Episodes 34 : បើបងមិនទុកអូនចោល

401 48 1
                                    

រាងតូចគេងនៅលើគ្រែទាំងដៃជាប់សេរ៉ូមបើកភ្នែកសន្សឹមៗក៏ឃើញនាយក្រាស់គេងនៅក្បែរ កែវភ្នែកសថ្លាសម្លឹងចំដៃមាំក្រាស់ដែលមានរុំបង់សធ្វើឱ្យគេហាក់ឆ្ងល់ជាខ្លាំង តើដៃគាត់កើតអី? ហេតុអីមានរុំបង់ដែរ? ចម្ងល់ចេះតែមានរីឯទឹកមុខបង្ហាញពីការឈឺចាប់ពេលកម្រើកខ្លួនតិចៗ ដៃតូចព្យាយាមដកដៃចេញហើយអង្អែលលើបង់របួសនោះថ្នមៗ។
« បងប្រហែលជាឈឺណាស់ហើយ សុំទោសដែលធ្វើឱ្យលំបាក! » ជីមីន ឧទានតិចៗទាំងរលីងរលោង បើមិនដោយសារតែគេក៏គាត់មិនក្លាយជាបែបនេះដែរ មួយខែមកនេះគាត់ពិតជាស្គមខ្លាំងណាស់ អាហារក៏មិនញុំាសម្រាកក៏មិនបានព្រោះតែបារម្ភពីគេ បើនៅតែបន្ដបែបនេះទៀតគាត់អាចប្រឈមនឹងបញ្ហាសុខភាព។
     បន្ទាប់ពីគេងលក់រយៈពេលជិតមួយម៉ោង យ៉ុនហ្គី ភ្ញាក់ឡើងឃើញប្រពន្ធកំពុងតែមើលមកខ្លួន។
     « ឈឺទេ? » សម្ដីស្រទន់ពិរោះចេញពីបូបូរមាត់ស្ដើងសួរទៅកាន់នាយក្រាស់។
     « អឹម » យ៉ុនហ្គី តបដោយងក់ក្បាលជាសញ្ញា។
     « សុំទោស...មកពីខ្ញុំ ទើបលោក...? អ្ហឹម! » ជីមីន មិនទាន់និយាយចប់សេចក្ដីផង នាយក្រាស់ក៏ទម្លាប់បបូរមាត់លើបបូរមាត់តូចរួចក៏ដកមកវិញ។
     « មិនមែនអូន...តែជាបង! បើបងមិនទុកអូនចោលក៏គ្មានរឿងចឹងកើតឡើងដែរ បងនេះពិតជាមិនបានការពិតមែន!ប្រពន្ធខ្លួនឯងក៏មើលថែមិនបានដែរ » យ៉ុនហ្គី និយាយទាំងអស់សង្ឃឹមលើខ្លួនឯង សូម្បីតែប្រពន្ធមួយនាក់ក៏គេមើលថែមិនបានដែរ គេធ្លាប់សន្យាជាមួយរាងតូចហើយថានឹងមើលថែគេការពារគេ ក៏ប៉ុន្ដែនាយមិនដែលធ្វើតាមសន្យាបានម្ដងណាឡើយ។
     « មិនមែនជាកំហុសបងទេ កុំបន្ទោសខ្លួនឯងអី! បងកាន់តែគិតច្រើនកាន់តែធ្វើឱ្យបងមិនសប្បាយចិត្ត បើបោះបង់បានក៏បោះទៅកុំទុកនាំតែឈឺចិត្តអត់អំពើ ជឿអូនទៅ... » ស្ដាប់សម្ដីប្រពន្ធចប់ យ៉ុនហ្គី ញញឹមព្រមទាំងងក់ក្បាលតិចៗបញ្ជាក់ថាគេយល់ហើយសូមកុំបារម្ភអី។ កាលបើបានឮចឹងអ្នកខាងនេះក៏អស់បារម្ភដែរ បន្ទាប់ពីអារម្មណ៍សោកសៅរសាយអស់ក៏នៅសល់តែភាពរីករាយដែលពោរពេញទៅដោស្នាមញញឹមដែលខានមានជាយូរមកហើយ វាដូចជាថ្មីសម្រាប់នាយក្រាស់អញ្ចឹង ព្រោះតាំងពីរាងតូចជួបគ្រោះថ្នាក់មកគេមិនដែលប្រើពាក្យបងជាមួយគេឡើយ ប៉ុន្ដែថ្ងៃនេះគេប្រើវាហើយថែមទាំងនិយាយចេញពីចិត្តថែមទៀតផង ពិតជារំភើបខ្លាំងណាស់សម្រាប់គេ។
