ភាគទី11:បាត់ខ្លួនមែនទេ?

386 28 0
                                    


ភាគទី11:បាត់ខ្លួនមែនទេ?

«ចង់ដឹងណាស់បើខ្ញុំបាត់ខ្លួនពីរបីថ្ងៃបែបនេះចាំមើលថាលោកមានប្រតិកម្មអ្វីទេ?ហ្ហឹស~បើលោកមិនតាមរកខ្ញុំប្រាប់ចុះខ្ញុំក៏មិនទៅវិញដូចគ្នាដែរ»ដេកសុខៗសាវចាន់ក៏ស្ទុះងើបឡើងហើយនឹងឃើញល្បិចមួយឡើងមក។គេប្រហែលជាគិតថានិងមិនត្រឡប់ទៅភូមិគ្រឹះវិញនោះទេរហូតដល់អុីបូជាអ្នកមកតាមគេទៅវិញ
«ហិហិ..គ្រាន់តែគិតក៏សប្បាយចិត្តដែល..ហ្ហាសហ្ហា...»សាវចាន់អង្គុយសើចយ៉ាងសមចិត្តព្រោះគិតថាខ្លួនបានធ្វើបាបអុីបូ
+ព្រឹកស្អែក
-ភូមិគ្រឹះកៃអ៊ូមិ.ទីក្រុងShanghai
«សុងយ៉ាង..ឯងមានបានដំណឹងពីកូនប្រុសរបស់យើងទេ?»លោកស៊ានសួរទៅកូនចៅរបស់លោក។ពិតណាស់ព្រោះតាំងពីពេលដែលចាន់ទៅដល់Biajingគេមិនដែលបានទាក់ទងឬផ្តល់ដំណឹងមកឲ្យលោកស៊ានបានដឹងឡើយ
«អ្នកប្រុសមិនដែលទាក់ទងមកនោះទេលោកម្ចាស់តែឈូវិនបានផ្តល់ដំណឹងមកថាអ្នកប្រុសនិងលោកម្ចាស់អុីបូគឺបានចុះអីតាសុីវិលនិងគ្នាកាលពីម្សិលមិញនេះហើយ»សុងយ៉ាងក៏បានរៀបរាប់រឿងដែលគេបានដឹងពីឈូវិន
«ហ្ហឹម~យើងបារម្ភពីគេ..យើងកាន់តែមានអារម្មណ៍មិនស្រួលក្នុងចិត្តហើយ»
«លោកម្ចាស់គិតថាមានរឿងមិនល្អកើតឡើងចំពោះអ្នកប្រុសមែនទេ?»
«ត្រូវហើយ...សម្ព័ន្ធដេវូរីនជាសម្ព័ន្ធដែលមានគ្រោះថ្នាក់បំផុតជាពិសេសគឺលោកម្ចាស់ចូវ..យើងមិនដឹងថាគេមានគំនិតអ្វីទៅលើសាវចាន់និងអុីបូសម្លាញ់របស់យើងនោះទេ»គំនិតនិងភាពស្មុកស្មាញជាច្រើនបានលិចឡើងពេញខួរក្បាលរបស់លោកស៊ានតើគាត់បានដឹងអ្វីខ្លះពីសម្ព័ន្ធដេវូរីនទៅហើយហេតុអីបានជាលោកស៊ានគិតថាសម្ព័ន្ធដេវូរីនជាកន្លែងមានគ្រោះថ្នាក់ទៅវិញ??
