រឿង : ផ្ចាញ់ស្នេហ៍ ទេវបុត្រកំណាច🚫

1.7K 76 0
                                    

  ភាគទី1:សម្ថភាពនាងនៅអន់កុំមកចង់ស្មើនិងយើង

សកលវិទ្យាល័យមួយដែលស្ថិតនៅក្នុងទីក្រុងShaghia(សៀងហៃ)នៃប្រទេសចិន។ពេលនេះកំពុងតែមានកូនសិស្សជាច្រើនកំពុងបញ្ជៀ្រតគ្នាដើរចូលទៅក្នុងថ្នាក់រៀន។
+ក្នុងថ្នាក់សិស្សឆ្នាំទី4
«អេ៎...ដល់ម៉ោងចូលរៀនហើយឯងគិតចង់ទៅណា?»កម្លោះតូចរូបស្រស់បានសួរទៅមិត្តរបស់ខ្លួនដែលរៀបនិងងើបចេញពីតុរៀនដើរសម្តៅទៅខាងក្រៅ
«ទៅរកអីញាំបន្តិច..ហើយយ៉ាងមិច»អ្នកជាមិត្តក៏ងាកបែមកនិយាយទៅកាន់មិត្តខ្លួនដែលអង្គុយក្នុងតុទាំងលើកចិញ្ចើមចងចូលគ្នា
«តែនេះគឺម៉ោងចូលរៀនចាំម៉ោងចេញលេងចាំទៅទាំងអស់គ្នាទៅ»
«តែយើងចង់ទៅឥឡូវនេះឯងមានបញ្ហាដែលទេ?»រាងតូចល្អិតដាក់ដៃច្រត់លើតុរួចសួរទៅអ្នកក្នុងតុទាំងសំលេងកំណាចនិងទឹកមុខមាំ ដូចកំពុងតែធ្វើឱ្យអ្នកម្ខាងទៀតខ្លាចខ្លួនអញ្ជើញ
«គ្មានទេ!!តែយើងគ្រាន់តែខ្លាចឯងត្រូវមាត់របស់លោកគ្រូទៀតប៉ុណ្ណោះ»
«គ្មានគ្រូណាហ៊ានមកស្តីឲ្យយើងទេ~អ៎~ឯងទៅជាមួយយើងទេ?»គេបម្រុងនិងដើរចេញទៅហើយតែងាកមកបបួលមិត្តវិញ
«អត់ទេខ្ជិលមានរឿងជាមួយគ្រូណាស់ព្រោះមួយខែនេះឈ្មោះយើងឈរជាប់តារាងសិស្សលីប(គេចម៉ោងរៀន)ម៉ោងច្រើនជាងគេយើងខ្ជិលរកលេសដោះសាជាមួយគ្រូណាស់»អ្នកជាមិត្តតបទាំងក្រវីក្បាលតតាត់
«បើមិនទៅក៏និយាយតែមួយម៉ាត់មកចាំបាច់រៀបរាប់ច្រើនធ្វើស្អីគួរឲ្យធុញមែនហើយ»គេនិយាយស្តីឲ្យទៅមិត្តរួចក៏ដើរចេញទៅក្រៅថ្នាក់បាត់
«ហ្ហឺយ~មិនដឹងជាពេលណាទេទើបឯងកែអាចរឹកក្មេងពាលនិងចេញ!!»ជឺហានប្រវីក្បាលហួសចិត្តនិចរឹករបស់មិត្តខ្លួនព្រោះគេគឺតែងតែបែបនេះរាល់ថ្ងៃមិនដែលចូលរៀនប៉ុន្មាននោះទេចាងជឺហានជាកូនអ្នកជំនួញម្នាក់នៅទីក្រុងShanghaiគេមានអាយុ22ឆ្នាំហើយ។ឆ្នាំនេះគេក៏ត្រូវបញ្ចាប់ការសិក្សាឆ្នាំទីបួនផ្នែកគ្រប់គ្រងមុខជំនួញដើម្បីបន្តរវេណពីបា៉របស់គេ
«អាហានឯណាមិត្តសំណព្វរបស់ឯងនោះ?អ៎~ឬក៏គេលីបម៉ោងទៀតហើយ»លីតុងជាជើងកាងនៅក្នុងសាលានេះគេនិងជឺហានមិនដែលត្រូវគ្នាទេជាពិសេសរាងតូចដែលទើបតែចេញទៅក្រៅមុននេះ
