part 1. ជួបគ្នាដំបូង

2.4K 151 25
                                    

" ដល់ហើយ អូនទៅសិនហើយណា!!! *ជុប*" ខ្ញុំនិយាយហើយក៏បាន ថើបមាត់អ្នកដែលអង្គុយក្បែរ ព្រោះពេលនេះពួកយើងបានមកដល់សាលារបស់ខ្ញុំហើយ

" សំណាងល្អ ល្ងាចនេះបងមិននៅផ្ទះទេ ចាំបងឱ្យគេមកយក" គាត់ក៏ញញឹមដាក់ខ្ញុំ ហើយខ្ញុំក៏ញញឹមដាក់វិញហើយក៏បើកទ្វារឡានចេញទៅ

ខ្ញុំឈ្មោះ Pete អាយុ 20 ឆ្នាំ ជាសិស្សឆ្នាំទី 2 ម្នាក់មិញនេះ គឺជាសង្សាររបស់ខ្ញុំ ពួកយើងទាក់ទងគ្នា 2 ឆ្នាំហើយ។សព្វថ្ងៃខ្ញុំរស់នៅជាមួយគាត់ គាត់ឈ្មោះ Vegas អាយុ 26 ឆ្នាំ ជាម៉ាហ្វៀមានអំណាចម្នាក់ក្នុងប្រទេស អាចថាគាត់ជាមនុស្សឈាមត្រជាក់មិនសូវចេះញញឹមទេ ប៉ុន្តែជាមួយខ្ញុំគឺពិសេសជាងគេ😁😁 ប៉ុន្តែពេលដែលគាត់ខឹងគឺគួរឱ្យខ្លាចណាស់ សូម្បីខ្ញុំមកដល់ពេលនេះក៏នៅតែខ្លាចគាត់ដែរ  ហើយខឹងម្ដងៗខ្ញុំដូច ទាសករតណ្ហាគាត់អញ្ចឹង!!។ ពួកយើងជួបគ្នាកាលពី 3 ឆ្នាំមុន...
_____________________________

Flash back ~ 3 ឆ្នាំមុន
Note: pete អាយុ 17 ឆ្នាំ Vegas 23 ឆ្នាំ

Pete pov~

ពេលនេះរាងយប់ហើយ ខ្ញុំទើបតែបានចេញពីធ្វើការ គឺខ្ញុំរៀនហើយក៏ឆ្លៀតធ្វើការពេលល្ងាច។ ផ្លូវនេះដូចរាល់ដងអញ្ចឹង ស្ងាត់ណាស់ ដើរដោយភាពភ័យខ្លាចរាល់ថ្ងៃប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច ព្រោះមានតែផ្ទះម្ដុំនេះទេធូរថ្លៃ។

ដើរសុខៗខ្ញុំក៏ចាប់អារម្មណ៍ថាមានឈាមហើយឮសំឡេង ដូចមនុស្សចិត្តដាច់ដង្ហើមយ៉ាងម៉េចទេ ខ្ញុំក៏ដើរទៅរកប្រភពសំឡេងនោះ ខ្ញុំក៏ដើរចូលគន្លៀតអាគារនោះ ពេលចូលបានជ្រៅបន្តិចក៏...

" លោក!! លោក កើតអីហ្នឹង!??" ខ្ញុំបានស្ទុះទៅរកគាត់យ៉ាងលឿនព្រោះ មើលទៅគាត់របួសធ្ងន់ណាស់ ខ្លួនសុទ្ធតែឈាម   ដូចអ្នកណាព្រួតវ៉ៃអញ្ចឹង។

គាត់មិនបានឆ្លើយនឹងខ្ញុំទេខ្ញុំក៏ប្រញាប់យកប្រអប់ ថ្នាំចេញពីកាតាបរបស់ខ្ញុំ ខ្ញុំតែងតែយកវាតាមខ្លួនជានិច្ច ព្រោះអ្នកខ្លះថាមុខខ្ញុំឌឺ គេចេះតែរកវ៉ៃ 😂 អញ្ចឹងហើយត្រូវមានរបស់សាគួរ

" ផឹកទឹកបន្តិចទៅ" ខ្ញុំក៏បានយកទឹកពីកាតាបខ្ញុំ មកបញ្ចុកគាត់បន្តិច

~ My Mafia boyfriend~Where stories live. Discover now