«លោកម្ចាស់កុំបារម្ភពេកអីខ្ញុំគិតថាលោកម្ចាស់ចូវមិនមែនជាមនុស្សអាក្រក់ដូចដែលពួកយើងបានគិតឃើញនោះទេ»សុងយ៉ាងគិតពីន័យរបស់លោកស៊ានទើបគេជួយនិយាយកុំឲ្យលោកស៊ានគិតច្រើន
«យើងក៏សង្ឃឹមថាបែបនិងដែលសង្ឃឹមថាលោកម្ចាស់មិនអំណាចជាធំរហូតដល់លែងស្គាល់អាក្រក់ល្អទៅចុះ»លោកស៊ាន
«ដល់ពេលពិសាអាហារពេលព្រឹកហើយលោកម្ចាស់»សុងយ៉ាងលើកយកអាហារមកដាក់លើតុ
«ហ្ហឹម~អគុណហើយ!»លោកស៊ានញញឹមដាក់សុងយ៉ាងដោយក្តីស្រលាញ់ទុកចិត្តព្រោះក្រៅពីសាវចាន់ទៅគ្មានអ្នកណាល្អជាមួយលោកដូចសុងយ៉ាងនោះទេគេប្រៀបដូចជាកូនប្រុសម្នាក់ទៀតរបស់លោកចឹង
«ឆាប់ពិសាទៅនិងអាងបានលេបថ្នាំព្រោះសុខភាពរបស់លោកម្ចាសមួយរយៈនេះមិនសូវល្អនិងរឹងមាំឡើយនេះមកពីលោកម្ចាស់គិតបារម្ភពីអ្នកប្រុសតូចពេកហើយ»
«កូនប្រុសរបស់យើងមិនឲ្យដំណឹងមួយរយៈហើយបើមិនឲ្យយើងបារម្ភគិតឯងប្រុងឲ្យយើងដេកសើចសប្បាយមែនទេ?»
«មិនមែនបែបនិងទេបាទខ្ញុំមានន័យថាឲ្យលោកម្ចាស់គិតពីសុខភាពរបស់ខ្លួនឯងបន្តិចប៉ុណ្ណោះ»
«ទៅវ័យកាន់តែចាស់អាយុក៏កាន់តែច្រើនសុខភាពច្បាស់ជាប្រួលប្រែហើយឯងកុំទៅខ្វល់ខ្វាយច្រើនអី»លោកស៊ាន
«បាទ!ខ្ញុំឈប់ប្រកែកហើយទោះយ៉ាងណាក៏មិនឈ្នះលោកម្ចាស់ដែល»សុងយ៉ាងសើចហួសចិត្តនិងម្ចាស់របស់ខ្លួននេះចាស់ហើយតែបើរឿឈ្លោះប្រកែកវិញគេមិនដែលឈ្លោះឈ្នះលោកស៊ានម្តងណាឡើយ
+Bia Jing
-ភូមិគ្រឹះដេវូរីន
«លោកម្ចាស់តូច..តាមរកអ្នកប្រុសមិនឃើញនោះទេ!!»មនុស្សក្នុងផ្ទះគ្រប់គ្នាកំពុងតែផ្អើលឆោឡោវក់វីនិងរឿងបាត់ខ្លួនរបស់សាវចាន់។
«ឈូវិន...!!»អុីបូប្រើខ្សែភ្នែកកំណាចសម្លក់ទៅកាន់ឈូវិននិងហៅគេប្រៀមដូចជាចង់សុីសាច់ហុតឈាមគេចឹង
«បាទលោកម្ចាស់តូច!!»ឈូវិនឱនមុខចុះតបទៅអុីបូវិញទាំងញ័ខ្លួនទទ្រើង
«ឯងច្បាស់ហើយមែនទេថាឯងពិតជាមិនដឹងថាសាវចាន់គេទៅទីណានោះ?»អុីបូសួរទៅឈូវិនម្តងហើយម្តងទៀតព្រោះតាំងពីយប់មិញចាំពីចាន់ចេញទៅអុីបូគេមិនបានចូលគេងទេគឺនៅអង្គុយរងចាំគេរហូតដល់ម៉ោង3ជិតភ្លឺនៅតែមិនឃើញទៀតទើបគេដាស់កូនចៅគ្រប់គ្នាឲ្យចេញតាមរកសាវចាន់ទាំងយប់ហើយឈូវិនគឺត្រូវអុីបូសួរដេញដោលតាំងពីយប់រហូតស្មើនេះហើយនៅតែសួរមិនឈប់
