេក៏បែរខ្លួនគេងទៅម្ខាងគេចមុខពីjungkook របៀបប្រាប់ថាមិនចង់ឃើញមុខ ឃើញកាយវិការខ្មើតបែបនេះមែនតែគ្រាន់តែឃើញថាjungkookនៅបារម្ភពីខ្លួនបែបនេះក្នុងចិត្តរំភើបសឹងស្លាប់ទៅហើយគ្រាន់តែលាក់ទុកសិនព្រោះចិត្តខឹងនិងប្រច័ណ្ឌដែលមានលើjungkookវាច្រើនលើសលុបពេក
«បើម៉ាក់អែងមកហើយយើងទៅវិញសិនហើយ»ដោយឃើញថាអ្នកខាងនោះព្រងើយនិងខ្លួនទើបjungkookប្រញាប់ដកខ្លួនចេញ ព្រោះក្នុងចិត្តកំពុងគិតថាtaehyungមិនចង់ជួបមុខនាយឡើយតាមមើលកាយវិការដូចជាស្អប់នាយទៀតផង ចឹងបើនៅទៀតក៏មិនបានការអ្វីដែរ
«ប្រញាប់ម្ល៉េះ រឺមួយប្រញាប់ទៅជួបtaegiហៃយ៉ាបែកគ្នាមិនបានប៉ុន្មាននាទីក៏នឹកនាងទៅហើយហេ៎»taehyungងៀកមកសម្លឹងមើលមុខjungkookរួចក៏និយាយបញ្ជួសអោយjungkookព្រោះមើលទៅនាយដូចជាប្រញាប់ដល់ហើយទើបtaehyungយកឈ្មោះtaegiមកបញ្ជួសលេងណាមួយ មួយរយៈពេលដូចជាមាត់ខុសពីចិត្តហើយថាមិនចូលចិត្តនាងតែដូចជាផ្អែមល្ហែមណាស់
«ជាហើយហេ៎ ទើបសម្តីបានបែបនេះ»jungkookនិយាយទៅកាន់taehyungទាំងហួសចិត្តព្រោះតែក្មេងនេះសម្តីឡូយណាស់មិញទើបតែដេកយំចុកឈឺអួយៗសោះ
«នៅទេ ត្រូវការអ្នកមើលថែ»taehyungនិយាយប្រហើលចោលលេង
«ម៉ាក់អែងមកហើយចឹងមានអ្នកមើលថែហើយ»
«jeon jungkook...!»
«យ៉ាងមិច...?»
«អែងមិនសួរយើងទេហេ៎ មិចក៏យើងទៅជាបែបនេះ?»
«.....»jeonមិនបានតបតឡើយដោយឃើញបែបនេះហើយtaehyungក៏បន្ត
«យើងទៅជាបែបនេះក៏ព្រោះតែអែងនិង ពេលឈ្លោះគ្នាជាមួយអែងយើងមិនដែលបានញ៊ាំអាហារពេលព្រឹកទេព្រោះរវល់តែគេចមុខពីអែងហើយក៏ចង់អោយអែងបារម្ភមកសួរសុខទុកយើងតែអែងគ្មានទាល់តែសោះអែងដាច់ចិត្តណាស់»taehyungនិយាយទាំងពេបមាត់រកយំ
«ព្រោះតែយើងមិនចង់អោយហួសព្រំដែនដូចដែលអែងនិយាយនោះអី ហើយឃើញថាអែងមានអ្នកនៅក្បែរហើយទើបចេះតែហីៗទៅ»អ្នកនៅក្បែរដែលjungkookនិយាយសម្តៅលើnamjoon
