part 21 (ចេះតែរកក្អួត😳)

539 91 11
                                    

"buiហា៎ថ្ងៃនឹងពួកយើងទៅផ្ទះវិញហើយណា"បាយបិណ្ឌដើរមិនជិតបៀវដែលកំពុងលាងចានហើយនិយាយ

"ទៅវិញលឿនម្លេះ"បៀវ

"គឺម៉ាក់បងទើបផ្ញើសារមកជេបងមិញនឹង"បាយបិណ្ឌនិយាយបណ្ដើរអេះក្បាលបណ្ដើរព្រោះគេនាំបៀវមកដើរលេងនឹងមិនបានប្រាប់ម៉ាក់របស់គេទេហើយក៏មិនបានសុំច្បាប់នៅក្រុមហ៊ុនដែរ😹ចឹងហើយបានជាម៉ាក់របស់គេនឹងខឹដោយសារតែបាយបិណ្ឌមិនបានសុំច្បាប់នៅក្រុមហ៊ុន

"Awwបងមិនបានសុំច្បាប់ទេហ៎"បៀវដែលកំពុងតែលាងចាននោះបែមកសួរបាយបិណ្ឌ

"គឺបង...មិនបានសុំផងហិហិ"បាយបិណ្ឌនិយាយហើយសើចតិចៗ

"ហើយមកដើរលេងមួយទាំងមូលបងមិនបានសុំច្បាប់នៅក្រុមហ៊ុនតិចម៉ាក់បងកាត់ប្រាក់ខែទៅ"បៀវពេលលាងចានហើយគេក៏ច្រត់ចង្កេះនិយាយនឹងបាយបិណ្ឌ

"គឺបង..."បាយបិណ្ឌនិយាយមិនចេញនៅពេលឃើញបៀវច្រត់ចង្កេះមើលមុខគេបែបនេះ

"យ៉ាមិច!!មិនឆាប់ទៅរៀបចំខោអាវទៅនៅឈរស្ងាមធ្វើអី😤"បៀវនិយាយកុំហោកដាក់បាយបិណ្ឌ

"បាទៗ"បាយបិណ្ឌឆ្លើយយ៉ាងលឿនហើយក៏ប្រញាប់ទៅរៀបចំខោអាវដាក់វ៉ាលីបាត់ទៅ

"ហឺយ~"បៀវរៀងមួម៉ៅដែរនឹងហា៎😭

"បងរៀបចំរួចហើយ"បាយបិណ្ឌពេលរៀបចំខោអាវរួចគេក៏ដើរមកប្រាប់បៀវ

"ហើយមិនឆាប់ទៅយកវ៉ាលីមកទៅផ្ទះហឺយ~បាក់និយាយគ្នាមែន🥲"បៀវកុំហោកដាក់បាយបិណ្ឌម្ដងទៀត

បាយបិណ្ឌដោយខ្លាចបៀវពេកគេមិនបាននិយាយអ្វីទាំងអស់ហើយក៏ដើរទៅយកវ៉ាលីដើម្បីទៅផ្ទះ

មិនយូរប៉ុន្មានពួកគេក៏ចេញដំណើរទៅផ្ទះវិញហើយក៏មកដល់ផ្ទះវិញ

"បៀវហា៎កុំខឹងបងអីណាចាំលើកក្រោយចាំបងនាំទៅទៀត"បាយបិណ្ឌដោយសារតែពេលជិះឡានមកវិញបៀវមិនបាននិយាយជាមួយគេ ពេលមកដល់ផ្ទះគេចាប់ផ្ដើមនិយាយលួងលោមទៅកាន់បៀវ

"ជិតដក់ថ្ងៃChristmasហើយចឹងត្រូវតែឲ្យការដូរអូនឲ្យច្រើន"បៀវញញឹមចុងមាត់ហើយបែមកនិយាយជាមួយបាយបិណ្ឌវិញ

"បានតើចាំបងទិញការដូរមកsurpriseអូនណាសឺត~"បាយបិណ្ឌនិយាយហើយក៏ដើរទៅថើបថ្ពាល់បៀវមួយខ្សឺត

ពួកគេទាំងពីរក៏រស់នៅដោយមានសុភមង្គល🌷💘

ពេលវេលាចេះតែដើរកន្លងទៅពីមួយម៉ោងទៅមួយម៉ោងពីមួយថ្ងៃទៅមួយអាទិត្យពីមួយអាទិត្យទៅមួយខែពួកគេបានរស់នៅជាមួយគ្នាដោយសុខសាន្ត

*រហូតដល់ថ្ងៃមួយ*

គឺជាថ្ងៃChristmasនឹងឯងម៉ាក់របស់បៀវនិងបាយបិណ្ឌបានមកផ្ទះរបស់biblebuildដើម្បីនិយាយរឿង...

"ពួកឯងរៀបការនៅជាមួយគ្នាយូរហើយកាលណាបានយកកូនឲ្យម៉ាក់ទៅ"ម៉ាក់របស់បាយបិណ្ឌនិយាយទាំងខឹងសម្បាទៅកាន់ពួកគេទាំងពីរដោយគាត់ចង់បានចៅតែមើលទៅពួកគេមិនយកឲ្យគាត់សោះ

"អ្នកបង..."ម៉ាក់របស់បៀវបានហៅម៉ាក់របស់បាយបិណ្ឌតិចៗដើម្បីឲ្យគាត់ត្រជាក់ចិត្ត

"ម៉ាក់ចាំពួកឯងបង្កើតកូនឲ្យម៉ាក់ច្រើនខែហើយណានេះជិតមួយឆ្នាំហើយពួកឯងនេះពិតជាធ្វើឲ្យម៉ាក់ខកចិត្តណាស់"ម៉ាក់របស់បាយបិណ្ឌនិយាយហើយក៏ទាញដៃម៉ាក់របស់បៀវចេញពីផ្ទះបាត់ទៅ

"អ្នកបង..."ម៉ាក់របស់បៀវព្យាយាមឃាត់តែម៉ាក់របស់បាយបិណ្ឌមិនស្ដាប់សោះ

"ម៉ាក់~"បាយបិណ្ឌស្រែកហៅម៉ាក់គេតែម៉ាក់របស់គេបាននាំម៉ាក់របស់បៀវចូលឡានហើយបើកចេញទៅបាត់ទៅហើយ

"ឥឡូវបងមិនសូវស្រួលខ្លួនសោះ"បាយបិណ្ឌផ្ដេកក្បាលដេកលើស្មារបស់បៀវ

"បងគេងសិនទៅបងកុំគិតច្រើនអី"បៀវនិយាយលួងលោមបាយបិណ្ឌហើយក៏អង្លែលក្បាលបាយបិណ្ឌថ្នមៗ

"បងចេះតែរកក្អួតរហូតបងអត់ដឹងថាបងកើតអីឲ្យប្រាកដទេ"បាយបិណ្ឌនិយាយរៀបរាប់ពីជំងឺ

To be counted

សុំទោសអ្នកទាំងអស់គ្នាផងដែលadminចេញរឿងយឺតដោយសារតែមួយរយៈនេះadminរវល់😭🙏

រឿង ចំណងស្នេហ៍(ចប់✅)Where stories live. Discover now