Episodes 05 : សន្យាហើយហាមលេបសម្ដី!

701 66 4
                                    

ក្រោយពីបញ្ចប់ការប្រជុំរាងក្រាស់ក៏ត្រឡប់មកការិយាល័យរបស់ខ្លួនវិញដោយមានឌីហ្សីដើរតាមពីក្រោយ ចូលមកដល់ខាងក្នុងរាងក្រាស់ក៏ទម្លាក់ខ្លួនអង្គុយនៅលើកៅអីសម្លឹងទៅកូនចៅដែលឈរធ្មឹងដូចជាគល់ឈើ។
« អស់ការងារហើយអាចចេញទៅបាន »កូនចៅគេម្នាក់នេះចំមែន បើមិនបញ្ជាអោយទៅគឺមិនទៅមែន
« បាទ ចៅហ្វាយ »ឌីហ្សី ឱនគោរពចៅហ្វាយបន្ដិចមុននឹងចេញទៅតាមបញ្ជារបស់គាត់ គ្រាន់តែកូនចៅចេញទៅផុតនាយក៏យកទូរសព្ទនៅលើតុចុចទៅខលទៅមនុស្សម្នាក់ដែលនឹកដល់។ រាងក្រាស់ទម្លាក់ទឹកមុខក្រោយពីទទួលបាន ពាក្យសូមព្យាយាមម្ដងទៀតនៅពេលក្រោយ ប៉ុន្ដែនាយមិនបានចុះចាញ់ឡើយគឺព្យាយាមខលទៅរហូតដល់អ្នកខាងនោះទទួល។
[....]
« អាឡូ! »
« បាទ អាឡូ! ជីមីនហេស៎? បងយ៉ុនហ្គីណា៎! ឮបងនិយាយទេ? »
« បាទឮ នេះបងដាច់ចិត្តតេមកអូនហើយហេស៎? មានដឹងទេ!អូនអង្គុយចាំបងទូរសព្ទបងរាល់ថ្ងៃ អូននឹកបងណាស់ »
« បងក៏នឹកអូនដែលប្រពន្ធសម្លាញ់ បងសុំទោស!បងរវល់ពេកទើបមិនបានទាក់ទងទៅអូន អូនយ៉ាងមិចដែរសុខសប្បាយឬអត់? »
« សុខតែកាយតែមិនសប្បាយចិត្តព្រោះស្វាមីមិនរវល់ជាមួយ »
« ក៏សុំទោសហើយតើស៎! បាត់ងរទៅណាក្មេងល្អ បងសន្យាបងនឹងឆាប់ទៅមិនទុកឱ្យអូននៅម្នាក់ឯងឡើយ »
« ពិតមែនណា៎! បងសន្យាហើយហាមលេបពាក្យសម្ដី »
« បាទ បងនិយាយម៉ាត់ណាម៉ាត់ហ្នឹង អូនញុំាអីហើយនៅ? »
« បាទ រួចហើយ អូនកំពុងតែរៀបចូលគេង យ៉ុនហា៎! នៅសល់តែកន្លះខែទៀតដល់ថ្ងៃអូនទទួលសញ្ញាបត្រហើយ »
« បាទ បងដឹង! យប់ជ្រៅហើយអូនគួរតែឆាប់ចូលគេង ប៉ុណ្ណឹងបានហើយបងរវល់ ចាំទំនេរបងខលទៅអូនវិញ បាយៗអូនសម្លាញ់ »
