ភាគទី28:ខ្ពើមនិយាយជាមួយ អត់ល្បី

678 60 1
                                    



"អញ្ចឹងនាងស្លៀកពាក់វា ដើម្បីចាំខ្ញុំ???" យ៉ុងហ្គីបញ្ចេញស្នាមញញឹមព្រានដៃនៅមិនស្ងៀមស្ទាបច្របាច់ដើមទ្រូងនាងខ្លាំងៗ ដោយទ្រាំហ្នឹងក្លិនក្រអូបចេញពីរាងកាយរបស់ជីមីន ទើបបណ្តាលឱ្យនាយលិចលង់ឱនទៅប្រឡោះកនាងដើម្បីស្រូបយក ក្លិនក្រអូបឈ្ងុយឈ្ងប់ទាំងនោះ។
"ក៏ពិតមែន?លោកគិតយ៉ាងម៉េច?" នាយតបវិញទាំងលើកដៃអង្អែលទ្រូងរបស់រាងក្រាស់ថ្នមៗ បបូរស៊ីជម្ពូខាំបបែល ក្រោមតិចៗដោយភាព ទាក់ទាញចិត្ដរបស់នាយក្រាស់ដើម្បីឱ្យគេ ធ្លាក់ក្នុងរណ្ដៅស្នេហ៍របស់ស្រីស្រស់
" នាងចង់បាន?" ស្នាមញញឹមរបស់ជីមីនក៏ស្រាប់តែរលុតបាត់នៅពេលដែលត្រូវគេ សួរចាក់ ដោតបែបនេះ
"គឺខ្ញុំចង់ចេញទៅក្រៅ..ខ្ញុំចង់ឃើញពិភពលោកម្តងទៀតសូមលោកមេត្តាដល់ខ្ញុំផងបានទេ?ខ្ញុំហ្នឹងមិនរត់ចេញទៅណាឡើយខ្ញុំសន្យាណា អ្ហឹកៗនៅទីនេះ មិនឃើញពន្លឺថ្ងៃ អស់រយៈពេល 5ឆ្នាំហើយ ខ្ញុំពិតជាមិនអាចទ្រាំបាន បានពិតមែន" ជីមីនវាចាសម្តីទៅកាន់រាងក្រាស់ទឹកភ្នែកគិតតែស្រស់ចុះមកធ្វើ ឱ្យនាយមិនមាត់បានត្រឹមតែឈរមើលទឹកនេត្រារបស់នាងប៉ុណ្ណោះ។
_________
[ ប្រទេសចិន]
ចំណងស្នេហា របស់លោកប៉ាតាន ហ្នឹងកូនចិញ្ចឹមក៏ចាប់ផ្តើមឃ្លាតគ្នា ពេលដែលជួបមុខក៏មិនមាន អ្នកណានិយាយរកដែលមានតែភាព ស្ងៀមស្ងាត់ស៊ាវចាន់ក្នុងចិត្តពិតជាឆ្ងល់ណាស់តាំងពីថ្ងៃនោះមក អុីបូដូចសោះកក្រោះហ្នឹងខ្លួនណាស់ សូម្បីតែថ្ងៃនេះ..។
"លោកប៉ាហេតុដូចម្តេចបានជាប៉ាសោះអង្គើយជាមួយហ្នឹងអូនម្លេះ? មានរឿងអ្វីគួរណាស់និយាយរកហេតុផលមិនមែនឱ្យស្ងាត់ម្នាក់ៗនោះទេ បើប៉ាមិនស្រលាញ់មិន ទុកចិត្តអូន ក៏ប្រាប់មក អូនដើរចេញក៏បាន អូនមិនចង់ឱ្យប៉ា ទើសភ្នែកហ្នឹងអូនឡើយ" កាលបើឃើញរាងក្រាស់កំពុងរៀបចំឯកសារ នោះទើបធ្វើឲ្យចិត្តរបស់រាងតូចនៅ មិនស្ងៀមថ្ងៃនេះគេត្រូវតែសួររកហេតុផល ឱ្យដឹងខុសត្រូវឱ្យបាន
"អូនទេដែលមិនស្រលាញ់បង ហើយបងក៏ដឹងថាអូន ធ្វើបែបនេះព្រោះតែសងសឹកបង ប៉ុណ្ណោះ! បើអូនចង់ ចាកចេញណាស់ក៏ទៅចុះ បងគ្មានសិទ្ធិឃាត់ខ្លួនអូនឡើយ"អុីបូ គ្រីស្ទីនតបទៅវិញទាំង ភ្នែកមើលឯកសារ
