ភាគទី7:ព្រងើយបន្តិចមែនតែបារម្ភខ្លាំង

2.4K 128 2
                                    

  កន្លងផុតទៅជាច្រើនថ្ងៃ ថ្ងៃនេះជាថ្ងៃដែលត្រូវចូលរៀនវិញហើយតែទំនាក់ទំនងរបស់taekookនៅមិនទាន់ប្រសើរឡើងនៅឡើយទេjungkookមិនដែលទាក់ទងមកtaehyungទាល់តែសោះសូម្បីtaehyungក៏ដូចគ្នា ចិត្តនឹកណាស់ចង់ជួបណាស់ចង់គេងឪបដូចរាល់ដងព្រោះគេជាមនុស្សអត់ខ្នើយឪបមិនបានទេទើបរាល់ពេលដែលឪបខ្នើយឪបនេះតែនឹកដល់jungkookគ្រប់ពេលបែបនេះនោះ តែអោយធ្វើយ៉ាងមិចបើចិត្តនៅតែមិនទាន់ច្បាស់ការនៅលើខ្លួនអែងខ្លាចថាសម្រេចចិត្តខុសហើយមិត្តភាពដែលខំសាងត្រូវបានរបូតតែឥឡូវនេះមិនទាន់បានសម្រេចចិត្តផងមិត្តភាពចង់របូតទៅហើយ
«ថ្ងៃនេះចូលរៀនវិញហើយ ហេតុអីនៅមិនទាន់ឃើញមករៀនទៀត»taehyungអង្គុយរអ៊ូម្នាក់អែងរងចាំមើលផ្លូវរបស់jungkook ប៉ុន្តែកំពុងតែរអ៊ូសុខៗjungkookក៏មកដល់ល្មមតែអ្នកណាទៅនឹកស្មានដល់ទៅថាគេដើរទាំងព្រមមកជាមួយនិងtaegiនោះ មើលឃើញបែបនេះហើយtaehyungមិនស្រួលចិត្តទាល់តែសោះក្រែងមាត់និយាយថាមិនចូលចិត្តមិនចឹងហីហេតុអីពេលនេះដើរមកជាមួយគ្នាហើយនៅញញឹមញញែមដាក់គ្នាទៀតវាជារឿងចៃដន្យរឺក៏ពួកគេមកសាលាជាមួយគ្នា
«មាត់ថាមិនចូលចិត្តគេទេ តែដើរសើចលេងសប្បាយជាមួយគេអែងចេះតែយ៉ាងមិចនៅក្នុងខ្លួនហាសសៀវភៅ»Taehyungធ្វើជានិយាយជាមួយសៀវភៅបំណងអោយjungkookចាប់អារម្មណ៍និងខ្លួនអែង តែមានឯណាគេមិនមាត់រកសូម្បីមួយម៉ាត់ទើបtaehyungងៀកទៅសម្លក់នាយតែម្តងតែនៅពេលដែលងៀកទៅក៏ឃើញថាjungkookមិនបានពាក់នូវខ្សែដៃដែលខ្លួនបានអោយនោះទេទើបបណ្តាលអោយមានអាការៈក្តៅស្លឹកត្រចៀកឡើងមកដូចជាភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ
«ឯណាខ្សែដៃ...?ហេតុអីអែងមិនពាក់វា»taehyungសួរទៅjungkookទាំងម៉ូវចិត្តជាខ្លាំង
«ភ្លេច...»សម្តីមួយម៉ាត់ចេញពីមាត់របស់jungkookគឺភ្លេចវារឹតតែធ្វើអោយtaehyungរឹតតែខ្លាំង
«ភ្លេចចឹងហេ៎ បើភ្លេចចឹងមិនបាច់ពាក់នោះទេបោះវាចោលទៅ»taehyungមើលសម្តីចុះព្រោះតែខឹងអ្វីក៏ហ៊ាននិយាយចេញមកដែល
«ចឹងក៏បាន ចាំទៅដល់ផ្ទះវិញយើងបោះវាចោល»jungkookនិយាយតបទៅtaehyungវិញបំណងអោយគេបានសមចិត្តជាមួយនិងអ្វីដែលគេចង់បាន តែកាលដែលនាយមិនបានពាក់នោះគឺមកពីភ្លេចពិតមែនណាមួយឥឡូវមកគេងនៅផ្ទះហើយទើបមិនបានយកខ្សែដៃនោះពីcondoរបស់ខ្លួនមកនោះទេ
«ល្អ...បោះចោលទៅអោយបានសមចិត្តអែង»
«ទេហេតុអីយើងត្រូវសមចិត្តព្រោះតែ អែងជាអ្នកនិយាយយើងមិនបានថាអីឯណា»jungkookនិយាយធ្វើដូចគ្នារឿងអ្វីកើតឡើងទាល់តែសោះហើយ
«jeon jungkookអែងកើតឆ្កួតស្អីហាស...»
«យើងមានអីឯណា»
«នេះអែង ...»taehyungមិនទាន់បាននិយាយចប់ផងគ្រូក៏មកដល់ល្មមពួកគេក៏ងើបគោរពគ្រូហើយគាត់ក៏អោយអង្គុយចុះនិងសំណួរខ្លះៗទាក់ទងពីការឈប់2អាទិត្យមកនេះរួចក៏បន្តមេរៀនបន្តទៀត