« បាទ បាយៗ »សម្ដីទន់ភ្លន់ដែលនិយាយទៅកាន់រាងក្រាស់គ្រាន់តែនិយាយឱ្យបានប៉ុណ្ណោះកុំឱ្យគេសង្ស័យ តែក្នុងចិត្តរបស់រាងតូចពេលនេះពិតជាអន់ចិត្តខ្លាំងណាស់ ពេលដែលនិយាយដល់ថ្ងៃគេទទួលសញ្ញាបត្រគាត់តបតែពីរម៉ាត់បន្ទាប់មកក៏ប្ដូររឿងនិយាយដោយដេញឱ្យគេចូលគេងទាំងមិនខ្វល់អារម្មណ៍របស់គេសូម្បីបន្ដិច ន័យរបស់រាងតូចគឺចង់ឱ្យគាត់មកចូលរួមព្រោះគាត់ជាមនុស្សសំខាន់ជាងគេនៅក្នុងឆាកជីវិតរបស់គេ ប៉ុន្ដែក្ដីសង្ឃឹមបានក្រោយពីស្ដាប់សម្ដីរបស់គាត់ហើយ។
« គាត់រវល់យ៉ាងនេះមិចនឹងអាចមកបានទៅ យើងមិនគួរណានិយាយរឿងនោះសោះ »ជីមីន អង្គុយថាអោយខ្លួនឯងដែលនិយាយមិនបានគិតជាមុន បើមិននិយាយរឿងនេះគាត់ក៏មិនប្រញាប់បិទដែរ ជីមីនដកដង្ហើមធំមួយខ្សាវមុននឹងដើរទៅបិទភ្លើងហើយក៏ចូលគេង។
យ៉ុនហ្គី ពេលដាក់ទូរសព្ទចុះមុខនាយមិនសូវស្រស់បស់ប៉ុន្មានទេ ដូចកំពុងកង្វល់រឿងអ្វីម្យ៉ាង សង្ស័យតែរឿងរៀបការមិនខាន គិតដល់ត្រឹមនេះស្រាប់តែសម្លេងគោះទ្វាបន្លឺឡើង។
តុក! តុក!
« ចូលមក »រាងក្រាស់អនុញ្ញាតឌីហ្សីក៏បើកទ្វាចូលមកជម្រាបចៅហ្វាយ
« ចៅហ្វាយមានគេមកសុំជួប ជាមនុស្សស្រី អ្នកនាងប្រាប់ថាមានការសំខាន់ចង់និយាយជាមួយចៅហ្វាយ »ឮកូនចៅនិយាយបែបនេះនាយក៏ចាប់ផ្ដើមសង្ស័យថាម្នាក់ដែលសុំជួបនាងគឺជីនហ៊ី ជាមនុស្សស្រីដែលប៉ាម៉ាក់នាយចង់ឱ្យរៀបការជាមួយ។
« អោយនាងចូលមក »រាងក្រាស់គិតបន្ដិចមុននឹងអនុញ្ញាតឱ្យនាងចូលមកខាងក្នុង
« បាទ អ្នកនាងសូមអញ្ជើញ »ឌីហ្សីតបចៅហ្វាយហើយក៏អញ្ជើញឱ្យស្រីស្អាតចូលបន្ទាប់មគេក៏ទៅធ្វើវិញដោយទុកឱ្យពួកគាត់និយាយគ្នាតែពីរនាក់
« ចាស៎ អរគុណ! សួរស្ដី!លោកយ៉ុន ខ្ញុំជីនហ៊ី សុំទោសដែលខ្វះសុជីវធម៌ »នាងចូលមកដល់ក៏ណែនាំខ្លួនតាមទម្លាប់ហើយក៏ឆ្លៀតសុំទោសនាយក្រាស់ដែលមកមិនបានណាត់មុន
« អ៎...មិនអីទេ! អ្នកនាងអង្គុយសិនមក ហើយអ្នកនាងមកជួបខ្ញុំមានការអ្វីដែរ? រឿងពួកយើងមែនទេ? »យ៉ុនហ្គី អញ្ជើញនាងអង្គុយហើយក៏សួរពីបំណងដែលនាងមកដល់ទីនេះផ្ទាល់ តាមមើលនាងមនុស្សស្រីស្លូតបូត ទន់ភ្លន់ ខុសពីការគិតនាយស្រឡះ មិនប្លែកទេដែលប៉ាម៉ាក់នាងចង់ឱ្យនាយរៀបការជាមួយ នាងមិនត្រឹមតែជាកូនអ្នកមានទេថែមទាំងមានសម្រស់ស្អាតនិងអត្តចរិកល្អទៀតផង។