"អររ៎!ខ្ញុំយល់ហើយ ខ្ញុំទៅក៏បាន" រាងតូចនិយាយបានត្រឹមនេះក៏ទ្វារចេញទៅបាត់ ធ្វើឱ្យអុីបូរាងអន់ចិត្តហ្នឹងបារម្ភយ៉ាងខ្លាំងព្រោះពាក្យសម្ដី អម្បាញ់មិញនេះគេគ្រាន់តែចង់ បញ្ឈឺរចិត្តរបស់កូនលេងៗ ប៉ុណ្ណោះប៉ុន្តែអ្នកណាទៅដឹងទៅកូនខឹងមែន ដោយបារម្ភច្រើនពេកនាយក៏រត់ចុះទៅក្រោម យ៉ាងប្រញ៉ាប់ប្រញ៉ាល់ខ្លាចថាចាន់ហ្នឹងចាក់ចេញទៅ
"ចាន់...ចាន់គ្រីស្ទីន...គេទៅណាហើយ? " នាយកំលោះចាស់ពោលឡើងតិចៗ ដើររកមើលរាងតូចទាំងក្នុងបន្ទប់ផ្ទះបាយបន្ទប់ទទួលភ្ញៀវ ហ្នឹងរកជុំវិញភូមិ គ្រឹះយ៉ាងណាក្តីក៏មិនឃើញវត្តមានរបស់កូនដែល។
" លោកពូរកអ្នកណាមែនទេ?" អាយស៍ឡេនដើរចូលក្នុងផ្ទះក៏ឃើញអុីបូកំពុងរកអ្នកណាអញ្ចឹង នាយបែរក្រោយស្រាប់តែឃើញ អាយស៍ឡេនហ្នឹងជុងសុីនកំពុងកាន់ដៃគ្នាមើលទៅក៏ស្និទ្ធស្នាលខ្លាំង...កាន់តែធ្វើឱ្យនាយមិនយល់ នេះបានន័យយ៉ាងដូចម្តេច?
" អាយស៍ឡេន ក្រែងក្មួយ.." នាយនិយាយមិនទាន់ចប់ផងចាន់ក៏ដើរមក ផ្ទះវិញទាំងញញឹមនៅក្នុងដៃក៏មានកូនឆ្មាមួយផងដែរ ។ ( ព្រោះតែគេអម្បាញ់មិញក៏ខឹងហ្នឹងលោកប៉ាទើបចេញទៅក្រៅរំសាយ អារម្មណ៍ទុក្ខសោកបន្តិច ដោយហេតុថាពេលដែលមកវិញនោះគាប់ជួនចាន់ក៏បានបើឃើញ ហាងមួយដែលដាក់លក់ សត្វចិញ្ចឹម ទើបគេ ចូលទៅទិញក៏មាននិស្ស័យជាមួយហ្នឹងកូនឆ្មា ខ្យូតនៅក្នុងដៃហ្នឹងឯង)
" មានរឿងអ្វីមែនទេ ហេតុអ្វីគ្រប់គ្នាសម្លឹង ខ្ញុំបែបនេះ?" រាងតូចពោលទាំងចង់ចិញ្ចើម
"ចាន់ នេះអូនទើបមកពីណា?" អុីបូ ទាញរាងតូច មកឱបជាប់ហ្នឹងដើមទ្រូងហើយក៏វាចាពាក្យសម្ដីទាំងក្តីបារម្ភ
" លែងខ្ញុំមកពីណាក៏ជា រឿងរបស់ខ្ញុំយ៉ាងម៉េច" ចាន់រើសចេញពីការឱបក្រសោបរបស់អុីបូហើយក៏បីឆ្មារត់ឡើងទៅលើបាត់ទៅ
" នេះលោកពូហ្នឹងបងប្រុសឈ្លោះគ្នាទៀតហើយឬ?" អាយស៍ឡេន
"បងប្រុស?" ពាក្យថាបងប្រុសចេញពីមាត់អតីតសង្សារចាស់របស់មនុស្សខ្លួនស្រឡាញ់ កាន់តែធ្វើឱ្យនាយម្នាក់នេះមានចម្ងល់ជាខ្លាំង នេះរឿងយ៉ាងម៉េចទៅហេតុអ្វីក៏គេមិនដឹងមិនយល់អ្វីសោះ?