     លោកគ្រូពេទ្យមកពិនិត្យអាការៈរាងតូចហើយក៏ត្រឡប់ទៅវិញហើយពេលល្ងាចថ្ងៃគាត់នឹងចូលមកម្ដងទៀត។ លោកគ្រូពេទ្យចេញផុតនាយក្រាស់ក៏ចូលទៅរកប្រពន្ធដោយមានរបស់ញុំានៅក្នុងដៃនឹងថ្នាំរបស់គេទៀតផង។
     « គ្រូពេទ្យថាយ៉ាងម៉េចខ្លះ? » យ៉ុនហ្គី ចូលមកដល់ខាងក្នុងក៏សួរនាំពីអាការៈរបស់រាងតូច ព្រោះគេទើបតែឃើញលោកគ្រូពេទ្យចេញទៅមិញនេះ។
     « គាត់ប្រាប់ថាគ្មានអីគួរឱ្យបារម្ភទេ ស្អែកអាចត្រឡប់ទៅផ្ទះបានហើយ » ជីមីន និយាយទាំងញញឹមគេសប្បាយចិត្តពេលលោកគ្រូពេទ្យប្រាប់ថាស្អែកអាចត្រឡប់ទៅផ្ទះវិញ រីឯនាយក្រាស់មិនបញ្ចេញទឹកមុខអ្វីឡើយគ្រាន់តែនិយាយថាល្អ ហើយបន្ទាប់មកនាយក៏យកបបរចាក់ដាក់ចានឱ្យរាងតូចញុំានឹងអាលបានលេបថ្នាំ។
     « ល្អហើយចឹង បងទិញបបរមកញុំាហើយនឹងបានលេបថ្នាំ » យ៉ុនហ្គី និយាយស្របពេលដៃកាន់ចានដើរតម្រង់មករកប្រពន្ធ។
     « បបរទៀតហើយហេ៎! អូនញុំាឡើងធុញហើយណា » គ្រាន់តែឮនាយក្រាស់ទិញបបរមក ជីមីន ធ្វើមុខស្អុយថែមទាំងប្រកែកមិនចង់ញុំាទៀតផង តាំងពីគេឈឺមកគេញុំាតែបបរឡើងធុញទៅហើយ តើមានរបស់អីផ្សេងឱ្យគេញុំាឬអត់?
     « ធុញក៏ត្រូវតែទ្រាំដែរ លោកគ្រូពេទ្យហាមមិនឱ្យអូនញុំាអីផ្ដេសផ្ដាសទេ ក្រែងគាត់ក៏ប្រាប់អូនដែលមែនទេ? » នាយសួរទាំងចងចិញ្ចើម។ រឿងបែបនេះលោកគ្រូពេទ្យជាពិសេសសាច់និងគ្រឿងសមុទ្រវាអាចធ្វើឱ្យមុខរបួសខ្លាយបាន។
     « បាទៗ យល់ហើយ » កាលបើសម្លឹងចំភ្នែកនាយក្រាស់ក៏ដឹងទៅហើយថាគ្មានដូច្នេះគ្មានអ្វីត្រូវប្រកែក ជីមីន មានតែទ្រាំដូចដែលរាងក្រាស់និយាយប៉ុណ្ណោះ។ ខំសង្ឃឹមថាបានញុំាសាច់និងគ្រឿងសមុទ្រហើយចុងក្រោយមកឈឺអត់បានញុំាដដែល គួរឱ្យខឹងមែន។
ក្រឡេកមកមើលនាយតូចរូបសម្បត្តិស្រស់សង្ហាជាកូនប្រុសតែម្នាក់របស់គីម កំពុងតែធ្វើដំណើរដោយធ្មើជើងទៅរកចំណតឡាន។ អំឡុងពេលរាងតូចកំពុងតែដើរនៅតាមដងផ្លូវស្រាប់តែមានឡានមួយគ្រឿងបើកមកអែបៗកៀនហើយឈប់ដោយបើកកញ្ចក់និយាយទៅកាន់នាយតូច។
« សួស្ដី! ទៅផ្ទះមែនទេ? ចឹងឡើងឡានមកខ្ញុំជូនទៅ! » ឃើញនាយតូចដើរតែម្នាក់ឯង ជុងហ្គុក ក៏បបួលគេជិះជាមួយ។
« បាទ » ថេយ៉ុង ញញឹមហើយក៏ឡើងឡានទៅជាមួយគេ។ គេខំបបួលទៅហើយបដិសេធក៏មិនកើតដែរ ថ្មើរនេះតាក់ស៊ីក៏ពិបាករកទៀតដូច្នេះមានតែទៅជាមួយគេតែម្ដងទៅ។