« ចាស៎ ខ្ញុំមកចង់ឱ្យលោកជួយ! លោកជួយបដិសេធបានទេ? ខ្ញុំមិនចង់រៀបការទេព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ខ្ញុំសុំអង្វរ! អោយខ្ញុំលើកដៃសំពះលោកក៏បាន! អោយខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរ អោយតែលោកព្រមជួយ »
« អ្នកនាង! អ្នកនាងកុំធ្វើចឹងអី! គឺខ្ញុំ...ខ្ញុំមិនអាចធ្វើតាមអ្វីអ្នកនាងសុំបានទេ ខ្ញុំសុំទោស! »
« ហេតុអី? មកពីលោកប៉ាមែនទេ? លោកប៉ាគំរាមលោកហេស៎? »
« អត់ទេ! គាត់មិនបានគំរាមខ្ញុំទេ អ្នកនាងមកយូរហើយគួរតែត្រឡប់ទៅវិញ ចាំខ្ញុំជូនដំណើរ »យ៉ុនហ្គី ក៏ងើបឈរសុំឱ្យនាងត្រឡប់ទៅវិញ ជីនហ៊ីមិននិយាយអីមួយម៉ាត់គ្រាន់តែងើបឈរហើយចាកចេញទៅដោយមានរាងក្រាស់ជូនដំណើរ នាងអស់សង្ឃឹមកាលបើឮអ្នកខាងនេះមិនព្រមជួយ ពេលនេះនាងអស់វិធីហើយងងឹតបួនទិសតែម្ដង។
« បើឡានទៅវិញប្រយ័ត្នផង ស្អែកជួបគ្នា »យ៉ុនហ្គី និយាយចប់ក៏បិទទ្វាឡានឱ្យនាងដោយមិនភ្លេចនិយាយលាដោយការគោរព នាងមិនមាត់ហើយក៏បើកឡានចេញទៅបាត់ ក្រោយពីឡានស្រីស្រស់ចេញទៅផុត យ៉ុនហ្គី ក៏ប្រែជាស្រពាប់ស្រពោនមិនដូចអម្បាញ់មិញដែលនូវមានស្នាមញញឹមតិចៗជាប់នៅលើផ្ទៃមុខ។
     #មន្ទីរពេទ្យ
     យ៉ុនហ្គី ចេញពីធ្វើការក៏ធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីទៅទទួលលោកប៉ា អាការៈរបស់គាត់បានធូរហើយទើបលោកគ្រូពេទ្យអនុញ្ញាតឱ្យគាត់សម្រាកព្យាបាលនៅផ្ទះវិញ។ មួយសន្ទុះឡានរបស់រាងក្រាស់បើកដោយឌីហ្សីក៏បើកដល់មន្ទីរពេទ្យដែលលោកមីនសម្រាកព្យាបាលនៅទីនេះ ពួកគេក៏នាំគ្នាចូលទៅខាងក្នុងហើយដើរសំដៅទៅបន្ទប់លោកប៉ាសម្រាក។
     ក្រាក!!
