Episode 6
<< ខ្ញុំឆ្កួតមែនទេដែលស្រលាញ់គេបែបនេះ >> ហុីសឹុងគិតម្នាក់ឯងទាំងរលីងរលោងទឹកភ្នែកពេលមកដល់ផ្ទះវិញ
<< គេមានមនុស្សដែលគេស្រលាញ់ហើយខ្ញុំមិនគួរពាក់ព័ន្ធនឹងគេទេ >> រាងតូចគិតហើយក៏ចាប់ផ្តើមយំយកៗ
________
<< ឯងណាត់យើងមកកន្លែងបែបនេះធ្វើអី? >> នាយក្រាស់សួរទៅរាងតូចដែលទៅទឹកមុខមិនល្អសោះដូចមនុស្សអត់បានដេកពួន
<< ខ្ញុំចង់លាឈប់... >> គេនិយាយទាំងភ្នែកក្រហមដូចចង់យំឡើងមក
<< ហេតុអី្វ...??? >> នាយក្រាស់សួរទៅនាយតូចព្រោះគេមិនយល់ពីនាយតូចសោះ
<< ខ្ញុំចង់លាឈប់ត្រូវមានហេតុផលប្រាប់លោកដែរឬ? >>
<< បើឯងមិនប្រាប់យើងមិនព្រមអោយឯងឈប់ទេ... >>
<< ខ្ញុំចង់លាឈប់ជារឿងរបស់ខ្ញុំគ្មានទៅពាក់ព័ន្ធនឹងលោកទេ >>
<< ហេតុអ្វីគិតថាមិនពាក់ព័ន្ធ...? >>
<< ខ្ញុំពាក់ព័ន្ធនឹងលោកត្រង់ណា...? >> គេសួរវិញទាំងមិនឆ្លើយតប
<< ... >> នាយក្រាស់និយាយអ្វីក៏មិនចេញដែរព្រោះគេមិនដឹងឆ្លើយតបនឹងនាយតូចយ៉ាងម៉េចនោះទេពេលនេះ
<< ហឹុស...ឃើញគេខ្ញុំសួរលោកក៏មិនឆ្លើយ... >>
គេអង្គុយក្តោបមុខចាប់ផ្តើមយំហើយពេលនេះ...
<< ឯងយំធ្វើអី?ឈប់យំទៅឥឡូវឯងចង់បានអី? >> រាងក្រាស់ធ្វើអីក៏មិនត្រូវក៏សួរព្រោះឃើញរាងតូចយំចឹងនោះ~~~
<< អោយខ្ញុំលាឈប់ហើយឈប់ពាក់ព័ន្ធនឹងខ្ញុំ... >> រាងតូចចាប់ផ្តើមតាំងអារម្មណ៍ឡើងវិញហើយនិយាយទៅកាន់រាងក្រាស់
<< ជូតទឹកភ្នែកសិនទៅ... >> នាយក្រាស់ក៏យកដៃទៅជូតទឹកភ្នែកអោយនាយតូចហើយទាញគេមកអោបផ្អឹបជាប់នឹងទ្រូង...រួចហើយស៊ុងហ៊ុនក៏ជូនគេទៅផ្ទះវិញដូចធម្មតាហើយថ្ងៃនេះគឺជាថ្ងៃអាទិត្យគេអត់ធ្វើការទេពេលមកដលផ្ទះហើយគេក៏ដេញអោយនាយក្រាស់ទៅវិញបាត់ទៅគេមិនចង់លង់ខ្លួនកាន់តែជ្រៅលើសនេះទេគួរដកចិត្តអោយហើយមកដល់ផ្ទះមិនបានយូរប៉ុន្មានជេគក៏ខលមកគេដើម្បីអោយទៅជួប...
