[Ep14: Psycho!!]

278 42 6
                                    


ក្រាក!!
Bingo បើកទ្វារថ្នាក់រៀនទាំងសង្កេតដឹថាថ្ងៃនេះវាស្ងៀមជ្រាប់ខុសធម្មតាតែម្តង។ នាងមើលទៅលើតុមួយដែលនៅជាប់បង្អួចដែលមានដាក់ផ្កាពណ៌សពីរ បីដង នៅលើតុមួយនោះ។

"ស្លាប់ហើយនៅមកធ្វើឲ្យយើងខូចអារម្មណ៍បានទៀត!"
Bingo ដើរចូលទៅតុមួយនោះដែលវាជាតុអង្គុយរបស់ Jake ផ្កាស្អាតៗដែលដាក់នេះបែបគេកំពុងកាន់ទុក្ខគេហើយ។
នាងឈរមើលទៅតុនោះទាំងលួចញញឹមសមចិត្ត ប៉ុន្តែនៅសុខៗថ្នាក់ក៏ប្រែជាត្រជាក់ហើយខ្យល់បកចូលមកខ្លាំងៗដូចមេឃរកភ្លៀង

ឌាំង!!!
នៅខាងក្រៅស្រាប់តែមាន សំឡេងផ្គររន្ទះ ខ្លាំងៗទៀត។

"កើតស្អី?"
Bingo និយាយម្នាក់ឯងទាំងឆ្ងល់និងអាកាសធាតុថ្ងៃនេះ

វឹប!!!!
ពេលនោះក៏បានស្រមោលខ្មៅក្រឹបមួយបានហោះទៅបំបុកស្មានឆ្វេងនាងពេញទម្ហឹងរហូតដល់ដួលអុកគូទនិងដីតែម្តង។

"ឯងជានរណា!!"
Bingo សម្លឹងមើលសមភាពក្នុងបន្ទប់ដែរសុខៗក៏ស្រាប់តែស្ងាត់ទៅៗ ឮតែសំឡេងដង្ហើមរបស់នាងម្នាក់គត់គ្មានមនុស្សសូម្បីតែម្នាក់

ផាំងៗ
ស្នូរបង្អួច ទ្វារ ទង្គិចប៉ះគ្នាលាន់ឮរំពងពេញបន្ទប់រៀនមួយនេះឲ្យកាន់តែមើលទៅព្រឺព្រួចជាលំបាប។ bingo ក្រោកមកឈរហើយមើលទៅគ្រប់យ៉ាងដែលមានក្នុងនេះ។

"យើងសួរថាឯងជាពីណា!!!"

ស្ងាត់!!!
តក់!
នាងលើកដៃមកស្ទាបមុខខ្លួនឯងទាំងញ័រៗ ព្រោះមានទឹកអ្វីម្យ៉ាងបានធ្លាក់មកលើមុខនា៉ាងត្រជាក់ស្រេប។

love Toxic 3 ចប់Where stories live. Discover now