«ជារឿងរបស់ឯងដែលទេ?»ជឺហានជ្រួញចិញ្ចើមចូលគ្នារួចសួរទៅលីតុង
«មិនមែនទេ~តែយើងគ្រាន់តែចង់សួរព្រោះខ្លាចថាមិត្តរបស់ឯងនៀគចេញទៅបង្ករឿងទៀត»លីតុងពេបមាត់បន្តិចរួចតបទៅជឺហានទាំងវៃចិញ្ចើមឌឺទៅវិញទាំងគ្មានខ្លាចអ្វី សូម្បីតែបន្តិច
«គិតតែរឿងឯងឲ្យល្អសិនទៅចាំមកចង់ចេះដឹងរឿងគេ»ជឺហាននិយាយដោយមិនមើលមុខ
«ឯង/អាតុងបានហើយនោះលោកគ្រូមកហើយឆាប់ចូលតុទៅប្រយ័ត្នមានរឿង»លីតុងបម្រុងនិងតបទៅជឺហានវិញទៅហើយតែមិត្តរបស់គេម្នាក់បានឃាត់ព្រោះមិនចង់ឲ្យមានរឿងណាមួយគ្រូក៏បានមកដល់ដូចគ្នា
«យើងផ្ញើរទុកសិនចុះ»
«កុំភ្លេចមកយកវិញផងយើងមិនចង់ទទួលរបស់ផ្ញើរពីឯងយូនោះទេព្រោះវាអត់ប្រយោជន៍»
«.......»លីតុងមិនមាត់គេបានត្រឹមតែសម្លក់និងដើរទៅតុវិញទាំងកំហឹង
«គួរឲ្យធុញមែន!!!»ជឺហានបោកសៀវភៅលើតុបន្តិចដើម្បីបញ្ចេញអារម្មណ៍ធុញថប់របស់គេ
«អារុណសួរស្តីលោកគ្រូ»សិស្សទាំងអស់បានក្រោកឈរគោរពលោកគ្រូដែលដើរចូលមក
«បាទ!~អារុណសួរស្តីអង្គុចុះវិញទៅ»លោកគ្រូសង្ហាក៏ញញឹមរួចនិយាយឡើង
«អគុណលោកគ្រូ»សិស្សទាំងអស់ក៏នាំគ្នាអង្គុយចុះវិញតាមធម្មតា
«អូ!!ជឺហានចុះសាវចាន់គេទៅណាហើយហេតុអីក៏មិនឃើញ?»ពេលនោះលោកគ្រូបានក្រឡេកមកឃើញថាបាត់ម្ចាស់រួមតុទើបគាត់សួរទៅជឺហាន
«គេមានរវល់ទើបមិនបានមកលោកគ្រូ»ដឹងច្បាស់ថាបើប្រាប់ការពិតមិត្តខ្លួននិងត្រូវពិន័យហើយទើបគេរកលេសកុហក
«តែមុននេះខ្ញុំឃើញគេនៅបង់ខាងក្រៅតើ»លីអុីងនាងក៏លូកមាត់និយាយព្រោះមុននេះគេពិតជាបានឃើញសាវចាន់នៅអង្គុយបង់ខាងក្រៅពិតមែន
«មិនមែនជារឿងដែលនាងត្រូវមកលូកមាត់ទេបិទមាត់របស់នាងឲ្យជិតទៅបើមិនចង់មានរឿងនោះ»ជឺហានសម្លក់និងគម្រាមនាង
«ប្អូននិយាយពិតទេលីអុីង?»លោកគ្រូសួរបញ្ជាក់
«អឺ~គឺ..គឺថាខ្ញុំមើលច្រឡំមនុស្សនោះទេ»នាងឆ្លើយទាំងរអាក់រអួលព្រោះតែកំពុងមានខ្សែភ្នែកមួយគូរយ៉ាងកំណាចសម្លឹងមើលមកនាង
«ហ្ហឹម~មិនអីទេថ្ងៃក្រោយបើមិនច្បាស់កុំយកមកនិយាយអីព្រោះអាចនិងមានបញ្ហា»លោកគ្រូដាស់តឿននាង
«សុំទោសលោកគ្រូថ្ងៃក្រោយខ្ញុំនិងមើលឲ្យច្បាស់ជាងនេះ»នាងឱនមុខចុះនិយាយទាំងភ័យ