     « ម៉ាក់!ឯណាលោកប៉ា? »
     « កំពុងផ្លាស់ខោអាវ កូនអង្គុយសិនទៅម៉ាក់រៀបចំជិតរួចហើយ »
     « បាទ »យ៉ុនហ្គី ក៏ដាក់ខ្លួនអង្គុយនៅលើសាឡុងដោយទាញទូរសព្ទក្នុងហោប៉ៅហើយកំពុងរកមើលអ្វីម្យ៉ាងនៅក្នុងបណ្ដាញអ៉ីនធឺណែន។ លោកស្រីរៀបចំឥវ៉ាន់ដាក់ក្នងកាបូបស្រាប់នឹកឃើញដល់រឿងដែលគាត់និយាយជាមួយកូនកាលពីថ្ងៃមុន គឺគ្មានអីក្រៅពីរឿងរៀបការឡើយ។
     « កូនយ៉ុន! រឿងដែលប៉ាម៉ាក់បានសុំកាលពីថ្ងៃមុនកូនគិតយ៉ាងណាដែរ? »
     « បាទ? អ៎...រឿងរៀបការហេស៎? កូនមិនបដិសេធទេ តាមតែប៉ាម៉ាក់ចុះ.... »យ៉ុនហ្គី ដកភ្នែកចេញពីទូរសព្ទក៏បែរទៅតបនឹងអ្នកម៉ាក់ សម្ដីនឹងទឹកមុខរបស់នាយបញ្ជាក់យ៉ាងច្បាស់ថានាយនិយាយពិតមិនបានលេងសើចឡើយ លោកស្រីឮដូច្នេះក៏គាំងធ្វើអ្វីមិនត្រូវ គាត់មិនបានស្ដាប់ច្រឡំទេឬ? កូនប្រុសគាត់ពិតជាយល់ព្រមមែន មិនខាតទន់មែនដែលខំនិយាយពន្យល់កាលពីថ្ងៃមុន។ រីឯលោកមីនដែលក្នុងបន្ទប់ទឹកលួចស្ដាប់ប្រពន្ធកូននិយាយគ្នាឯណេះវិញឈរញញឹមបិទមាត់មិនជិតសោះ គាត់ក៏សប្បាយចិត្តមិនចាញ់ប្រពន្ធគាត់ប៉ុន្មានដែរ ទីបំផុតកូនគាត់កព្រមរៀបការជាមួយកូនស្រីលោកហ្វាងហើយ មិនបានទេត្រូវតែប្រញាប់ជម្រាបរឿងនេះដល់លោកហ្វាងឱ្យបានដឹង គាត់ក៏បើកទ្វាចេញទៅក្រៅហើយរក្សាទឹកមុខធម្មតាខុសពីអម្បាញ់មិញដាច់ ប្រពន្ធគាត់ក៏ដើរទៅរកប្ដីហើយប្រាប់ស្វាមី កាលបើឮសម្ដីប្រពន្ធគាត់និយាយក៏ប្រញាប់ចូលទៅក្បែរកូនប្រុស។
     « ប៉ាអរគុណ បើមិនបានកូនគ្រួសារយើងប្រាកដជាលំបាក »
     « កូនគ្រាន់តែធ្វើតាមតួនាទីប៉ុណ្ណោះ លោកប៉ានិងម៉ាក់ខំចិញ្ចឹមបីបាច់កូនតាំងពីតូចមក ដល់ពេលដែលកូនត្រូវសងគុណលោកទាំងពីរវិញហើយ បើការរៀបការធ្វើឱ្យប៉ាម៉ាក់មានសេចក្ដីសុខកូនក៏យល់ព្រម កូនបានកក់ភោជនីដ្ឋានល្បីមួយកន្លែងសម្រាប់ពួកយើង ចឹងឆាប់ទៅ... »