«លោកម្ចាស់ខ្ញុំនិយាយគឺសុទ្ធតែការពិត..ខ្ញុំមិនដឹងពិតមែនថាចៅហ្វាតូចគាត់ទៅណានោះព្រោះយប់មិញនេះគាត់គ្រាន់តែឲ្យខ្ញុំរៀបចំឡានឲ្យគាត់ប៉ុណ្ណោះចេញទៅណាមកណាលោកម្ចាស់ក៏បានដឹងដែលថាគាត់មិនបានប្រាប់ខ្ញុំឲ្យបានដឹងនោះទេ»ឈូវិននិយាយអ្វីដែលជាពិតប្រាប់ទៅអុីបូទាំងអស់។វាជារឿងធម្មតាទេសម្រាប់គេនិងសាវចាន់ព្រោះតាំងពីដើមសាវចាន់ចេញទៅណាមកណាក៏គេមិនសូវប្រាប់ឈូវិនឬក៏អ្នកផ្ទះដែរ
«ជាកូនចៅរបៀបមិចចៅហ្វាយទៅណាក៏មិនដឹងដែលឯងនេះចមជាចិញ្ចឹមបំបង់បាយមែន»អុីបូស្តីនិងបន្ទោសឲ្យឈូវិន
«លោកម្ចាស់..កុំថាឲ្យគេអីព្រោះពេលខ្លះខ្ញុំក៏មិនដឹងដែលថាលោកម្ចាស់ចេញទៅណានោះព្រោះតែលោកម្ចាស់មិនបានប្រាប់មុន...ចឹងឈូនវិនក៏ដូចគ្នាតើឲ្យគេដឹងបានយ៉ាងមិចបើអ្នកប្រុសតូចមិនបានប្រាប់គេឲ្យដឹងផងនឹង»លូជីងចេញមុខមកជួយនិយាយឲ្យឈូវិន
«.......»អុីបូមិននិយាយតែសម្លក់កូនចៅខ្លួនសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ
«ចេញតាមរកគេឲ្យឃើញមិនថាត្រូវរកដល់ប្រឡាប់ផែនដីនេះទេពួកឯងត្រូវរកគេឲ្យឃើញ»អុីបូបញ្ជាទៅកូនចៅទាំងនោះដោយទឹកមុខមុឺងម៉ាត់
«ទទួលបញ្ជាលោកម្ចាស់»ផាកាលូជីងនិងឈូវិនរួមទាំងពួកកូនចៅទាំងអស់ក៏ប្រញាប់នាំគ្នាចេញតាមរកសាវចាន់ព្រោះបើមិនប្រញាប់ទេខ្លាចថាអុីបូសាតានចូលខ្លួនបាញ់សម្លាប់កូនចៅទាំងអស់នេះរួមទាំងខ្លួនដូចគ្នា
«តើឯងបាត់ទៅណាទៅសាវចាន់..នេះឯងកំពុងធ្វើឲ្យយើងបារម្ភពីឯងមែនទេ?ឬក៏ឯងចង់សាកចិត្តរបស់យើង?»អុីបូដាក់ខ្លួនអង្គុយលើសាឡុងវិញដោយទឹកមុខធុញថប់និងស្មុកស្មាញ់។គេហាក់មិនយល់ពីចិត្តខ្លួនឯងនោះទេនេះសាវចាន់បាត់មិនទាន់ដល់មួយថ្ងៃផងគេផ្អើលឆោឡោយ៉ាងនិងទៅហើយ..តើគេកំពុងតែមានចិត្តលើសាវចាន់មែនទេឬក៏គេគ្រាន់តែបារម្ភព្រោះខ្លាចត្រូវទទួលការស្តីបន្ទោសពីលោកអ៊ុំរបស់គេទេ?