«លោកគ្រូអាចអង្គុយបានហើយឬនៅ?»ដោយការឈរចុកជើងពេកទើបជឺហានសួរទៅលោកគ្រូ
«បាទ!អង្គុយចុះទៅ»លោកគ្រូ
«អគុណ»នេះជាពាក្យសម្តីដែលគេនិយាយជាមួយគ្រូគេអាងជាកូនអ្នកធំទើបមិនសូវខ្លាចគ្រូប៉ុន្មានទេ
    ងាកទៅមើលរាងតូចល្អិតសាវចាន់ដែលគិចម៉ោងរៀនមកអង្គុយបាញ់ហ្គេមនៅក្រោមដើមឈើមួយនៅក្រោយសាលាវិញ។
«ចង្រៃយ៍...ចាញ់ទៀតហើយឬ?»សាវចាន់ចាប់ផ្តើមធុញថប់មុខឡើងក្រម៉ូវព្រោះបួនប្រាំដៃហើយគេលែងមិនដែលឈ្នះសោះហើយគេស្អប់បំផុតនៅពេលគេចាញ់អ្វីមួយ
«ហ្ហឹម....នេះឬកូនអ្នកធំលំដាប់ប្រទេសនោះលឺមកថាជាកូនប្រុសច្បងត្រៀមស្នងត្រកូលម៉ាហ្វៀទៀតផងតែមើលធ្វើចរឹកចុះ..ហ្ហឹស~មិនខុសពីក្មេងបាតសង្គមនោះទេ»សម្លេងក្មេងស្រីឆ្នាស់ឆ្នើមម្នាក់បាននិយាយចំអកឡកលឺយមកឲ្យសាវចាន់
«......»គេមិនតបតរមានតែលេងហ្គេមផ្គើនថែម
«យូណានឯងមើលចុះគេកំពុងតែផ្គើនឯងហើយ»មិត្តរបស់នាងនិយាយឡើង ដើម្បីដុតកំហឹងរបស់មិត្តភក្តិ
«យើងឃើញហើយយើងមិនបានខ្វាក់ទេ»នាងសម្លក់រួចស្រែកដាក់មិត្ត
«នែ៎..ឯងមិនលឺយើងនិយាយជាមួយឯងទេឬយ៉ាងមិច?»ដោយសារតែឃើញសាវចាន់មិនតបតរដូចរាល់ដងនាងក៏កន្រ្តាក់ទូរស័ព្ទរបស់សាវចាន់ចេញពីដៃគេរួចសម្លុតសួរ
«និយាយជាមួយខ្ញុំមែនទេ?»សាវចាន់ចង្អុលមកខ្លួនឯងនិងលើកចិញ្ចើមសួរនាង
«បើយើងមិននិយាយជាមួយឯងឲ្យយើងនិយាយជាមួយអ្នកណា»
«អូ!!សុំទោសនេះបើមិនប្រាប់ខ្ញុំក៏មិនដឹងដែរព្រោះមុននេះខ្ញុំបានលឺតែសម្លេងឆ្កែវាព្រុសទើបមិនគិតថាជានាងដែលជាអ្នកនិយាយនោះទេសុំទោសដែលខ្វះការគួសមជាមួយនាងយូណានរីហ្វីន»មួយប្រយោគនេះហាក់ដូចកាំបិតចាក់ទម្លុះខួរក្បាលរបស់យូណាន។ឈឺណាស់ពេលលឺគេដៀលក្បាលដោយប្រយោលបែបនេះ
«ឯងចង់ថាយើងជាឆ្កែមែនទេសាវចាន់»យូណានក្តាប់ដៃខឹងសឹងដាច់សសៃខួរក្បាលស្រែកសួរមកចាន់(យូណានរីហ្វីនកូនម្ចាស់មុខជំនួញនៅសៀហៃក៏ជាដៃគូសហការជាមួយនិងសម្ព័ន្ធស៊ានតែនាងជាសត្រូវស៊ូពូជជាមួយនិងសាវចាន់ទៅវិញព្រោះភាពច្រណែន)
«ខ្ញុំបាននិយាយដែលមែនទេថានាងជាសត្វឆ្កែ?ជួយរំលឹកបន្តិចមើលនេះខួរក្បាលរបស់ខ្ញុំដូចជាមិនសូវចាំសោះមិនដឹងថាខ្លួនឯងបាននិយាយស្អីខ្លះទេទើបបានជានាងខឹងបែកផ្សែងបែបនេះ!!!»