     « បាទ/ចាស៎ »លោកស្រីនិងលោកមីនក៏ញញឹមដាក់កូនហើយពួកគេក៏ចាកចេញ មកដល់ចំណតឡានឌីហ្សីបើកគូទឡានដើម្បីដាក់ឥវ៉ាន់របស់លោកម្ចាស់ ហើយក៏ដើរមកបើកទ្វាឱ្យពួកគាត់និងចៅហ្វាយ។ ឡានក៏បើកចេញទៅដោយរាងក្រាស់អង្គុយនៅខាងមុខក្បែរកូនចៅ រីឯលោកស្រីនិងលោកមីនអង្គុយនៅខាងក្រោយ ត្រឹមតែប៉ុន្មាននាទីឡានស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងនេះក៏បើកមកដល់ភោជនីដ្ឋានល្បីមួយកន្លែងដែលរាងក្រាស់បានកក់ទុកសម្រាប់គ្រួសាររបស់នាយ។ ចូលមកដល់ខាងក្នុងបុគ្គលិកក៏នាំយ៉ុនហ្គីនិងលោកប៉ាអ្នកម៉ាក់គេទៅកាន់បន្ទប់វីអាយភី ហើយបុគ្គលិកម្នាក់ទៀតឈរចាំកត់មុខម្ហូបដែលរាងក្រាស់កម្មង់ហើយបន្ទាប់មកបុគ្គលិកក៏ចាកចេញទៅដើម្បីរៀបចំមុខម្ហូបជូនពួកគាត់។
     #ភូមិគ្រឹះហ្វាង
     លោកហ្វាងអង្គុយនៅលើសាឡុងញញឹមញញែមព្រោះតែសប្បាយដែលយ៉ុនហ្គីព្រមរៀបការជាមួយកូនស្រីគាត់ ស្របពេលនោះស្រាប់តែមានឡានមួយបើកចូលខាងក្នុងភូមិគ្រឹះបើទាយមិនខុសគឺជីនហ៊ីកូនស្រីសំណព្វរបស់គាត់ នាងតូចដើរចូលទាំងទឹកមុខក្រៀមក្រំធ្វើឱ្យលោកហ្វាងដែលអង្គុយនោះរហ័សដើរទៅក្បែរកូនស្រី។
     « កូនជីន!កើតអីទឹកមុខសូវស្រស់សោះ »
     « កូនមិនកើតអីទេ! គ្រាន់តែកម្លាំងប៉ុណ្ណោះសម្រាកបន្ដិចលែងអីហើយ បើចឹងកូនសុំទៅលើសិនហើយលោកប៉ា »
« បាទ អេ៎...កុំទាន់!ប៉ាមានដំណឹងល្អប្រាប់កូន គឺខាងនោះគេព្រមហើយ ខានស្អែកប៉ានិងលោកមីននឹងជួបគ្នាដើម្បីនិយាយរឿងរៀបការរបស់កូន »
« ចាស៎ បើចឹងកូនសុំទៅបន្ទប់ហើយ រាត្រីសួរស្ដីលោកប៉ា! »លោកហ្វាងងក់ក្បាលអនុញ្ញាតហើយ ជីនហ៊ី ក៏ឡើងទៅខាងលើហើយសំដៅទៅបន្ទប់របស់ខ្លួន។
     ក្រាក!!
     មកដល់ក្នុងបន្ទប់ ជីនហ៊ី ក៏ដាក់ខ្លួនអង្គុយហើយផ្អេកខ្លួនទៅលើពូក ភ្លាមៗស្រាប់តែទឹកភ្នែករបស់នាងស្រក់ចុះមកដោយមិនដឹងខ្លួន នាងក៏រហ័សលើកដៃជូតខណៈទូរសព្ទកំពុងតែរោទ៍នៅក្នុងកាបូប នាងងើបទាំងប្រញាប់ប្រញាលហើយដកទូរសព្ទមកមើល។
     « ជុងហ្គុក? សុំទោស »នាងឧទានឈ្មោះមនុស្សម្នាក់ដែលលោតនៅលើអេក្រង់ទូរសព្ទ បន្ទាប់មកក៏ដាក់ទូរសព្ទចុះហើយនិយាយពាក្យសុំទោសទៅកាន់ម្នាក់នោះ ពេលនេះនាងគ្មានភាពក្លាហាននិយាយជាមួយគាត់ឡើយ ព្រោះវាលឿនពេក។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now