«ពេលត្រឡប់មកវិញយើងនិងដាក់ទោសឯងឲ្យរាងចាលម្តងដែលហ៊ានចេញពីភូមិគ្រឹះនេះដោយគ្មានការអនុញាត្តពីយើង»អុីបូសម្លឹងមើលរូបថតក្នុងទូរស័ព្ទទាំងកំហឹងព្រោះពេលនេះម្ចាស់រូបថតកំពុងតែធ្វើឲ្យគេឆេះឆួលក្តៅក្រហល់ក្រហាយអស់ទៅហើយ។
  ងាកទៅមើលសាវចាន់វិញពេលនេះកំពុងតែដើរលេងដើរផ្សារទិញអីវ៉ាន់មិនខ្ចីខ្វល់ខ្វាយអ្វីបន្តិចឡើយ។គេមិនដឹងថាពេលនេះអ្នកនៅក្នុងភូមិគ្រឹះភ័យខ្លាចអស់ជីវិតដោយសាតែគេនោះទេ
«ហ្វូ...ស្រស់ស្រាយណាស់..ហិហិ..ខ្ញុំមានអារម្មណ៍ថាខ្ញុំខានមានអារម្មណ៍ស្រស់ស្រាយបែបនេះយូមកហើយ»សាវចាន់អង្គុយនៅមាត់ទន្លេមួយកន្លែងដែមានទេសភាពដើមឈើស្រស់ស្អាតជាច្រើនគេសើចទាំងសប្បាយចិត្តព្រោះគេខានចំណាយពេលវេលាសម្រាប់ខ្លួនឯងបែបនេះយូមកហើយ
«ហ្ហឹម~បើសិនជាពេលនេះមានអ្នកមា៉ក់នៅក្បែរខ្ញុំប្រហែលជាល្អមិនខាននោះទេ?»ស្នាមញញឹមដ៏សោកសៅបានផុសឡើងលើផ្ទៃមុខរាងតូចនៅពេលដែលនឹកឃើញដល់អ្នកជាម៉ាក់របស់ខ្លួនដែលបានចែកឋានទៅជាយូឆ្នាំមកហើយ
«មួយជីវិតខ្ញុំនេះតើខ្ញុំអាចបានស្គាល់សេចក្តីសុខពិតប្រាកដមួយនៅក្នុងជីវិតរបស់ខ្ញុំដែលទេ?មួយជីវិតនេះតើខ្ញុំអាចទេសុំស្គាល់ពាក្យថាក្តីស្រលាញ់ពិតប្រាកដមួយដែលវាមិនមែនជាការស្រលាញ់ក្លែងក្លាយនោះ»គេញញឹមហើយសម្លឹងមើលទៅមេឃដែលមានថ្ងៃរះយ៉ាងស្រស់ស្អាតសំណួរជាច្រើនដែលលាក់ទុកក្នុងចិត្តរបស់គេបានសួរទៅព្រះអាទិត្យដែលរះយ៉ាងខ្ពស់ត្រដែតនោះ
«ហ្ហឹម~នេះម៉ោង9ហើយមែនទេ..ហីយ៉ាខ្ញុំត្រូវប្រញាប់ទៅវិញទើបបាន»សាវចាន់ក៏ប្រញាប់ស្ទុះស្ទាប្រមូលអីវ៉ាន់របស់ខ្លួនរួចចេញឡានត្រឡប់ទៅរីសតនោះវិញតែនៅតាមផ្លូវដោយសារបើកឡានប្រញ៉ាប់ពេកមិនបានមើលផ្លូវទើបធ្វើឲ្យគេរេចង្កូតទៅបុកនិងបុរសម្នាក់ដែលកំពុងតែជិះកង់
..ងឺត..ផាំង..
