ភាគទី20: អាឡាក់ហ្សុីគ្រឿងសមុទ្រ

712 57 0
                                    

"អ្ហឹកកៗ....ខ្ញុំស្អប់ខ្ញុំពេលនោះណាស់...តែក៏អរគុណលោកប៉ា ដែលផ្ដល់នូវទីជម្រក ឲ្យកូន ទោះប៉ាឃោរឃៅដាក់កូនដល់កម្រិតណាក៏ដោយ...អរគុណខ្លាំងណាស់...អ្ហឹកៗ..." រាងតូចពោលទាំងទឹកនេត្រាស្រក់ចុះមកដោយភាពឈឺចាប់ ក្រៃលែងមិនមែនគេមិនចង់រឹងមាំនោះទេ ប៉ុន្តែការរកសម្ពាធជាមួយនោះវាពិតជាធ្ងន់មកដល់ពេលនេះកន្លងហួសឡើង 5 ឆ្នាំទៅហើយ។ ក្មេងម្នាក់នេះនៅតែជាក្មេងនឹងចងចាំទិដ្ឋភាពដ៏អាក្រក់មួយមុខដដែល។
" ខ្ញុំគួរតែរឹងមាំជាងនេះ!"រាងតូចលើកដៃស្រឡូនដូចបន្លាកក្រូច មកជូរទឹកភ្នែកចេញពីថ្ពាល់ឲ្យស្អាត បន្ទាប់មកក៏បោះជំហានចូលទៅក្នុង ភូមិគ្រឹះដោយមានអ្នកបម្រើនឹងម៉ែដោះកំពុងតែស្វាគមន៍នូវការវិលត្រឡប់របស់អ្នកប្រុសតូចរបស់ខ្លួន។
"អ្នកប្រុសតូច! ទីបំផុតអ្នកប្រុសត្រឡប់មកវិញហើយ...ដឹងទេថាម៉ែដោះពិតជានឹកអ្នកប្រុសខ្លាំងណាស់ "ស្ត្រីវ័យចំណាស់ អាយុក្បែរ60ឆ្នាំក្រាស់ទៅហើយ ប៉ុន្តែគាត់នៅតែមានសុខភាពល្អដៃដ៏ជ្រាលជ្រួញបានលើកមកអង្អែលផ្ទៃមុខ របស់ចាន់ដោយក្តីនឹករលឹកជាពន់ពេក។
"ខ្ញុំក៏នឹកម៉ែដោះដូចគ្នាដែរ! មើលចុះម៉ែដោះរបស់ខ្ញុំនៅតែស្រស់ស្អាត នឹងក្មេងជាងវ័យដដែរចាស់តែខ្ញុំហិហិ " ចាន់ពោលទាំង ឱបម៉ែដោះ ដោយក្តីនឹកនាតាំងពីក្មេងមកដល់ពេលនេះមានតែគាត់ទេដែលបារម្ភ និងអាណិតស្រឡាញ់ខ្លួននឹងការពារក្មេងម្នាក់នេះមករហូត។
"បងចាន់ៗមកវិញ ហើយឬ? យ៉ាងម៉េចដែរបានជួបលោកប៉ាទេ? "អាយស៍ឡេន ពោលទាំងរត់ចេញពីផ្ទះបាយនឹងសួរទៅកាន់ សង្សារដោយសារស្នាមញញឹម (នាងរួសរាយណាស់មកដល់ទីនេះមិនទាន់បានមួយថ្ងៃស្រួលបួលផង អ្នកនៅក្នុងផ្ទះគ្រប់អ្នកបម្រើទាំងអស់បានស្រឡាញ់និងចូលចិត្តនាងជាខ្លាំង។)
"ជួបហើយ! ប៉ុន្តែលោកប៉ាគឺរវល់អញ្ចឹងហើយទើបបងមិនបាននិយាយជាមួយនឹងគាត់បានច្រើនជាងនេះ! អាយស៍ឡេនកំពុងតែធ្វើអ្វីហ្នឹងនៅក្នុងផ្ទះបាយ?មើលចុះមុខអូនប្រឡាក់ហើយ" ចាន់ និយាយទាំង លើកដៃទៅជូតផ្ទៃមុខនាងក្រមុំ កាយវិកាព្រួយបារម្ភ ហ្នឹងផ្អែមល្ហែមរបស់អ្នកទាំងពីរ បានធ្វើឲ្យកំលោះទាំងពីរនាក់ដែលដើរចូលមកក្នុង ផ្ទះឃើញហើយមានអារម្មណ៍មិនល្អ ប្រសើរភ្នែករបស់លោកប៉ាសាតាន បានបង្ហាញភាពឈឺចាប់ជាខ្លាំងតាមរយៈខ្សែភ្នែក រូបកាយនៅខាងក្រៅមើលទៅគឺធម្មតា ប៉ុន្តែនៅក្នុងចិត្តស្ទើរតែប្រេះបែកជាពីរទៅហើយ។