ពេលវេលារៀនត្រូវបានបញ្ចប់ពេលនេះជាពេលចេញលេងតែtaehyungមិនបានទៅញ៊ាំអីជាមួយនិងjungkookឡើយគឺគេដើរសម្តៅទៅអាគារធ្វើម្ហូបតែម្តងព្រោះម៉ោងក្រោយជាម៉ោងដែលត្រូវចូលតាមក្លឹបរៀងខ្លួនហើយjungkookក៏ទៅក្លឹបតន្រ្តីរបស់ខ្លួននេះអែងព្រោះតែផ្លូវដែលទៅក្លឹបតន្រ្តីត្រូវផ្លូវជាមួយនិងTaegiនោះពួកគេក៏ទៅជាមួយគ្នាព្រោះតែtaegiនាងចូលក្លឹបmodel។កាយវិការនិយាយគ្នាដូចស្និតស្នាលគ្នាសម្បើមនោះធ្វើអោយtaehyungខឹងអើយសែនខឹងតែបើខឹងហើយធ្វើអ្វីបានព្រោះរាល់ថ្ងៃត្រឹមជាមិត្តប៉ុណ្ណោះហើយឥឡូវនេះមិនដឹងថានាយនៅចាត់ទុកខ្លួនជាមិត្តទៀតរឺអត់ផងបើទង្វើរធ្វើឡើងស្តែងអោយឃើញច្បាស់ណាស់ថាjungkookព្យាយាមមិននិយាយរកគេទាល់តែសោះ។
អេ៎...តែមិនចម្លែកទេហេ៎ដែលសុខៗjungkookក៏ទៅនិយាយលេងសើចជាមួយនិងtaegiហេតុផលនោះគឺចង់អោយtaehyungប្រច័ណ្ឌនោះអីគេចង់ដឹងណាស់ថាtaehyungអាចទ្រាំមើលសកម្មភាពរបស់នាយពេលនាយព្រងើយដាក់បានយូរប៉ុណ្ណាព្រោះនាយជឿថាtaehyungក៏ស្រលាញ់ខ្លួនវិញដែលតែហេតុអីធ្វើបែបនេះដាក់នាយ តែបើចង់លេងបែបនេះនាយកំដរលេងបានតាសចាំមើលមើសអាចទ្រាំដល់ពេលណា មិត្តភាពមិនចំទិសចាប់ផ្តើមប្រែប្រួលទៅហើយហេតុអីក៏ចិត្តស្រលាញ់ប្រែជាកើនឡើងទ្វេដងបែបនេះ...?ម៉ោងរៀនតាមក្លឹបមុខវិជ្ជានីមួយៗត្រូវបានបញ្ចប់ពួកគេដើរចេញពីក្លឹបសិក្សារបស់ខ្លួនយ៉ាងសប្បាយរីករាយខុសអីពីtaehyungដើរចេញពីម៉ោងដែលខ្លួនចូលចិត្តហើយហេតុអីមុខម៉ូវមិនអំណោយទានបែបនេះទៅវិញ
«taehyungអែងកើតអីហេ៎...?»អ្នកកម្លោះសង្ហារមានថ្ពាល់ខួចសួរទៅtaehyungទាំងមានចម្ងល់ព្រោះពេញម៉ោងសិក្សាធ្វើម្ហូបនេះtaehyungមុខមិនស្រស់សោះគេកើតអីទៅទាំងដែលរាល់ដងញញឹមសប្បាយសឹងស្លាប់
«ខ្ញុំមិនអីទេសិស្សច្បងគ្រាន់តែមិនសូវស្រួលខ្លួនបន្តិចនិងណា»taehyungតបទៅnamjoonវិញទាំងញញឹមមិនសូវសមពេលដែលងៀកទៅម្ខាងទៀតក៏ឃើញថាjungkookកំពុងតែដើរអមជាមួយនិងTaegi
«ឯណា មើលអោយបងស្ទាបក្បាលបន្តិចមើល នេះមានក្តៅខ្លួនតិចៗអែងប្រញាប់រកថ្នាំលេបទៅណាកុំអោយឈឺទាន់លឺទេ»namjoon
«បាទខ្ញុំដឹងហើយបង»taehyung
«ល្អណាស់ក្មេងឆ្លាតចឹងបងទៅសិនហើយណាអាទិត្យជួបគ្នា»
«បាទលាហើយ»taehyungលើកដៃលាnamjoonរួចក៏ដើរចេញទៅមិនចាំjungkookឡើយទាំងដែលរាល់ដងទៅណាក៏ចាំគ្នាហើយទៅជាមួយគ្នាទៀត
«មុននេះjungkookឃើញដូចខ្ញុំទេ taehyungឈរនៅជាមួយអ្នកណាមុននេះមើលទៅផ្អែមល្ហែមណាស់ជាសង្សាគេមែនទេ»Taegiធ្វើជាសួរjungkookដើម្បីបញ្ឆេះjungkookលេងព្រោះមើលទៅទឹកមុខនាយពិបាកស្មានណាស់
«ខ្ញុំមិនដឹងទេ លាហើយ»jungkookនិយាយរួចក៏ដើរចេញទៅទាំងមុខក្រម៉ូវជាប់។ថ្ងៃនេះមិនសូវបាននិយាយគ្នាហើយនៅខឹងគ្នាទៀត តើពេលណាមិត្តភាពមួយនេះបានត្រូវរ៉ូវគ្នាដូចមុនទៅ?

My Soulmate (ចប់)Where stories live. Discover now