«ហ្ហឺយ..ស៊យហើយនេះខ្ញុំបើកឡានបុកគេមែ
នទេ?»សាវចាន់ចាប់ហ្វ្រាំងឡានរួចក៏ប្រញាប់បើកទ្វាឡានចុះទៅមើលអ្នកដែលខ្លួនបានបើកបុកមុននេះ
«អឺលោក..លោកយ៉ាងមិចហើយ?»សាវចាន់ចូលទៅជួយគ្រាគេឡើងនិងសួរនាំពីគេខ្លះៗ
«នេះលោកបើកឡានយ៉ាងមិចនិងបានជាមកបុកខ្ញុំបែបនេះ?»យុងហ្គីយកសួរទាំងទឹកមុខស្អុយៗព្រោះតែឈឺចុកចាប់នៅកន្លែងដែលមានរបួសតិចៗនោះ
«អឺ.គឺខ្ញុំសុំទោសព្រោះមុននេះខ្ញុំមិនបានលើកមុខមើលក្រោយនោះទេ..សុំទោសម្តងទៀតចុះចាត់ទុកថារឿងនេះចប់ត្រឹមនិងទៅណា»សាវចាន់សើចទាំងមិនសមព្រោះតែខ្លួនខុសដែលបើកឡានបុកគេអាចថានេះជាលើកទីមួយរបស់គេហើយដែលបើកឡានបុកមនុស្សនៅតាមទីសាធារណៈបែបនេះទើបគេមិនសូវជាចេះនិយាយដោះស្រាយ
«សុំទោស?ហ្ហឹស..នេះបុកខ្ញុំហើយសុំទោសរួចក៏គិតថាចប់រឿងមែនទេ!?»យុងហ្គីហួសចិត្តស្អីគេបុកគ្នាឡើងមានរបួសពេញខ្លួនទៅហើយមិនគិតយកទៅពេទ្យបែជាមកសម្រួលគ្នាសុំទោសហើយគឺចប់ចឹងមែនទេ
«អឺ...គឺឥឡូវចេះចុះខ្ញុំជូនលោកទៅមន្ទីពេទ្យលាងរបួសហើយជូនលោកទៅផ្ទះយ៉ាងមិចដែរ?»
«ហ្ហឹស~បើបែបនេះតាំងពីដំបូងមកចប់បាត់ទៅហើយ!!នៅឈរមើលដល់ណាទៀតមិនជួយលើកខ្ញុំមកនេះគិតថាខ្ញុំដើររួចមែនទេ?»យុងហ្គីសម្លុតសាវចាន់
«នែ៎លោក..និយាយធម្មតាទៅវាថីចាំបាច់សម្លុតតិចថាខ្ញុំទុកលោកចោលឲ្យដេកស្លាប់នៅទីនេះទៅ»សាវចាន់ដំបូងសុភាពព្រោះមិនចង់បង្ហាញធាតុពិតណាមួយខ្លួនក៏ជាអ្នកខុសទើបខំសម្រួលធម្មតាតែយុងហ្គីបែជាសម្លុតគេទើបធ្វើឲ្យគេចេញធាតុពិតមក
«ហ្ហឹស~ជួយលើកខ្ញុំសិនមក»យុងហ្គីសម្លក់សាវចាន់រួចហុចដៃរបស់ខ្លួនទៅឲ្យចាន់
«អឹប...អាយ...ព្រូស»ដោយសារតែយុងហ្គីមានរាងក្រាសជាងសាវចាន់ណាមួយចាន់ក៏មិនបានត្រៀមខ្លួនទើបពេលទាញយុងហ្គីឡើងមកធ្វើឲ្យពួកគេដួលទៅដីម្តងទៀតដោយយុងជីហ្គីនៅទ្រោបពីចាន់។ខ្សែភ្នែករបស់ពួកគេទាំងពីរបានបាញ់រកគ្នាម្នាក់ៗភ្លឹងសម្លឹងគ្នាដោយភាពទាក់ទាញជាខ្លាំង
«ចេញទៅ..ចេះមកនៅពីលើខ្ញុំទៅកើតដែរធ្ងន់ចង់ងាប់»សាវចាន់ប្រមូលស្មារតីមកវិញរួចក៏ប្រញាប់រុញយុងហ្គីចេញ។មុខរបស់សាវចាន់អៀនឡើងក្រហមព្រោះតែមិនធ្លាប់មានអ្នកណាមកសម្លឹងមុខនិងភ្នែករបស់គេចំៗបែបនេះទេ
