រឿង ចំណងស្នេហ៍ part6

547 81 6
                                    

                      (យើងបែកគ្នាទៅ)

នៅពេលដែលapoយំនិងមិនព្រមទទួលយកពាក្យសុំទោសរបស់mile mileក៏ចាប់អោបគេម្ដងទៀតតែក៏ត្រូវapoរុញគេចេញវិញ

"បងសុំទោស"mileពោលពាក្យដរដែលៗព្រោះតែចង់ឲ្យអ្នកម្ខាងទៀតលើកលែងទោសឲ្យខ្លួន

"ជៀសផ្លូវ"apoដើរមកជិតmileហើយឲ្យគេជៀសផ្លូវឲ្យខ្លួនដើរ

"អត់ទេទាល់តែអូនអត់ទោសឲ្យបងសិនបានបងឲ្យអូនទៅ"mileរឹងមិនព្រមឲ្យអ្នកម្ខាងទៀតទៅណាឡើយបើមិនព្រមអត់ទោសឲ្យខ្លួន

"នេះលោកឆ្កួតហើយមែនទេ"apoស្រែកដាក់mileខ្លាំងៗទាំងកំហឹង

"បងអត់ឆ្កួតទេបងស្រលាញ់អូនណាpo"mileបានដើរមកជិតapoហើយចង់អង្អែលថ្ពាល់apoតែក៏ត្រូវapoក្រវាត់ដៃគេចេញ

"កុំមកប្រើពាក្យបែបនេះមកកាន់ខ្ញុំព្រោះខ្ញុំខ្ពើមពីសន្ដានលោកឯងណាស់"apoរុញmileចេញពីខ្លួន

"អូនបំភ្លេចរឿងពីមុនចោលទៅណាហើយពួកយើងមកចាប់ផ្ដើមជីវិតថ្មីជាមួយគ្នាណា"mileប្រឹងនិយាយសម្របសម្រួលគ្នាជាមួយapo

"បំភ្លេចហ៎???"apo

"មែនហើយបំភ្លេច"mileញញឹមចេញមកព្រោះគិតថាapoអាចនិងព្រម

"ពេលខ្ញុំស្រលាញ់លោកមិចក៏លោកមិនស្រលាញ់ខ្ញុំ?មិនចេះថែរក្សាខ្ញុំ!!ហើយពេលនេះហេតុអីបានជាលោកមកនិយាយពាក្យថាស្រលាញ់មកកាន់ខ្ញុំ"apoរៀបរាប់ទាំងទឹកភ្នែកហូរទាំងមិនដឹងខ្លួន

"មកពីពេលនោះបងឆ្កួតមួយពេលpoបងសន្យាណាបងមិនធ្វើបែបនឹងទៅកាន់អូនទៀតទេpoបងសុំទោសពិតមែនណា"mileក៏យំចេញមកគេខំបង្ហាញថាគេពិតជាដឹងខ្លួនខុសពិតមែនប៉ុន្តែហាក់បីដូចជាអ្នកម្ខាងទៀតមិនព្រមលើកលែងទោសឲ្យគេចឹង

"សន្យាហ៎!!!វាមិនអាចដូចដើមវិញនោះទេ"apoនិយាយហើយក៏ដើរបុកmileចេញទៅបាត់

ចំណែកឯmileវិញក៏នៅឈរភ្លឹកនិងពាក្យសម្ដីរបស់apoដែលនិយាយមកកាន់គេអម្បាញ់មិញនេះទាំងទឹកភ្នែក

ពីមុនApoគឺជាសង្សាmileពួកគេពិតជាស្រលាញ់គ្នាណាស់ក៏ប៉ុន្តែពួកគេស្រលាញ់គ្នាបែប(private)ចឹងហើយទើបគ្មាននរណាដឹងថាពួកគេធ្លាប់ស្គាល់គ្នាហើយពេលបែកគ្នាក៏គ្មានអ្នកដឹងដូចគ្នា

រឿង ចំណងស្នេហ៍(ចប់✅)Место, где живут истории. Откройте их для себя