"លោកម្ចាស់មកវិញហើយ?" ម៉ែដោះ ដោយយល់និងសង្កេតដឹងថាអុីបូ គ្រីស្ទីន ក៏កំពុងមានអារម្មណ៍ថាឈឺចុកចាប់យ៉ាងខ្លាំង ទើបស្រ្តីវ័យចំណាស់បានចូលទៅក្បែរ នឹងអង្អែលខ្នងដៃ របស់អុីបូ ដើម្បីផ្តល់កម្លាំងចិត្ត
" ហុឹមម! ខ្ញុំមិនអីទេ...! អញ្ចឹងខ្ញុំសូមឡើងទៅលើហើយ" នាមជាលោកប៉ា ដោយមិនអាចទ្រាំមើលសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបានតទៅទៀត នាយក្រាស់ក៏ដកខ្លួនចេញ ព្រោះតែមិនចង់ឈឺខ្លាំងជាងនេះ
"លោកប៉ារបស់បងមែនទេបងចាន់?" អាយស៍ឡេន ក៏ ក្រឡេកឃើញ អុីបូក៏សួរឡើង
"ត្រូវហើយ..!" ចាន់និយាយទាំងសម្លឹងមើល មុខលោកប៉ាទាំងញញឹមឌឺនឹង សើចចំអក អាយស៍ឡេន ដោយមិនចង់ធ្វើជា មនុស្សស្រីគ្មានមាយាទដោយឃើញលោកប៉ាគេមកហើយមិនគោរពនោះ នាងក៏ចូលទៅ ឈប់នៅចំពោះមុខ អុីបូហើយក៏ លើកដៃសំពះដោយក្តីគោរព
" ជម្រាបសួរលោកពូ ខ្ញុំជាគូស្នេហ៍របស់បងចាន់" អាយស៍ឡេននិយាយទាំងប្រាប់ពីទំនាក់ទំនងរបស់ចាន់នឹងនាងឱ្យរាងក្រាស់បានឮ
"ហឹមម! តាមសប្បាយចុះ! " នាយក្រាសនិយាយហើយក៏ឡើងទៅលើ បាត់ទៅ
"បងចាន់ធ្វើម្ហូបជាមួយអាយស៍ឡេនទេ?" នាងក៏បែរមកញញឹមដាក់ សង្សារហើយក៏ទាញដៃរបស់រាងតូចចូលផ្ទះបាយធ្វើម្ហូបអាហារ ទាំងអស់គ្នា ចំណែកឯជុងសុីន បានត្រឹមឈរមើលអ្នកទាំង2 ផ្អែមល្ហែមជាមួយគ្នាប៉ុណ្ណោះ ( ជុងសុីន ក៏មាន អារម្មណ៍ល្អជាមួយ អាយស៍ឡេនណា)
____________
[ អាហារពេលល្ងាច]
ក្រោយពេលដែលបញ្ចប់ការធ្វើអាហាររួចរាល់ហើយចាន់ក៏ចូលទៅងូតទឹកនៅក្នុងបន្ទប់របស់គេ ចំណែកឯ អាយស៍ឡេនក៏ ទៅបន្ទប់ផ្ទាល់ខ្លួន ផងដែរ( ទោះបីជាសង្សារ ក៏ពិតមែនអ្នកទាំងមិនដែលបាន គេងជាមួយគ្នាឬក៏ធ្វើអ្វីជាមួយគ្នាឡើយ)
"នៅតែដដែល...គ្មានអ្វីផ្លាស់ប្តូរឡើយ..." ចាន់ គ្រីស្ទីន ដើរជុំវិញបន្ទប់ ធ្វើឱ្យគេងនឹកឃើញ ពាក្យសម្ដីផ្អែមល្ហែមនឹង រូបភាពដែលលោកប៉ាគេងឱបខ្លួនគេ ហើយក៏ ងូតទឹកឱ្យគេ ប៉ុន្តែរូបភាពទាំងនោះក៏រលុបអស់ហើយ គ្មានសេសសល់ ទៀតដោយសូម្បីតែ ក្តីស្រឡាញ់ ពីមុន។