«យើងគ្មានអ្នកណាឡើយ ហើយបើពីមុនហួសបានឥឡូវមិចក៏ហួសមិនបាន ថ្ងៃមុនព្រោះតែយើងមិនទាន់ច្បាស់អារម្មណ៍របស់ខ្លួនអែងទើបយើងបញ្ឈប់អែងតែពេលនេះយើងច្បាស់ហើយ យើងស្រលាញ់អែងjeon jungkookយើងស្រលាញ់អែងមនុស្សចង្រៃហ៊ឹក ហ៊ឹក»taehyungនិយាយផងយំផងគេទើបតែច្បាស់អារម្មណ៍ខ្លួនអែងប៉ុន្មានថ្ងៃមុននេះថាគេពិតជាស្រលាញ់jungkookពិតមែនគេពិតយល់ថាខ្លួនអែងមិនដែលទុកjungkookជាមិត្តទេព្រោះគេស្រលាញ់jungkookគ្រាន់តែអារម្មណ៍របស់ខ្លួននៅមិនទាន់ច្បាស់លាស់នៅឡើយទើបមិនចង់អោយនាយធ្វើហួសព្រំដែន។តែដោយឃើញtaehyungយំហើយនិយាយថាស្រលាញ់ខ្លួនបែបនេះហើយjungkookក៏ប្រញាប់ស្ទុះទៅថើបបំបិទមាត់របស់taehyungទាំងរំភើបពេលនេះនាយរំភើបយកអ្វីមកប្រៀបពុំបានឡើយ
«អឹម...»taehyungភ្ញាក់ព្រើតនៅពេលដែលjungkookសុខៗមកថើបខ្លួនបែបនេះតែក៏ប្រញាប់សម្រួលខ្លួនតបស្នាមថើបបង្គប់ដោយភាពនឹកនាមួយនេះព្រោះប៉ុន្មានថ្ងៃមកនេះរវល់តែគេចមុខគ្នាគ្មានពេលបានស្និតស្នាលផ្អែមល្ហែមស៊ីជម្រៅបែបនេះឡើយ។ការថើបគ្នារបស់ពួកគេត្រូវបានបញ្ចប់ក្រោយមកjungkookក៏សម្លឹងមុខtaehyungបន្តិចរួចក៏ពោលឡើង
«មុននេះអែងនិយាយថា មិចនិយាយម្តងទៀតទៅមើល»jungkook
«យើងនិយាយថាមិច មិនដឹងទេ»taehyungខ្ទប់មុខនិងភួយទាំងអៀនខ្មាស់មិនគួរថានិយាយពាក្យស្រលាញ់ទៅjungkookលឿនយ៉ាងនេះសោះ
«មុននេះអែងនិយាយថា...!»
«និយាយថាមិចអែងច្រឡំហើយ»
«ok ចឹងយើងទៅវិញហើយ»jungkookញញឹមចុងមាត់រួចក៏រកល្បិចធ្វើបានក្មេងពូកែអៀន
«គឺយើង យើងនិយាយថាយើងស្រលាញ់អែងយ៉ាងមិចប៉ុណ្នឹងក៏មិនលឺដែរ»
«អ្នកណាថាយើងមិនលឺ យើងគ្រាន់តែចង់លឺអោយច្បាស់ជាងនេះនិងណា»jungkookនិយាយរួចក៏ដើរមកអង្គុយលើគ្រែដែលtaehyungគេង
«ឆឺស...!»