" ត្រូវហើយលោកពូ! ពួកខ្ញុំទាំងពីររាប់អានគ្នា ត្រឹមជាបងប្រុស ប៉ុណ្ណោះ ហើយក្មួយហ្នឹងបងជុងសុីនក៏កំពុងទាក់ទងគ្នា...នេះបងចាន់មិនបាន ប្រាប់អ្វីទេឬលោកពូ?" អាយស៍ឡេនវាចាពាក្យសម្ដីទាំងអឹមអៀនខ្មាស់នៅចំពោះមុខ អុីបូគ្រីស្ទីន ។ ការដែលស្ដាប់ប្រយោគរបស់អាយស៍ឡេនចប់អស់ហើយក៏ នាយយល់គ្រប់យ៉ាងនេះ ហើយក៏ខឹងខ្លួនឯងកាន់តែខ្លាំងពីព្រោះថា ខ្លួនមិនបានស្ដាប់ហេតុផល ។
" អរគុណហើយក្មួយ" អុីបូ និយាយចប់ក៏ រត់ឡើងទៅលើដើម្បីជួបហ្នឹងចាន់ក្នុងបន្ទប់ ហាងក៏ប្រើពាក្យសូមទោសទៅកាន់ រាងតូចផងដែរ ។
+ ប្រសិនជាអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកគួរតែមានហេតុផលនិងមិនយកអារម្មណ៍មួយឆាវមកដាក់នៅមុខ ការបើយកអារម្មណ៍មួយឆាវបែបនេះមកដាក់នៅនឹងមុខវាធ្វើឲ្យ ទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់និងមានភាពរញ៉េរញ៉ៃ ។
" ចៅហ្វាយធ្វើអ្វីភ្លែកៗ" ជុងសុីន វាចាសម្តីតិចៗ ព្រោះមិនចង់ឱ្យសង្សារឮ
" បងនិយាយអ្វីអម្បាញ់មិញ? " អាយស៍ឡេន ចោទសួរនាយក្រាស់
" សឺត! មិនមាន អ្វីឡើយតោះ បងនាំអូនទៅបន្ទប់" ជុងសុីន
"អេ៎បងទៅធ្វើអីដែរ? អូនស្គាល់ផ្លូវតើស៎"
"អត់ទេ បងខ្លាចអូន រង្វេង"
"បើអូន រង្វេងមែនគឺ រង្វេងក្នុងបេះដូងរបស់បងទៅវិញទេ ហិហិ"
"បុិនណាស់ យើងហ្នឹង...សឺតត៎តោះ"ជុងសុីន សែនក្នក់ក្នាញ់ហ្នឹងសង្សារខ្លាំងពេកក៏ទាញថ្ពាល់ នាងថើបយកៗ ដោយក្តីស្រឡាញ់។ នាយក៏មិននឹកស្មានដូចគ្នាថាខ្លួនមានវណ្ណៈតូចទាបមិនសាកសម ហ្នឹង អ្នកនាងអាយស៍ឡេន ប៉ុន្តែដោយក្តី ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក ទើបធ្វើឱ្យអ្នកទាំងពីរបើកចិត្តហ្នឹងទទួលយកគ្នា ដោយមិនមាននរណាមកធ្វើជា បន្ទាត់ខណ្ឌចែកនៅចំណុចកណ្ដាល រវាងរបស់អាយស៍ឡេនហ្នឹងជុងសុីនឡើយ។
__________
[ ក្នុងបន្ទប់ អុីចាន់ ]
" ខឹងអើយខឹង ឈប់ស្រលាញ់ប្រុសចាស់ដូចលោកប៉ាទៀតហើយ យកឆ្មាធ្វើប្រពន្ធវិញល្អជាង លោកប៉ានោះ ឆ្ងាយណាស់" ចាន់ គ្រីស្ទីន
"ម៉ាវ!....."
"យើងគួរតែដាក់ឈ្មោះអ្វីឲ្យឯងទៅណ៎រ អរ៎ នឹកឃើញហើយ មីងៗ យ៉ាងមេចដែរពិរោះទេ?" ចាន់ គិតមួយសន្ទុះទើបហ្នឹងឃើញ បន្ទាប់មកក៏ដាក់ឈ្មោះឱ្យឆ្មាថាមីងៗ ចំពេលដែលអុីបូចូលមកដល់បន្ទប់ល្មម
"មាន អីពិរោះដែរតើចាន់ៗ"
"ខ្ពើមនិយាយជាមួយ អត់ល្បី"

The continue vote pg na 💜👈

លោកប៉ាសាតាន [ចប់] ✅حيث تعيش القصص. اكتشف الآن