«ហ្ហាយ~ស៊ានសាវចាន់កៃអូ៊មិឯង....»នាងលើកដៃបម្រុងទះចាន់
«វឹប~ផាច់»ចាន់ចាប់ដៃនាងជាប់រួចទះនាងវិញមួយកំភ្លៀងលឺសូផាច់
«អូ!!សុំទោសខ្ញុំភ្ញាក់ពេកព្រោះមុននេះនាងស្រែកលឺខ្លាំងណាស់~ហ្ហឹស~នាងប្រហែលជាមិនប្រកាន់ទេឬ?»មានអ្នកណាដូចគេទេទះគេហើយបែជានិយាយថាភ្ញាក់ទៅវិញទាំងដែលវាជាចេតនា ច្បាស់ណាស់
«ឯង..ឯងមិនសមជាមនុស្សប្រុសទេសាវចាន់ឯងបែជាហ៊ានលើកដៃវៃមនុស្សស្រីទៅវិញ»មីនយា៉ដែលជាមិត្តរបស់យូណានក៏បានស្រែកស្តីឲ្យសាវចាន់
«អ្នកណាថាខ្ញុំវៃគេខ្ញុំគឺទះកំផ្លៀងគេតើហេតុអីក៏យកសម្តីមិនច្បាស់មកនិយាយបែបនេះមីនយា៉ដឹងទេថាវាមិនល្អនោះទេ»សាវចាន់ញញឹមតិចមុននិងតបទៅពួកនាងមែនហើយមកចោទថាគេវៃមុននេះគឺទះច្បាស់ណាស់ហេតុអីក៏និយាយមិនពិតបែបនេះ
«ចាំទុកក្នុងខួរបស់នាងទៅយូណានរីហ្វីននាងនិងខ្ញុំគឺនៅឆ្ងាយពីគ្នាណាស់សម្ថភាពរបស់នាងអន់យ៉ាងនេះកុំចង់មកឈ្លោះឬគិតថាចង់សាកល្បងជាមួយនិងយើងអីព្រោះវានាំតែខាតពេលវេលារបស់យើងទេហើយក៏ចាំទុកផងទៅនាងជាមនុស្សស្រីតែកុំសូវចង់មានរឿងជាមួយមនុស្សប្រុសខ្លាំងពេកព្រោះវាសនាវាគឺខុសគ្នានាងប៉ះគេបានព្រោះគេខ្លាចអំណាចរបស់នាងតែបើនាងប៉ះខ្ញុំនាងកុំសង្ឃឹមថារួចខ្លួនអី»សាវចាន់និយាយដោយទឹកមុខស្មើថេងនិងសម្លឹងមើលមុខយូណានដែលកំពុងតែសម្លក់មកគេ
«ថ្ងៃនេះយើងមិនឈ្លោះជាមួយនាងទុកថាវាជាសំណាងនាងទៅចុះតែបើនាងនៅតែមកតាមរញេរញៃជាមួយយើងទៀតកុំបន្ទោសថាយើងមិនបានដាស់តឿនឲ្យសោះ»សាវចាន់ក៏បានដើរចេញទៅបាត់បន្ទាប់ពីនិយាយចប់។
«ហ្ហឹស~ឯងចាំមើលចុះថ្ងៃណាមួយយើងនិងឈ្នះឯងឲ្យបានយើងមិនជឿថាឯងអាចឈ្នះយើងបានរហូតនោះទេ»នាងនៅតែមិនរៀងនេះមិនមែនលើងទីមួយទេដែលត្រូវចាន់ជេនិងទះបែបនេះតែនាងនៅតែបន្តរចរឹកតាម រញ៉េរញ៉ៃជាមួយនិងសាវចាន់ដដែល
+ភូមិគ្រឹះកៃអ៊ូមិ
   នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃមួយនេះបានបង្ហាញឲ្យឃើញរូបរាងមនុស្សប្រុសវ័យចំណាស់ម្នាក់កំពុងតែអង្គុយបង្ហុយផ្សែងបារីយ៉ាងមានអំណាចអង្គុយនៅលើសាឡុងពណ៍មាសដែលមានតម្លៃរាប់លានដុល្លាសាកសមជាមនុស្សមានអំណាចពិតៗ
«លោកម្ចាស់អ្នកប្រុសត្រឡប់មកវិញហើយទាន!»សុងយ៉ាងឱនក្បាលសឹងតែដល់ដីគោរពនិងផ្តល់ដំណឹងដល់អ្នកជាម្ចាស់ខ្លួន
«មកវិញហើយមែនទេ?»សម្លេងគ្រលធំអមនិងទឹកមុខស្ងៀមស្ងាត់បន្លឺសម្លេងឡើងមកសួរទៅកូនចៅធ្វើឲ្យអ្នកដែលស្តាប់លឺហើយព្រឺសម្បុរ
«ទានម្ចាស់គឺមកហើយ»គេប្រាប់បញ្ជាក់
«តាមគេឲ្យមកជួបនិងយើង»
«បាទ!!»សុងយ៉ាងក៏ប្រញាប់ទៅតាមសាវចាន់តែមិនទាន់បានទៅផងសាវចាន់ក៏មកដល់មុនទៅហើយ
«មិនបាច់តាមទេខ្ញុំមកដល់ហើយ»គេនិយាយរួចបោះសម្លៀកបំពាក់សិស្សចោលនិងកាតាមទៅលើសាឡុងរួចអង្គុយធ្វើប្រងើយដូចមិនឃើញវត្តមានរបស់ឱពុកខ្លួនចឹង
«ឯងធ្វើអីខ្លះមានដឹងខ្លួនដែលទេសាវចាន់?»លោកស៊ានកៃអ៊ូមិដែលមាននាមជាឪពុកសួរទៅកូនរបស់ខ្លួនទាំងទឹកមុខនិងសម្លេងកំណាច
«ធ្វើអី?ខ្ញុំធ្វើអីទៅ?»សាវចាន់លើកចិញ្ចើមសួរទៅលោកស៊ានវិញ
«ឯងទៅមានរឿងជាមួយកូនស្រីត្រកូលរីហ្វីនហើយថែមទាំងបានទះកំផ្លៀងនាងទៀតនេះឯងនៅមិនដឹងខ្លួនទៀតមែនទេ?»លោកស៊ាន
«អូ!!ខ្ញុំស្មានថារឿងអី!នេះនាងខលមកប្តឹងលោកប៉ាឬក៏បា៉របស់នាងជាអ្នកខលមកទៅ?»គេចាត់ទុករឿងនេះជារឿងធម្មតា គេបានសួរទៅបា៉របស់ខ្លួនឯងទាំងចរឹកក្អេងក្អាងបែបជា ក្មេងឈ្លើយ
«មិនបាច់ចង់ដឹងទេ!!តែហេតុអីក៏ឯងទៅមានរឿងជាមួយនាង?»លោកស៊ាននៅតែបន្តរសួរ
«លោកបា៉ក៏ដឹងថាមនុស្សត្រកូលរីហ្វីនគ្មាននរណាម្នាក់មានចរឹកល្អនោះទេគឺសុទ្ធតែយ៉ាប់និងពិបាកនិយាយគ្នាទាំងអស់~ហើយដែលខ្ញុំទះកំផ្លៀងនាងវាក៏គ្មានអីជារឿងធំដែរគ្រាន់តែជាការផ្តល់មេរៀនឲ្យនាងប៉ុណ្ណោះកុំឲ្យនាងហ៊ានមករញេរញៃជាមួយនិងខ្ញុំប៉ុណ្ណោះនេះបា៉គិតថាវាជាកំហុសដែលមែនទេ?»