«អែងមើលទៅដូចជាស្គមម្ល៉េះហាស»
«មកពីអែងនិងយើងមិនសូវបានញ៊ាំអីទេ»taehyungពេបមាត់បង្ហាញភាពគួរអោយអាណិតរបស់ខ្លួនអោយjungkookបានឃើញ
«ហេតុអីមិនញ៊ាំអីខូចចិត្តហេ៎ ទើបមិនញ៊ាំអី»
«ត្រូវខូចចិត្ត ហើយក៏ខឹងនិងអែងទៀតផងពេលនេះក៏នៅខឹងដែរ»taehyungនិយាយរួចក៏ងើបខ្លួនយ៉ាងលឿនទៅអង្គុយលើភ្លៅរបស់នាយកម្លោះធ្វើអោយនាយភ្ញាក់ផ្អើលនិងចរឹកកូនក្មេងរបស់taehyung
«ចុះធ្វើយ៉ាងមិចទើបឈប់ខឹង»jungkookថើបស្មារបស់taehyungបន្តិចហើយក៏ឪបចង្កេះtaehyungដូចគ្នា
«គឺ យប់នេះអែងត្រូវគេងជាមួយយើង យើងខានគេងឪបអែងយូរហើយដឹងទេថាយើងនឹកអែងណាស់»taehyungឆ្ងប់មុខរបស់ខ្លួននិងករបស់jungkook
«យើងមិនគេងទេ វាអាចនិងហួសព្រំដែន»
«យ៉ា...!jeon jungkookចង្រៃ»
«យ៉ាងមិចបើវាជារឿងពិតអែងនិងយើងគ្រាន់តែជាមិត្តមិនមែនសង្សាឯណាហេតុអីត្រូវគេងឪបគ្នា»jungkookនិយាយឌឺtaehyungលេងចង់ញ៉ោះសិនមុននិងយល់ព្រមតែបើញ៉ោះម្លឹងៗតិចទៀតនិងមានអ្នកយំមិនខានទេ
«នេះអែងចង់អោយយើងខឹងដល់យំរឺ ហ៊ឹក ហ៊ឹក»ឃើញទេថាមែនៗមនុស្សនេះយ៉ាប់ណាស់ញ៉ោះរហូត រហូតដល់taehyungយំទៅហើយ
«មានឯណា ឈប់យំទៅឈប់យំទៅបើអែងព្រមធ្វើសង្សាយើងយើងនិងគេងនៅទីនេះokទេ»
«អឹម ....យើងជាសង្សាគ្នាយូរហើយតាំងតែពីថ្ងៃដែរយើងប្រាប់អ្នកម៉ាក់កាលជួបជាមួយនិងហាជីមកម្ល៉េះ»taehyungពេលនោះអាចថាពួកគេជាសង្សាគ្នាហើយព្រោះអ្នកគ្រប់គ្នាបានដឹងលឺអស់ហើយទោះបីជាសង្សាលេងៗក៏ដោយតែយប់នោះមិនដឹងជាយ៉ាងមិចទេtaehyungកើតអារម្មណ៍ចម្លែកឡើងមកទើបប្រញាប់ហាមមិនអោយjungkookធ្វើរឿងផ្តេសផ្តាស
«ចុះមិចក៏យើងមិនដឹង»
«ហ៊ឹក ហ៊ឹក»
«អូ អូយើងថាលេងទេ អែងជាសង្សារបស់យើងហើយ»jungkookមាត់នាយនិយាយមើលទៅដូចធម្មតាតែក្នុងចិត្តរំភើបណាស់មុននេះគ្រាន់តែចង់ញ៉ោះtaehyungលេងហើយក៏ឆ្លៀតឪកាសនេះសុំគេធ្វើសង្សាតែម្តង
«ឈប់យំទៅណា បងសុំទោស»ដោយសារតែtaehyungនៅតែមិនទាន់បាត់យំទើបjungkookរហ័សប្តូរសព្វនាមភ្លាមៗដើម្បីលួងលោមព្រោះមុននេះមកពីនាយទើបtaehyungគេយំបែបនេះ
«ឈប់យំណា...»jungkookទាញមុខtaehyungដែលឆ្ងប់និងករបស់ខ្លួនមុនមកអោយមកសម្លឹងមុខនាយមុននិងជូតទឹកភ្នែកអោយគេថែមទៀតផង
«ពីពេលនេះទៅមិនអោយអែងស្និតនិងtaegiទៀតទេ»taehyungចាប់ផ្តើមឈប់យំហើយក៏ដាក់បម្រាមអោយjungkookតែម្តង
«មិនហាមក៏មិនទៅស្និតជាមួុយនាងដែលព្រោះបងមិនចូលចិត្តនាងផង»
«មាត់ថាមិនចូលចិត្តតែឃើញលេងជាមួយនិងនាងរហូត»
