[Ep5: បញ្ចប់កិច្ចសន្យា!!]

311 41 2
                                    

កន្លែងចុងក្រោយដែលត្រូវបញ្ចប់....
Sunghoon part

"យ៉ាងម៉េចហើយ?"

"ខេះៗ"
ខ្ញុំបើកភ្នែកមកវិញតិចៗទាំងក្អកព្រោះតែនៅឈ្លុកទឹកមុននេះ។ ក្រោយមានស្មារតីមកវិញហើយខ្ញុំក៏បានឃើញមនុស្សម្នាក់ដែលគេកំពុងតែសួរមកខ្ញុំទាំងបារម្ភ។

"មិនស្លាប់ទេ!"
ខ្ញុំដកដង្ហើមចេញចូលវែងៗហើយក៏បានតបទៅគេវិញ មុេះដែលបាននិយាយថាបារម្ភ ខ្ញុំសុំកាត់ចោលវិញ វាមិនត្រូវទេព្រោះក្នុងទឹកមិញខ្ញុំជិតស្លាប់ទៅហើយតែគេមិនចង់មកជួយខ្ញុំសោះ គេជាបិសាក្នុងចិត្តខ្ញុំជាដដែល។

"ល្អ!!ព្រោះយើងនៅមានកន្លែងដែលត្រូវទៅទៀត!!"

"ន៎ែ!!យើងទើបរួចពីស្លាប់ទេឯងនៅមានចិត្តទៅធ្វើរឿងនោះទៀតហ៎?"

"ចុះយើងមានបណ្ដោយឲ្យឯងស្លាប់ឯណា..មិញចាត់ទុកការអនុវត្តមេរៀនកាលពីម្សិលមិញទៅ!"

"ឯងនិយាយស្អី!?យើងរៀនបានតែម្តងគត់នេះឯងក៏នាំមកអនុវត្តផ្ទាល់ហើយ?តើខ្មោចណារៀនចេះលឿនដល់សម្លឹងទៅ?"

"គឺខ្មោច Park Sunghoon ! ពេលនេះឯងឆ្លងផុតវគ្គសាកល្បងហើយ..ចូលរួមអបអរផង!!"

"ចេះកំប្លែងទៀត!! វ៉ោវ...គួរឲ្យអស់សំណើចណាស់! ហាស់! ហាស់!"
ខ្ញុំនិយាយហើយសើចទាំងទឹកមុខស្ងួតចែស សប្បាយមិនចេញទេ។ Jake ឈប់និយាយហើយក៏បានងាកមុខចេញលួចសើចតែម្នាក់ឯង នេះគេកំពុងតែ Copy ស្ទាយ៍ពីខ្ញុំហើយ។

"មោះ!! ប្រញាប់ទៅបន្តល្អជាង ថ្ងៃនេះឯងធ្វើបានល្អចាំយើងនាំទៅញាំអាហារមួយដ៏ឆ្ញាញ់!"
Jake ចូលមកចាប់ដៃខ្ញុំហើយរត់ចាកចេញទៅណាមិនដឹង នេះប្រញាប់ស្លន់ទៅណានៀក?

"ឯងរត់ធ្វើអី?ដើរធម្មតាអត់បានទេ?"

"បើដើរយូរណាស់ប៉ូលិសមកទាន់ឥឡូវហើយ!"

love Toxic 3 ចប់Where stories live. Discover now