«តែគេជាស្រីហើយសម្ព័ន្ធរីហ្វីននិងសម្ព័ន្ធកៃអ៊ូមិជាដៃគូររកសុីមុខជំនួញជាមួយគ្នាការដែលឯងទៅធ្វើបែបនេះវាអាចនិងប៉ះពាល់ដល់ការរកសុីរបស់យើង»
«ហ្ហឹស~បា៉ខ្វល់ពីរឿងនេះមែនទេតែខ្ញុំដូចជាមិនខ្វល់សោះព្រោះមុននិងក្រោយសម្ព័ន្ធរីហ្វីនគង់តែត្រូវផ្ងាជើងដោយសារខ្ញុំដដែលនោះទេ»សាវចាន់មិនត្រឹមតែមិនស្តាប់ទេគេនៅនិយាយឌឺដងថែមទៀត
«តែយ៉ាងណាឯងគួរតែឲ្យតម្លៃដល់នាងខ្លះមិនមែនទៅធ្វើបាបនាងដល់ថ្នាក់នឹងនោះទេ»
«លោកបា៉ខ្ញុំធំហើយខ្ញុំមិននៅជាក្មេងបៀមដៃដែលមិនស្គាល់អាក្រក់ល្អនោះទេខ្ញុំចេះបែងចែកហើយថាអ្វីគួអ្វីមិនគួនោះស្រីដែលសមនឹងផ្តល់តម្លៃឲ្យមិនជាស្រីប្រភេទដូចជាយូណានរីហ្វីននោះទេមនុស្សដូចជានាងនោះគួរតែជួបការប្រៀនប្រដៅខ្ពស់ជាងនឹងទើបសម»
«ហ្ហឺយ~បានហើយឯងឆាប់ទៅងូតទឹកផ្លាសសម្លៀកបំពាក់ទៅនិងអាងទៅកម្មវិធីជាមួយបា៉»ដោយនិយាយមិនឈ្នះចាន់លោកស៊ានក៏មិនចង់មានរឿងវែងឆ្ងាយទើបប្រញាប់បង្វែលរឿងនិយាយ
«ទៅធ្វើអីទៅ!?នៅកម្មវិធីនោះមានអីសំខាន់មែនមែនទេ?»ចាន់លើកចិញ្ចើមឡើងសួរទៅលោកស៊ាន
«ហ្ហឹម~ជាកម្មវិធីផ្ទេរដំណែង~បា៉និងផ្ទេរដំណែងទៅឲ្យឯងជាអ្នកគ្រប់គ្រងមុខជំនួញនិងសង្គមម៉ាហ្វៀ»លោកស៊ាន
«តែមួយខែទៀតទើបខ្ញុំបញ្ចប់ការសិក្សារឆ្នាំទី4ផ្នែកគ្រប់គ្រងហេតុអីក៏បា៉ប្រញាប់ម្លេះ?»
«មនុស្សដូចឯងវាងវ័យឆ្លាតល្បិចកលខ្ពស់ការងារហ្មត់ចត់សាហាវឃោឃៅបែបនេះហើយទោះឯងមិនរៀនក៏អាចកាន់កាប់បានដែរ»
«ចឹងលោកបា៉ឲ្យខ្ញុំទៅរៀនធ្វើអីបើបា៉គង់តែនិយាយបែបនិងដដែលនោះ?»សាវចាន់ផ្គើនបា៉របស់គេបើឲ្យគេរៀនហើយតែបែជាមកនិយាយថាគេមិនរៀនក៏អាចគ្រប់គ្រង់បានដដែលហេតុអីក៏មិនឲ្យគេគ្រប់គ្រងតាំងពីដើមទៅ
«ឲ្យឯងទៅរៀនដើម្បីតែសមឋានៈនិងមុខមាត់ត្រកូលប៉ុណ្ណោះកុំឲ្យអ្នកជុំវិញគេនិយាយថារៀនមិនបានខ្ពស់តែអាចកាន់កាប់មុខដំណែងវាប្រៀបដូចយកមនុស្សល្ងង់ខ្លៅឲ្យធ្វើសង្រ្គាម»លោកសា៊នពន្យល់ចាន់
«ហ្ហឹស~អត់ប្រយោជន៍».....

The Continue ✨

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច (ចប់)Where stories live. Discover now