«ព្រោះចង់អោយអូនប្រច័ណ្ឌនោះអី តែអេ៎ណាមួយបងក៏ចឹងដឹងថានាងគួរអោយស្រលាញ់ដូចអូននិយាយរឺអត់»ឃើញទេញ៉ោះទៀតហើយ
«មិនបាច់ចង់ដឹងទេ»taehyungពេបមាត់ហាមjungkook
«ដឹងហើយៗ លោកម្ចាស់»
«ដឹងល្អហើយ»
«អេ៎ហេតុអីមិននិយាយជាមួយបង បងអូន»
«មិនទាន់ទម្លាប់ទេហើយរឿងពួកយើងក៏មិនបាច់អោយអ្នកនៅសាលាដឹងដែរយើងមិនចង់មើលមុខគ្នាមិនចំជាមួយនិងអ្នកនៅសាលាទេ»taehyung
«ហេតុអី»jungkookសួរទាំងអន់ចិត្ត
«អែងក៏ដឹង នៅក្នុងសាលាអ្នកណាក៏ស្រលាញ់អែងហើយចូលចិត្តអែងដែលបើគេដឹងថាយើងជាសង្សាអែងគេនិងស្អប់យើងត្រឹមតែអែងមកស្និតជាមួយនិងពួកនោះក៏សម្លក់មិនឈប់ទៅហើយ យើងថាដល់ពេលវេលាសមស្របមួយនិងនិងបើកចំហរឿងនេះចុះ»taehyungជាមួយមនុស្សរាប់ញាតិណាស់jungkookក៏ដឹងពីចរឹករបស់taehyungដូចគ្នាថាគេជាមនុស្សដែរួសរាយទើបនាយឆាប់យល់សាច់ការមិនអន់ចិត្តជាមួយនិងtaehyungទៀត
«okបាន តែសុំកុំហាមបងកុំអោយស្និតនិងអូនអី បងធ្វើមិនបាន»
«រឿងនេះត្រូវតែចឹងហើយព្រោះjeon jungkookជារបស់Kim taehyungតែម្នាក់គត់អែងមិនសិទ្ធិស្និតស្នាលតែជាមួយយើងម្នាក់គត់»
«បាទព្រះនាងម្ចាស់ បងស្រលាញ់អូន»jungkookចូលចិត្តហៅtaehyungបែបនេះណាស់ហើឡើងtaehyungទម្លាប់ទៅហើយណាមួយស្តាប់មើលទៅគួរអោយស្រលាញ់សឹងស្លាប់ទៅហើយបន្ទាប់ពីនិយាយរួចjungkookក៏ថើបមាត់របស់Taehyungមួយខ្សឺតហើយក៏បីគេងចុះទៅក្រោមញ៊ាំបបរតែម្តងព្រោះមិនចង់អោយម៉ាក់ហត់លើកទៅលើកមក។ចំណែកលោកស្រីគីមក្រោយឃើញកូនល្អូកល្អើនបែបនេះហើយញញឹមបិទមាត់មិនជិតទេនៅមាត់ថតរូបនេះទុកផ្ញើរលោកស្រីចនមើលទៀតផង។jungkookបានបីtaehyungមកដល់ក្រោមហើយក៏អោយគេអង្គុយលើភ្លៅរបស់នាយរួចក៏បញ្ចុកបបរtaehyungដោយលោកស្រីគីមគាត់ត្រឡប់ទៅក្រុមហ៊ុនវិញហើយព្រោះtaehyungអះអាងថាខ្លួនមិនអីណាមួយjungkookធានាខ្លួនមើលថែtaehyungដោយផ្ទាល់ទៀតផងទើបគាត់ទុកចិត្តហើយក៏ត្រឡប់ទៅធ្វើការវិញព្រោះខែនេះទំនិញប្រញាប់គាត់អាចនិងទៅបរទេសក្នុងអាទិត្យក្រោយជាមួយនិងលោកគីមហើយហេតុនេះហើយការងារត្រូវប្រញាប់ធ្វើជាបន្ទាន់ តែដំណឹងដែលពួកគាត់ទៅបរទេសមានអ្នកខ្លះសប្បាយចិត្តសឹងស្លាប់ព្រោះបើម៉ាក់ប៉ាtaehyungទៅបរទេសនាយនិងបាននៅក្បែរtaehyung 24ម៉ោងដោយគ្មានការក្រែងចិត្តអ្នកណាឡើយ

អានហើយហាមញញឹមម្នាក់អែងណាភាគនេះពីរនាក់និងស៊ីដាច់មួយភាគនិងហើយ😭

To be continue...!

My Soulmate (ចប់)Where stories live. Discover now