part 3

1.5K 135 18
                                    


"អុឹម.."  Pete ក៏ចាប់ផ្ដើមកម្រើកខ្លួន ពេលដែលពន្លឺថ្ងៃជះមកចង់លើមុខដ៏ស្រស់ស្អាតរបស់ Pete ហើយគេក៏បានក្រោកអង្គុយនៅលើពូក តែ

"អួយយ!!!" គ្រាន់តែក្រោកភ្លាម ដូចគេយកកាំបិតមកចាក់តំបន់ខាងក្រោមអញ្ចឹង.. ព្រះអើយ ឈឺណាស់ ពេលនេះ pete ក៏នឹកឃើញដល់រឿងរ៉ាវកាលពីយប់មិញ ហើយគេក៏បានងាកទៅ រក Vegas ភ្លាមៗ ប៉ុន្តែមិនឃើញនោះទេ ទើបទឹកភ្នែករបស់គេក៏ចាប់ផ្ដើមរក

" ហឹកៗ មនុស្សអាក្រក់ ធ្វើបាបគេហើយក៏ទុកចោល" ពេលនោះគេក៏ចាប់អារម្មណ៍ថាដៃស្ដាំរបស់គេនៅជាប់ខ្នោះនៅឡើយ គេក៏ព្យាយាមរើ

*ក្រាក* ពេលនោះអ៊ំសា ក៏បានបើកទ្វារចូលមកជាមួយនឹងថាសអាហារ

" ក្រោកហើយអ្ហេស? ☺️" អ៊ំសា និយាយទាំងញញឹមដើរសំដៅមករក Pete តែស្នាមញញឹមនោះក៏ត្រូវបាត់ទៅវិញ នៅពេលដែលគាត់ចូលមកជិត ឃើញស្នាមជាំ ដែលបន្សល់ទុកពីការខាំជញ្ជក់របស់ Vegas ហើយក៏ឃើញ ទឹកភ្នែកនៅលើ មុខ Pete

" ពុទ្ធោ.. ឈឺមែនទេលោកប្រុសតូច" គាត់គ្រាន់តែឃើញគាត់ក៏ដឹងហើយថាយប់មិញមានរឿងអ្វីកើតឡើង គាត់បានយកដៃទាំងសងខាងមកក្តោបមុខ Pete ហើយសួរទាំងបារម្ភ Pete ក៏ពេបមាត់ ហើយងក់ក្បាលតិចៗ

" ហ៊ើយយយ លោកម្ចាស់មិនគួរធ្វើបែបហ្នឹងទេ វាហួសហេតុពេកហើយ ប៉ុន្តែលោកប្រុសតូចក៏មិនគួរ ចេញទៅណាមក ណាមិនប្រាប់បែបនេះដែលណា បើមានរឿងអីគិតយ៉ាងម៉េច? មើលចុះលោកម្ចាស់ត្រូវទៅធ្វើការនៅឆ្ងាយ ធ្វើការហត់មិនបានសម្រាកទេតែក៏ត្រូវមកវិញទាំងកំណ្តាលយប់ពេលដែលដឹងថាអ្នកប្រុសបាទពីផ្ទះ គាត់បារម្ភណាស់មានដឹងទេ?" ពួកគេគឺមានចំណុចខុសរៀងខ្លួន Pete ពេលនេះក៏មានអារម្មណ៍ថាខុសដូចគ្នា នេះមិនមែនជាលើកទីមួយទេដែលគេធ្វើបែបនេះ

"គាត់នៅខឹងនឹងខ្ញុំមែនទេអ៊ំ? បានជាទុកខ្ញុំចោលបែបនេះ" អ៊ំសា គ្រាន់តែឮសំណួរនេះក៏ញញឹមហើយតបទៅវិញ

" លោកម្ចាស់មានការនៅក្រៅបន្ទាន់ ប្រហែលបន្តិចទៀតគាត់នឹងមកវិញហើយ គាត់បានឲ្យអ៊ំយកអាហារឲ្យអ្នកប្រុសទៀតផង😊😊... អញ្ចឹងអ៊ំសុំទៅក្រោមវិញហើយណា"

~ My Mafia boyfriend~Where stories live. Discover now