"ហឹម! ខ្ញុំស្អប់ប៉ា...ប៉ាជាអ្នកបង្រៀនខ្ញុំប៉ុណ្ណោះ" ចាន់និយាយ ហើយក៏ ចូលទៅងូតទឹកសម្អាតខ្លួននឹង ចុះទៅក្រោម។ ប្រហែលជា30 នាទីទើបរាងតូចរៀបចំខ្លួនរួចរាល់ ដោយ ពាក់អាវឃ្លុំចំហសាច់ទ្រូង ហើយក៏លាបកែមបន្តិច ឱ្យកាន់តែមើលទៅគឺ ស្រស់ស្អាត។ បន្ទាប់មកកំលោះតូចក៏ចុះទៅក្រោម ដោយមានលោកប៉ានិងសង្សាររបស់ខ្លួនអង្គុយនៅចាំតុអាហារ ។ រាងតូចញញឹមរាយមន្តស្នេហ៍ធ្វើឱ្យគ្រប់គ្នាស្ទើរតែជ្រុះបេះដូងចេញមកខាងក្រៅទៅហើយ ដោយសារតែស្នាមញញឹមមួយនេះ ខុសអ្វីតែលោកប៉ាតដែលជាមនុស្សតែងតែហួសហែងនិងរឿងការមួយនោះ ប៉ុន្តែពេលនេះមើលចុះមិនចេះស្រឡាញ់ខ្លួនប្រាណទេឬ? នៅតែក្នុងផ្ទះមិនដឹងជាតែងខ្លួនឱ្យអ្នកណាមើលនោះទេ។
"បងចាន់...មកអង្គុយមកហេតុអ្វីក៏ឈរនៅត្រង់នោះ? ដឹងទេថាលោកប៉ានឹងអូនចាំបងយូរណាស់ "អាយស៍ឡេន
"សុំទោស ! ដែរឱ្យអូនចាំយូរណា តោះឆាប់ញ៉ាំទៅ" ចាន់ ចូលមក អង្គុយជាមួយ នាងហើយក៏ បង្ហាញភាពស្និទ្ធស្នាលកាន់តែខ្លាំង បណ្តាលឲ្យ លោកប៉ាកើតចិត្តប្រចណ្ឌ័ហួសប្រមាណ
"នេះរបស់បង ចូលចិត្ត" អាយស៍ឡេន និយាយទាំង ចាប់សាច់ឱ្យសង្សារញ៉ាំ ប៉ុន្តែក៏ត្រូវលោកប៉ា និយាយឃាត់ ដោយអង្គុយបក់បង្គារ ឱ្យចាន់ឡើងមួយចានឯណេះ
"ចាន់មិនចូលចិត្តញ៉ាំសាច់ទេ...គេចូលចិត្តបែបគ្រឿងសមុទ្រជាង" នាយកម្លោះចាស់ ពោលឡើងទាំងហុតចាន បង្គារ ដែលបក់ ហើយនោះឱ្យកូន ។
"ប៉ុន្តែខ្ញុំ ឥឡូវគឺអាឡាក់ហ្សុីជាមួយគ្រឿងសមុទ្រហើយ ក៏មិនចូលចិត្តញ៉ាំដែល" ចាន់ ពោលទាំងរុញចាន ឱ្យលោកប៉ាវិញ បន្ទាប់មកក៏ញ៉ាំសាច់ដែល អាយស៍ឡេន ចាប់មកឱ្យនោះគឺ ញ៉ាំឡើងពេញមាត់ទៅហើយ។
"អររ៎! ប៉ាទើបតែដឹង អញ្ចឹងក៏តាមសប្បាយណា...ប៉ាត្រូវទៅក្រៅ" ដោយមិនចង់ ភាពផ្អែមល្ហែមមួយនេះបានទៅទៀត អុីបូមានតែ ពាក្យថាដកខ្លួនចេញប៉ុណ្ណោះ។
"លោកពូចង់ទៅណា ចាស៎? លោកពូមិនទាន់បានញ៉ាំអ្វីឡើយ" អាយស៍ឡេន មិនមែនមើលមិនដឹងថា ឪកូនគេកំពុងឈ្លោះគ្នានោះទេ។
"ការងារនៅក្លឹបមានបញ្ហា បន្តិចបន្តួចប៉ុណ្ណោះ" អុីបូ និយាយហើយក៏ ចេញទៅបាត់
" ទៅរកស្រី ច្រើនជាង" ចាន់និយាយហើយក៏ទាញ ចានបង្គាដែល លោកប៉ាបកមុននេះ យកមកញ៉ាំធ្វើឱ្យ គ្រប់គ្នាហួសចិត្តជាខ្លាំង
" បងចាន់ ក្រែងថាបង អាឡាក់ហ្សុីជាមួយ គ្រឿងសមុទ្រនោះអីហេតុអ្វីបងញ៉ាំវា?" អាយស៍ឡេន....

The continue vote pg na 💜👈

លោកប៉ាសាតាន [ចប់] ✅Where stories live. Discover now