« ម៉េចក៏ថ្ងៃនេះដើរ មិនយកឡានមកទេឬ? » គ្រាន់តែទទួលបានចម្លើយពីអ្នកម្ខាងទៀតមិនចាំយូរនាយក៏សួរបន្ដ ធម្មតាគេជិះឡានមកមិនចឹងតែចម្លែកអីថ្ងៃនឹងដើរទៅវិញ។
« ឡានខ្ញុំខូច ទើបត្រូវធ្វើដំណើរដោយប្រើឡានឈ្នួលសិន ហើយចុះលោកទៅណាដែរ? » មូលហេតុដែល ថេយ៉ុង សួរដូច្នេះដោយសារផ្លូវនេះ ជុងហ្គុក មិនងាយឆ្លងកាត់ទេ អាចថាវាឆ្ងាយពីក្រុមហ៊ុនគេខ្លាំងណាស់។ ចំណែកគេជ្រើសរើសជិះឡានឈ្នួលដោយសារមិនចង់រំខានលោកប៉ា ម្យ៉ាងគេចេញពីធ្វើការយូរទើបមិនចង់ឱ្យអ្នកផ្សេងលំបាក។
« ខ្ញុំមានការឆ្លងកាត់ទីនេះក៏ឃើញថេយ៉ុងដើរតែម្នាក់ឯងចង់បបួលទៅជាមួយ ម្យ៉ាងមេឃក៏ជិតងងឹតហើយដើរតាមផ្លូវម្នាក់ឯងគ្រោះថ្នាក់ណាស់ » ជុងហ្គុក បញ្ចេញទឹកមុខហាក់បារម្ភពីសុវត្តិភាពអ្នកម្ខាងទៀត។
« បារម្ភពីខ្ញុំហេ៎!? ហិហិ!ខ្ញុំនិយាយលេងទេ លោកញុំាអីឬនៅ? បើនៅពួកយើងទៅញុំាអីជាមួយគ្នាទៅល្អទេ? » ថេយ៉ុង សួរចឹងធ្វើឱ្យនាយក្រាស់កប់យោបល់រកអ្វីតបពុំបាន ដោយឃើញមុខរាងក្រាស់ក្រហមនាយតូចក៏បង្វែររឿងនិយាយតែម្ដងទៅ។
« បាទ » ជុងហ្គុក តបទាំងស្នាមញញឹមបញ្ជាក់ថាគេយល់ព្រមតាមសម្ដីរបស់នាយតូច។ ម្យ៉ាងគេក៏មិនទាន់បានញុំាអីដែរ ជាពិសេសមានអ្នកបបួលបែបនេះកាន់តែល្អមិនបាច់អង្គុយញុំាម្នាក់ឯង។ រីឯ ថេយ៉ុង វិញបានក្រាស់យល់ព្រមចឹងញញឹមឱ្យខ្ចិបតែម្ដង មុននេះគេលេងនិយាយត្រង់ៗពេក ជុងហ្គុក ឡើងអៀន។
     មួយសន្ទុះឡានស៊េរីពណ៌ខ្មៅបើកដោយ ជុងហ្គុក ក៏បានមកដល់ភោជនីដ្ឋានល្បីមួយកន្លែង នៅទីនេះមានឈ្មោះល្បីល្បាញហើយអ្វីដែលកាន់តែពិសេសនោះគឺអាហារឆ្ងាញ់ បើបានញុំាហើយប្រាកដជាជាប់ចិត្តមិនខាន។ រកបានកន្លែងគួរសមហើយបុគ្គលិកម្នាក់កាន់ម៉ីនុយហើយដើរតម្រង់មកតុពួកគេ នាងក៏ហុចវាឱ្យពួកគេដើម្បីធ្វើការកម្មង់អាហារ កម្មង់រួចបុគ្គលិកឱ្យពួកគេរង់ចាំបន្ដិចទៀតគេនឹងលើកអាហារមក។
     « សូមអញ្ជើញចាស បើត្រូវការអ្វីបន្ថែមអាចហៅពួកខ្ញុំបានគ្រប់ពេល បើចឹងខ្ញុំសុំទៅធ្វើការសិនហើយ » បុគ្គលិកឧទានពេលរៀបចំអាហារដាក់លើតុរួច។
     « បាទ អរគុណ » ថេយ៉ុងតបបុគ្គលិក។
បន្ទាប់ពីអង្គុយមើលអាហារនៅលើតុអស់ចិត្តហើយពួកគេក៏ចាប់ផ្ដើមញុំាអាហារទាំងអស់នេះជាមួយគ្នាដែលពោរពេញទៅដោយស្នាមញញឹម។ អាហារមួយពេលនេះបានបញ្ចប់ ជុងហ្គុក ក៏ជូនរាងតូចទៅផ្ទះវិញ ជាពិសេសថ្មើរនេះហើយមិនទាន់ឃើញកូនទៅដល់ផ្ទះពួកគាត់ប្រាកដជាបារម្ភ។
