Episode 5
នៅពេលរាងតូចក៏ភ្ញាក់ខ្លួនមកវិញពីការស្រមើស្រមៃដែររវើរវាយទាំងដែលវាមិនមែនជាការពិត
" អេ៎!ៗ...ឯងកើតអី? "
" ខ្ញុំមិិនបានកើតអីទេ... " គេនិយាយទាំងគ្រវីក្បាលតិចចៗទាំងបាយពេញមាត់
" ហើយឯងបម្បិញមិញឯងភ្លឹកអីគេ? យើងញាំអស់ហើយទៅបាននៅ? " គេសួរទាំងមើលនាយតូច
" អស..អស់ហើយ? " ទាក់ទើ
" ត្រូវហើយនេះមើលទៅ "
" ចង់ទៅពិតមែនហ៎? " គេសួរចាប់ដៃនាយក្រាស់នឹងធ្វើភ្នែកឡឹងឡង់
" ក៏ពិតមែនហើយ...ចង់អោយយើងនៅធ្វើអីឬឯងចង់គិតអាក្រក់អីមកលើយើង? "
" អត...អត់ទេគិតច្រើនពេកហើយខ្ញុំមានទៅស្អីឯណា " ព្យាយាមធ្វើធម្មតា
" ចឹងយើងទៅសិនហើយ " គេប្រុងនឹងដើរទៅហើយតែក៏ឈប់វិញ
" អ៎...គឺគឺថសតាមពិតទៅលោកអាចគេងនៅទីនេះមួយយប់សិនក៏បានព្រោះថានេះក៏រាងយប់ណាស់ហើយដែរបើសិនជាលោកមិនប្រកាន់ " គេនិយាយមួយៗ
" ល្អដែរឬ? " នាយក្រាស់សួរក្រែងលោនាយតូចមិនប្រាកដចិត្ត
" ខ្ញុំដែលកុហកលោកឬអត់? "
" គឺដូចជាអត់ទេ... "
" បើអញ្ចឹងលោកអាចគេងបានហើយទៅរកងូតទឹកងូតអីទៅផ្ទះខ្ញុំមានតែបន្ទប់ទឹកមួយទេគឺនៅទីនោះ... " គេប្រាប់ហើយនឹងចង្អុលទៅកាន់ទ្វារបន្ទប់ទឹក
________
បន្ទប់គេង
" បើមិនប្រកាន់អាចមកគេងជាមួយខ្ញុំបាន "
" មិនអីទេកន្លែងគេងរបស់ឯងមើលទៅតូចណាស់ "
" នៅខាងក្រៅត្រជាក់បើលោកមិនគេងជាមួយខ្ញុំទេក៏ហីទៅ " គេនិយាយរួចក៏ឡើងទៅគេងយកភួយមកដណ្តប់
" ចឹងយើងគេងហើយណា? " រួចគេក៏ដើរទៅជ្រុងម្ខាងដែលជាកន្លែងរបស់គេ
" បានហើយឆាប់គេងទៅ... " រាងតូចក៏ឈោងដៃយកទូរស័ព្វចាក់បទចម្រៀងដាក់កាសនឹងត្រជៀកហើយបិទភ្លើងគេងបាត់ទៅ
" នេះឯងគេងហើយមែន? " នាយក្រាស់ក៏បែរមុខមករករាងតូច << គេងលក់បាត់ >> រួចគេក៏គេងបាត់ដែរទៅ....
YOU ARE READING
លោកពូកំពូលស្នេហ៍ (ផ្អាកសរសេរ)
Romanceស្នេហារវាង B×B Heehoon or sungseung hoonseung 14/12/22