នៅលើដំបូលអាគារ
<< ឯងត្រូវជាអីនឹងសង្សារយើង? >> ជេគនិយាយហើយព្រមទាំងបង្ហាញរូបពេលដែលស៊ុងហ៊ុនអោនហុីសុឹង ( ខ្ញុំភ្លេចសរសេេប្រាប់ថាប្រូហ៊ុនគាត់មានបងប្អូនតែអត់មានអ្នកដឹង😟 ) ហុីសឹុងក៏យកទូរស័ព្វពីដៃជេគហើយក៏ឃើញថារូបនោះពិតជាគេមែន
<< ឯងកុំយល់ច្រឡំអីយើងគ្មានអីពាក់ព័ន្ធនឹងសង្សារឯងទេ... >> ហុីសុឹងព្យាយាមបញ្ជាក់ប្រាប់ទៅជេគកុំអោយគេយល់ច្រឡំនឹងខ្លួនតែមិនចឹងទេជេគរិតតែខឹង...
<< ប្រាប់មកឯងស្រលាញ់បងហ៊ុនមែនទេ? >> គេកញ្ឆក់ទូរស័ព្ទមកវិញហើយសួរ?
<< ... >> មិនទទួលបានចម្លើយអ្វីពីមាត់ហុីស៊ឹងគ្រប់យ៉ាងគឺស្ងាត់ស្ងៀបអ្នកណាឆ្លើយចេញទៅបើចឹងៗនោះគេមិនហៅសង្សារផិតមិត្តក្បត់ហើយទេបើសារភាពថាគេពិតជាស្រលាញ់សង្សារមិត្តខ្លួននោះ... ( ហត់ជំនួសបើកាលនៅក្មេងឧស្សាហ៍ចេញក្រៅប្រហែលមិនចឹងទេ😌 )
<< ម៉េចក៏ឯងមិនឆ្លើយ? >> ជេគព្យាយាមសួរហុីស៊ឹងម្តងទៀតដើម្បីអោយគេឆ្លើយ
<< បើយើងមិនឆ្លើយឯងចង់រុញយើងអោយធ្លាក់ពីលើអាគារស្លាប់តើមែនទេ? >> ហុីសុឹងសួរទាំងដើរថយក្រោយព្រោះតែជេគដើរមករកគេទាំងភ្នែកក្រហមព្រោះគេមិនដែលឃើញទឹកមុខជេគបែបនេះទេគេខ្លាចកែវភ្នែកដែលមើលមកគេពេលនេះណាស់តែមិនបានប្រយ័ត្នហុីសឹុងក៏ភ្លាត់ជើងបិះធ្លាក់ពីលើអាគារតែត្រូវជេគចាប់ដៃជាប់
<< ចាប់ដៃយើងអោយជាប់យើងទាញឯងឡើងមកវិញ... >> ជេគព្យាមទាំងហុីសឹុងឡើងទាំងពិបាកតែដូចគ្មានបានផលសោះ
<< លែងយើងទៅបើមិនលែងស្លាប់ទាំងពីរនាក់នឹងឥឡូវហើយ >> គេព្យាយាមអោយជេគលែងដៃគេបើជេគនៅតែរឹងចចេសបែបនេះអាចនឹងធ្លាក់ទៅទាំងពីរបើចឹងដដែលធ្លាក់តែគេម្នាក់ទៅបានហើយ
<< យើងមិនលែងលុះត្រាតែឯងប្រាប់ពីចម្លើយដែលយើងសួរឯងសិន... >> ( អស់អីរ៉ាយរ៉ាប់ក្រៅពីតឹងទ្រូង )
<< ចឹងយើងប្រាប់ឯងចុះយើងសុខចិត្តស្លាប់តែម្នាក់ឯងចុះតែយើងក៏មិនចង់អោយឯងមកស្លាប់ជាមួយយើងដែរ... >> គេព្យាយាមគេចពីសំណួរដែលជេគសួរមកកាន់គេហើយក៏បង្វែស្ថានការណ៍អោយជេគបែកអារម្មណ៍រួវគេក៏តបេះដៃចេញពីជេគ...
To be continued
_________________
ធ្លាក់ឬអត់ចាំមើលតែថាសុំមតិបន្តិចបានពេលអានរឿងនឹង🥺
26/12/2022
ESTÁS LEYENDO
លោកពូកំពូលស្នេហ៍ (ផ្អាកសរសេរ)
Romanceស្នេហារវាង B×B Heehoon or sungseung hoonseung 14/12/22