«អៀនខ្ញុំមែនទេ?»យុងហ្គីញញឹមបន្តិចរួចសួរទៅសាវចាន់
«អត់ទេ..មិនបានអៀនទេបានហើយមោះឆាប់ក្រោកមកខ្ញុំជូនលោកទៅពេទ្យ»សាវចាន់ក៏ប្រញាប់ប្រកែករួចក៏បង្វែរឿងនិយាយឡើងលឿនហើយក៏បាននាំយុងហ្គីមកមន្ទីពេទ្យដើម្បីលាងរបួសនិងបើកថ្នាំឲ្យយុងហ្គី
+មន្ទីពេទ្យ
«របួសលាងរួចហើយបាទ..តែរងចាំការហៅឈ្មោះបើកថ្នាំនៅខាងណាបាទ!»លោកគ្រូពេទ្យបានប្រាប់ទៅយុងហ្គីបន្ទាប់ពីលាងរបួសនិងរុំបង់ឲ្យគេរួច
«បាទអគុណហើយ»យុងហ្គីក៏ញញឹមនិងទទួលឯកសាបើកថ្នាំពីពេទ្យ
«រួចហើយមែនទេលោក?»សាវចាន់ប្រញាប់រត់ទៅជួយគ្រាយុងហ្គីនៅពេលឃើញគេដើរចេញមកពីបន្ទប់លាងរបួសនិងសួរទៅគេ
«ហ្ហឹម~តែរងចាំបើកថ្នាំសិន»យុងហ្គីដើរតិចទប់សាវចាន់ដែលជួយគ្រានោះសម្តៅទៅកៅអីអង្គុយរងចាំ

«ពេទ្យថាយ៉ាងមិចដែរ?»ចាន់ចង់សួរពីរបួសរបស់យុងហ្គី
«របួសរាក់ទេពីរបីថ្ងៃនិងជាហើយបើលេបថ្នាំទៀងទាត់នោះ»យុងហ្គី
«អ៎!!មែនហើយឲ្យខ្ញុំជូនលោកទៅផ្ទះទៅល្អទេបើឲ្យលោកជិះកង់ទៅវិញអាចនិងប៉ះពាល់ដល់របួសរបស់លោក»សាវចាន់
«យ៉ាងមិចក៏បានដែលស្រេចតែចិត្តរបស់លោកទេចង់ជូនឬមិនជូនជារឿងរបស់លោក»យុងហ្គីឆ្លើយមកធ្វើឲ្យចាន់មួម៉ៅតែម្តង
«ស្អីលោកឯង....នេះសម្តីអីក៏ពិបាកយល់ម្លេះឥឡូវនិយាយមកឲ្យខ្ញុំជូនទៅឬក៏អត់»សាវចាន់ជ្រួញចិញ្ចើមចូលគ្នាព្រោះតែរាងឆ្ងល់និងយុងហ្គីទើបគេនិយាយឡើងទើសម្លុតសួរតែម្តងទៀត
«គឺតាមចិត្ត..បើជូនខ្ញុំក៏មិនថាមិនជូនខ្ញុំក៏មិនថាដែរ»យុងហ្គីមានចេតនាចង់ញោះឲ្យសាវចាន់ខឹងនោះទេ
«អឺ..បានហើយខ្ញុំឈប់និយាយជាមួយលោកហើយអត់ប្រយោជន៍មែន»សាវចាន់ខឹងសឹងតែបែកផ្សែងទៅហើយតែក៏ខ្ជិលមានរឿងច្រើនសុខចិត្តចាញ់តែម្តងទៅ។
  20នាទីក្រោយសាវចាន់ក៏បានជូនយុងហ្គីមកដល់ផ្ទះរបស់គេរួចគេក៏បានជួយគ្រាយុងហ្គីចូលទៅក្នុងដូចគ្នា។
+ក្នុងភូមិគ្រឹះត្រកូលមីន
«តិចៗលោកប្រយ័ត្នដួល»សាវចាន់គ្រាគេចូលមកក្នុងភូមិគ្រឹះយឺតៗ
«យុងហ្គីបងមកវិញហើយមែនទេ?ចុះនេះជាអ្នកណា?».....

The Continue ✨ vote pg na

ផ្ចាញ់ស្នេហ៍ទេវបុត្រកំណាច (ចប់)Where stories live. Discover now