រឿង ចំណងស្នេហ៍ part14

529 90 6
                                    

Morning 🌞

ព្រះអាទិត្យចាប់ផ្ដើមរះចេញមកមកប៉ះហ្នឹងមុខរបស់បុរសម្នាក់ហើយបុរសម្នាក់នោះមិនមែនអ្នកណាឆ្ងាយទេក្រៅពីbibleយើងនឹងដែលគេកំពុងគេងលក់ស្កប់ស្កល់តែក៏ត្រូវភ្ញាក់ដោយសារតែព្រះអាទិត្យចាង់មកប៉ះមុខគេធ្វើឲ្យគេភ្ញាក់ឡើង

"ហួយ~ហើយអ្នកណាមកមកបើកវាំងននអីកាត់ព្រឹកពេលគេកំពុងដេកលក់នៀក៎"bibleក្រោកទាំងម៉ួម៉ៅ

"យ៉ាងម៉េចមិនចុះទៅញ៉ាំបាយទេហ៎"buiដើរចូលមកក្នុងបន្ទប់យករូបថតដែលពួកគេទាំងពីរថតក្នុងថ្ងៃមង្គលការយកមកតាំងក្នុងបន្ទប់នៅលើក្បាលគ្រែគេង

"ឯងតាំងស្អីអាញ៉េអាញ៉ៃណាស់"bibleអេះក្បាលនឹងមើលទៅរូបថតដែលbuiយកមកតាំងអម្បាញ់មិញ

"បើរញ៉េរញ៉ៃក៏មិនបាច់មើលទៅ ហើយមួយទៀតបងរៀននិយាយពាក្យឲ្យវាត្រូវផង"buiឈរច្រត់ចង្កេះនៅមុខbible

"ខ្ញុំនិយាយយ៉ាងម៉េចជារឿងខ្ញុំឯងកុំមកចេះ"bibleងើបចេញពីគ្រែហើយនិយាយតបទៅកាន់buiរួចក៏ដើរទៅបន្ទប់ទឹកបាត់

"ឆឺស😒"bui

Buiចេញពីបន្ទប់គេងរបស់គេហើយក៏ចុះមកខាងក្រោមចាំbibleចុះមកញ៉ាំអាហារជាមួយគ្នាមិនយូប៉ុន្មានbibleក៏ចុះមក

"ឆាប់អង្គុយមក"buiឲ្យbibleអង្គុយនៅតុមុខខ្លួន

"អឺៗខ្ញុំដឹងហើយដូចម៉ែទី2ចឹងហា៎"bibleរអូតិចៗ

"បងថាឲ្យអ្នកណាដូចម៉ែ"buiពេលដែកកំពុងតែញ៉ាំអាហារសុខៗក៏លឺbibleនិយាយតិចៗថាគេដូចម៉ែទី2buiក៏សួរទៅbibleភ្លាមៗតែម្ដង

"គ្មានថាឲ្យអ្នកណាទេ"bibleលើកដៃសងខាង🤷🏼‍♀️ចង់បញ្ជាក់ថាគេមិនបាននិយាយ

"ឆាប់ញ៉ាំទៅហើយជូនខ្ញុំទៅផ្សារ"buiញ៉ាំបណ្ដើរនិយាយបណ្ដើរ

"បានម្ហូបហើយទៅផ្សារធ្វើអីទៀតខ្ជិលទៅជាមួយណាស់"bibleប្រកែកតែពេលនោះក៏...

ផាំង💥

Buiវៃតុបាយមួយទំហឹងហើយនិយាយ

"ត្រូវតែទៅ"buiស្រែកដាក់bibleធ្វើឲ្យbibleភ្ញាក់ព្រើត

រឿង ចំណងស្នេហ៍(ចប់✅)Where stories live. Discover now