ភាគ:២០

875 17 0
                                    

//ឯងលេងល្បិច //

ងឺត...

« ចៅហ្វាយដល់ហើយ » ជីមីនមិនមាត់ទេតែគេក៏បើកទ្វាចេញមកខ្លួនឯង រួចហើយដើរចូលទៅខាងក្នុង ។ វ៉ាន់ស៊ីនាយមិនបាននៅស្ងៀមទេគឺគេដើរទៅតាមចៅហ្វាយពីខាងក្រោយ ។
ជីមីនចូលមកក្នុងអគារមួយដែលគេត្រូវបោះបង់ចោលនោះ នាយសង្កេតមើលជុំវិញខ្លួនវាស្ងាត់ល្អណាស់ដូចជាគ្មានអ្នកណាយាមកាមសោះ ។
« ប្លែក » នាយឧទានតែមួយម៉ាត់ចូលទៅខាងក្នុងបន្តទៀត ។ គេចាប់អារម្មណ៍ថានៅពីក្រោយដូចជាមានអ្នកណាដើរតាមក្រោយអញ្ចឹងគេឈបើមួយភ្លេតរួចហើយក៏ចូលទៅកន្លែងមួយនៅជិតនោះ ។
« អុញ!! ទៅណាបាត់ហើយ ??» ការពិតអ្នកដើរតាមក្រោយគេនោះគឺនាយវ៉ាន់ស៊ីនិងហើយគេតាមមើលចៅហ្វាយពីក្រោយមកតែតាមមិនទាន់សោះ ។
« អឹស.....ចៅហ្វាយខ្ញុំទេទាន » ជីមីនគេលេងចេញមកពីក្រោយគេពីខាងក្រោយ វ៉ាន់ស៊ីនិយាយប្រាប់ថាគេជាជំនិតរបស់នាយ ។
« ឯងទេ??? » ជីមីនបញ្ធូរដៃវិញ គេស្មានទេជាពួកសត្រូវនោះហើយតើ ។
« បាទ បិះងាប់ហើយចៅហ្វាយអើយបើខ្ញុំប្រាប់មិនទាន់នោះ » វ៉ាន់ស៊ីអង្អែលកពីក្រោយខ្លួនឯងតិចៗឈឺគ្រាន់បើដែរតើចៅហ្វាយលេងមិនឲ្យប្រយ័ត្នសោះ ។
«  បើឯងមកស្ងាត់ៗចឹងយើងស្មានតែពួកដែលបានចាប់ហ្វីលីមកតើ នេះយើងមិនបានដកកាំភ្លើងមកគំអីឯងងាប់មិនខានទេអាស៊ី » ជីមីន
« ហ្វីលី??អ្នកណាដែលចាប់នាងទៅទាន ក្រែងនាងនៅជាមួយអូណានោងជេសាហីមិចក៏ត្រូវគេចាប់ទៅវិញ » វ៉ាន់ស៊ី
   ដោយមិនមានចម្លើយពីចៅហ្វាយទេជីមីនគឺបានដើរទៅមុនបាត់គេមិននិយាយថាហេតុអ្វីក៏ពួកវាចាប់តែហ្វីលី ។
« ពួកឯងនៅឯណាឆាប់ចេញមក យើងបានមកដល់ហើយ ក៏ឆាប់ចេញមកទៅ » ជីមីនស្រែកក្ដែងៗនៅក្នុងបន្ទប់មួយ ហើយវ៉ាន់ស៊ីគេមិនបានមកចូលជាមួយជីមីនទេគេត្រូវទេដើរមើលនៅបរិវេននេះសិន ។
« មកហើយឬ ?? ផាក ជីមីន ??! » ម្នាក់នោះគឺជា ស្ទេអូទ្រី ម៉ាល់កាឌី នេះហើយបានចេញមកពីជ្រុងម្ខាងមានកូនចៅនៅសងខាងគេ ។
« ជាឯង អាស្ទេអូទ្រី ?? » ជីមីនកម្ដៅឡើងដូចជាភ្លើងនាយទាយមិនខុសមែនដែលពួកវានៅស្ងៀមមិនទានឮបញ្ចេញអ្វីនោះព្រោះវាចង់បានឱកាសល្អដូចជាពេលនេះបានចាប់ហ្វីលីមក ។
« ឆាប់ដោះលែងនាងវិញទៅ !! ហើយឯងមកតតាំងជាមួយនិងយើងវិញមកកុំតែបានលបខាំតែពីក្រោយខ្នងគេមិនហៅថាអ្នកខ្លាំងទេគេហៅថាកំសាកញីទៅវិញទេណា ស្ទេអូទ្រី ម៉ាល់ការឌី » ជីមីនញញឹមចម្អកទោះមិនទាន់បានហ្វីលីនៅក្នុងដៃក៏ដោយនាយមិនព្រមចុះចាញ់ជាមួយនិងអ្នកណាម្នាក់នោះទេចាំទយកទៅ ជាពិសេសសត្រូវ។
« ហ៎ាសហា....យើងសុខចិត្តកំសាកឲ្យតែឯងចាញ់យើងប៉ុណ្ណោះ លឺមកថាឯងដូចជាស្រលាញ់នាងម្នាក់ហ្នឹងណាស់មិនចឹងហី ទើបយើងចងចាត់ការនាងហើយនិងចាត់ការឯងតាមក្រោយ »
« ឯងកុំមានអំនួតពេកអី » ផាំងៗៗៗ គ្រាប់កាំហោះមកជាច្រើនគ្រាប់បាំញ់ទៅកូនចៅស្ទេអូទ្រី ដោយកូនចៅរបស់ជីមីន ។
« ឯងលេងល្បិច!! ផាំងៗៗៗ //យើងមិនបានលេងទេ តែកូនចៅយើងជាអ្នកដឹងថាយើងស្ថិតនៅស្ថានភាពបែបណានោះគេនិងមកជួយយើងហើយ » ជីមីន
« ឯង.....!!//ផាំងៗៗៗ   ផាំងៗៗៗ » ការបាញ់ប្រយុទ្ធគ្នាឥតឈប់ឈរ ឯកូនចៅស្ទេអូទ្រីស្លាប់អស់ច្រើនណាស់ព្រោះតែទប់ទល់ជាមួយកូនចៅជីមីនមិនឈ្នះ។

ផាំងៗៗៗ.......ផាំងៗៗៗ......ផាំងៗៗៗ

♡ទាសីបម្រើសាតាន♡( ចប់ )Where stories live. Discover now