ភាគ:១៧

901 19 1
                                    

   /ឈ្លោះគ្នាមិនបាត់សោះ/

    អេហ្វីលីនាងកំពុងតែមមាញឹកនិងការធ្វើអាហារពេលល្ងាចសម្រាប់លោកប្រុសជីមីន គេបានចេញទៅតាំងពីព្រឹកឥឡូវវាក៏ជិតយប់ទៅហើយបានជានាងនិងអូណា ជេសានាំគ្នាធ្វើម្ហូបនេះជាប្រញាប់ឲ្យរួចរាល់មុនជីមីនមកដល់ ។
« លីមកគិតថាឯងគួរទៅងូតទឹកចេញហើយណា មើលទៅឯងហត់ណាស់ហើយតាំងពីព្រឹកមកនោះគ្មានណេលទំនេរសោះ » អូណា
« ហ៊ឹម..តែថា..ចឹងក៏បានដែរមកខ្ញុំសុំទៅសិនហើយណា » មុនដំបូងនាងដកដង្ហើមដើម្បីចង់ប្រកែកតែក៏និយាយយល់ព្រមវិញទៅ នាងមិនចង់ឲ្យបងនាងគាត់អន់ចិត្ត ដែលបាននិយាយល្អជាមួយនាងហើយនាងមិនស្ដាប់នោះ ។
« ច៎ាសអូន!ឆាប់ទៅនៅឈរដល់ណាទៀត? » អូណាលើកចិញ្ចើមក្បកសួរទៅហ្វីលីទាំងញញឹម
« អូនដឹងហើយណាបង » នាងតូចក៏បានរត់ទៅបន្ទប់របស់នាងវិញ អូណានិងជេសាបានតែក្រវីក្បាលអស់អ្វីវាចារជាមួយក្មេងម្នាក់នេះទៀតណាស់ ប្រាប់ហលយថាកុំឲ្យរត់ពេកខ្លាចថាដួលវាពិបាកតែនៅមិនស្ដាប់សោះ ។
   ឡានទំនើបមួយគ្រឿងបានឈប់ចតនៅឃ្លាំងកន្លែងចតឡានទុកនោះ ។ ជីមីននាយបានចុះពីក្នុងឡានមុនរួចហើយឲ្យវ៉ាន់ស៊ីយកឡានទៅចតទុក ។
« ចៅហ្វាយទាន »
« វាស្អីឯងមកដល់ភ្លាមក៏មកហៅយើងហ្នឹង? » ជីមីន
« កូនចៅលោកហ៊ូសុកបាននិយាយថាគាត់និងមកប្រទេសកូរ៉េវិញនៅថ្ងៃស្អែកនេះទាន »វ៉ាន់ស៊ីនាយនិយាយប្រាប់ជីមីនទាំងអោនមុខចុះបន្តិច នាយប្រាប់តាមអ្វីដែលកូនចៅហ៊ូសុកតេមកប្រាប់គេមុននេះឯង ជីមីនគេអង្គុយលើសាឡុងលើជើងគងទាក់ខ្លាយ៉ាងទំនងគេដូចជាមិនសូវជាចាប់អារម្មណ៍អ្វីដែលវ៉ាន់ស៊ីនិយាយប្រាប់គេនោះទេ។
« យើងគិតស្មានតែវាភ្លេចស្រុកកំណើតប្រទេសមួយនេះហើយតើចេះនឹកឃើញអីចង់មកនោះ ដូចជាមិនសូវជឿសោះ ថាមកតែមិនដែលមកទេ » ជុង ហ៊ូសុក ជាអ្នកជំនួសនិងជាអ្នកប្រព្រឹត្តតាមសង្គមងងឹតដែរ គេជាមិត្តរបស់ជីមីនតាំងពីយូរណាស់ហើយតាំងពីមកនទាន់មានក្រុមហ៊ុនមកម្លេះ ។ ឯហ៊ូសុកគេបានទៅរស់នៅប្រទេសបារាំងច្រើនឆ្នាំហើយ ។ ជីមីនគេនិយាយនេះព្រោះឮតែមកហើយមិនដែលមកទាល់តែសោះ ទើបគេមកនប្រាកដថាលើកនេះមកឡើយ។
« បាទទាន!ខ្ញុំក៏មិនច្បាស់ដែរទាន » វ៉ាន់ស៊ីដឹងថាចៅហ្វាយគេនេះនិយាយហើយគឺតាមសម្ដីល្អណាស់មិនដូចជា ជុង ហ៊ូសុកដែលមិនគោរពតាមសម្ដីខ្លួនឯងទេ។ វ៉ាន់ស៊ីអាចកកាត់បានថាជីមីនគឺមិនច្បាស់ឡើយនៅលើកនេះ ឃើញថាគេឆ្លាចមែនប៉ុន្តែសម្រាប់មិត្តគេម្នាក់នេះគេនឹកស្មានចិត្តមិនត្រូវសោះម៉ង ។
«បានហើយឯងទៅណាក៏ទៅៗយើងទៅងូតទឹកសិនហើយ »ជីមីនប្រញាបើដេញកូនចៅឲ្យចេញឲ្យលឿន រួចគេឡើងទៅជាន់ខាងលើវាជាបន្ទប់របស់ជីមីនផ្ទាល់។
អុស....
« ហ៊ើយ.. » អូណានាងដកដង្ហើមធំ មិនដឹងថាអាណាទេមកដើរមកបុកនាងនេះចំជាស៊យមែនហើយ។
« អូណា »
« វាកើតស្អីលោកហៅខ្ញុំខ្លាចភ្លេចមែនទេ?? តែខ្ញុំថាលោកប្រហែលជាមិនចាំឈ្មោះខ្ញុំស្រាប់ហើយ! » វ៉ាន់ស៊ីនាយចង់ដាច់ផ្ងារជាមួយនិងនាងហើយ គ្រាន់តែហៅឈ្មោះធម្មតាសោះទៅនិយាយស្អីទៀតក៏មិនដឹងដែេយ៉ាប់ៗលើសពីយ៉ាប់និយាយមិនទាន់ដឹងរឿងផងមកចង់រកឃើញគេទៅហើយ។
« មិចខ្ញុំហៅឈ្មោះមិនបានឈ្មោះនាងឈ្មោះពេជ្យ?? » អូណានាងមុនខ្ចីចថ់ជ្រលក់មាត់ជាមួយក៏ដើរចេញទៅបាត់ នាងធុញៗមិនចង់ជួបមុខគេទាល់តែសោះ។
« យី!!និយាយមិនទាន់ដឹងរឿងផងទៅបាត់ » នាយញីសក់ក្បាលខ្លួនឯងរួចដើរចេញទៅធ្វើការងាររបស់គេវិញដែរ។

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now