EP19:មិនភ័យទេគ្រាន់តែខ្លាច

1.7K 123 0
                                    


«បើដឹងថាធ្វើចឹងហើយលោកស្អប់ខ្ញុំ ខ្ញុំមិនធ្វើវាទេ
អ្ហឹកៗ»ថេយ៉ុងសម្រូតខ្លួនអង្គុយចុះយំអោបក្បាលជង្គង់ខ្លាំងៗ។ គេមិនយល់ពីខ្លួនឯងទេហេតុអីគេត្រូវយំដែរ ក្រែងវាជាបំណងរបស់គេហ្ហ៎ដែលចង់ឃើញជុងហ្គុកទៅជាបែបនេះ?

«សុំ...ទោស...សុំទោសពិតមែន...អឹ្ហក...អ្ហឹកៗ....»ថេយ៍យំដូចជាកូនក្មេងតាមរកម៉ាក់ ទឹកភ្នែកទឹកសម្បោរហូរមកប្រណាំងគ្នា ដៃតូចដូចបន្លាក្រូចលើកមកជូតវាសទឹកភ្នឺកនឹងសម្បោចេញពីថ្ពាល់ច្រមុះរបស់ខ្លួន។

ពេលនោះឡានរបស់ខេស៊ុកក៏បានបើកកាត់តាមផ្លូវនោះ។ដំបូងគេមើលទៅគិតថាមិនមែនជាថេយ៉ុងទេ ប៉ុន្តែពេលបើកចូលទៅកាន់តែជិតទើបដឹងថាជាគេពិតមែន។ឃើញថាថេយ៉ុងកំពុងតែអង្គុយយំរហាមបែបហ្នឹងនាយជាកូនចៅជំនិតរបស់រាងក្រាសមិនបង្អន់យូក៏រហ័សចុះទៅមើលភ្លាមៗ។

«អ្នកប្រុសថេយ៉ុង....ហេតុអីក៏មកអង្គុយយំនៅទីនេះ?ចុះចៅហ្វាយខ្ញុំអ្នកណាជាមើលថែរ?»ខេស៊ុកសួរនាំដោយភាពនឿយឆ្ងល់។

«អ្ហឹក..មិនដឹងទេ...ចង់ដឹងទៅមើលខ្លួនឯងទៅ»គេឆ្លើយហីៗរួចក៏ក្រផកដើរសម្តៅទៅមុខបន្តទៀត។

«អេ..អ្នកប្រុសថេយ៉ុងឈប់សិន នៅយប់ហើយអ្នកប្រុសចង់ទៅណា?»គេស្ទុះវឹងរត់ទៅឃាត់ដំណើររាងតូច។ឃើញមេឃយប់ប្រលប់បែបហ្នឹងបើបណ្តោយអោយដើរទៅណាផ្តេសផ្តាសបើមានរឿងឬបញ្ហារអ្វីទៅច្បាស់ជាខេស៊ុកត្រូវមាត់ជាមិនខានឡើយ។

«គឺខ្ញុំទៅផ្ទះវិញ»

«ហើយគិតចង់ដើរទៅទាំងយប់ចឹងមែនទេ?»

«ហ្ហឹម....»ក្រហ្ហឹមឆ្លើយបន្តិចទាំងសឺតសកៗដូចក្មេង។

«ចាំខ្ញុំជូនទៅ ប៉ុន្តែខ្ញុំត្រូវចូលទៅមើលចៅហ្វាយសិន»ខេស៊ុក

«មិនរំខានបងទេ បងទៅមើលចៅហ្វាយបងទៅខ្ញុំដើរតែមូយភ្លែតគឺដល់ហើយ»ថេយ៉ុងញញឹមស្ងួតប្រាប់ទៅខេស៊ុកវិញ។

«តែនេះមេឃងងឹតហើយ »ខេស៊ុក

«ងងឹតតែមេឃតើ មានពាក់ព័ន្ធអីជាមួយខ្ញុំ ?»ចម្លើយថេយ៉ុងអោយខេស៊ុកស្ងាត់មាត់ជ្រាប ព្រោះមិនដឹងថាគួរតបបែបណាបើឆ្លើយមកតេម៉ាកនឹងអីបួនដប់ទៀតខេស៊ុកឆ្កួតល្មម។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Where stories live. Discover now