« បងកូនមកវិញហើយ » គ្រាន់តែឮសម្លេងឡានលោកស្រីក៏ប្រញាប់ចេញទៅក្រៅឃើញកូនប្រុសនិងកំលោះមុខចម្លែកចេញមកគាត់ក៏ស្រែកហៅស្វាមីចេញមក។
« កូនថេយ៍! នេះកូនទើបមកពីណា? ដឹងទេប៉ាម៉ាក់បារម្ភប៉ុណ្ណាពេលមិនឃើញកូនមកវិញ » លោកគីម និយាយទៅកាន់កូនទាំងទឹកមុខព្រួយបារម្ភ តែពេលឃើញកូនមកដល់ផ្ទះទើបគាត់បានធូរចិត្ត។
« កូនសុំទោសដែលធ្វើឱ្យប៉ាម៉ាក់បារម្ភ គឺកូនទៅញុំាអីជាមួយលោកជុងក៏ភ្លេចតេប្រាប់ កូនសុំទោស! កូនសន្យាថាមិនឱ្យមានថ្ងៃក្រោយទេ » ថេយ៉ុង គេបានសន្យានឹងពួកគាត់ហើយថាមិនឱ្យមានរឿងបែបនេះកើតឡើងម្ដងទៀតឡើយ ហើយបើគេចេញទៅណាជាមួយអ្នកណាគេនឹងតេប្រាប់ពួកគាត់ឱ្យបានដឹងកុំឱ្យគាត់អង្គុយចាំទាំងចិត្តមិនស្ងប់។
« ចាសៗ មិនអីទេ កូនមកផ្ទះមានសុវត្តិភាពម៉ាក់ក៏សប្បាយចិត្តហើយ អ្នកកំលោះម្នាក់នោះមែនទេដែលកូនទៅជាមួយ? » លោកស្រីងាកទៅឃើញ ជុងហ្គុក ឈរនៅក្បែរឡានមើលមកគាត់ក៏សួរ
« បាទ » គេតបម៉ាក់ដោយងាកទៅញញឹមដាក់អ្នកកំលោះ។
« សួស្ដីបាទ! ខ្ញុំសុំទោសផងដែលនាំកូនលោកស្រីទៅដោយមិនបានសុំការអនុញ្ញាតជាមុន » កាលបើមានក្រសែភ្នែកបីគូរកំពុងតែបាញ់សំដៅមករកខ្លួន ជុងហ្គុក ក៏រហ័សចូលមកគួរសមដាក់ចាស់ទុំទាំងពីរនឹងដើម្បីសុំទោសដែលគេមិនបានតេប្រាប់គាត់ដូចដែលបាននិយាយខាងដើម។
« ចាស មិនអីទេ! អរគុណអ្នកកំលោះហើយដែលជូនកូនថេយ៍មកវិញ នៅខាងក្រៅត្រជាក់ណាស់ចូលខាងក្នុងញុំាទឹកមួយកែវសិនចាំទៅវិញ បានទេអ្នកកំលោះ? » តាមមើលលោកស្រីដូចជាពេញចិត្តសម្ដីសំដៅរបស់អ្នកកំលោះរូបនេះក៏អញ្ជើញគេចូលទៅខាងក្នុង ពីមុនកូនប្រុសគាត់មិនដែលឱ្យបុរសឬស្រីណាជូនមកផ្ទះឡើយតែចម្លែកអីបុរសម្នាក់នេះ ដូច្នេះបានន័យថាកូនគាត់ប្រាកដជាពេញចិត្តម្នាក់នេះមែនហើយបានឱ្យគេជូនមកដល់ផ្ទះនោះ។
« បាទ » ជុងហ្គុក ញញឹមតបលោកស្រីគីម។ មុនដំបូងថាជូន ថេយ៉ុង មកដល់ផ្ទះហើយទៅវិញតែលោកស្រីអញ្ជើញទៅហើយក៏នៅអង្គុយលេងទីនេះសិន បើយើងបដិសេធមើលទៅដូចមិនសមឡើយ។ រីឯ ថេយ៉ុង ក៏ដើរចូលទៅខាងក្នុងទាំងញញឹមលោកស្រីឃើញទឹកមុខកូនគាត់ក៏ដឹងទៅហើយថានាយតូចចាប់អារម្មណ៍លើគេលើសពីអ្នកស្គាល់គ្នា។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now