EP35:ជុងហ្គុកឯណាកូនវ៉ុន?

1.8K 106 0
                                    

«អាយ....គីមថេយ៉ុង យើងមិនព្រមចាញ់ឯងងាយៗទេយើងធ្វើអោយស្គាល់ថាអ្វីទៅជាការបាត់បង់របស់ដែលខ្លួនស្រលាញ់»......

មួយអាទិត្យកន្លងផុតទៅ អេននីនាងក៏បានចាកចេញពីមន្ទីពេទ្យរួចក៏បាត់ដំណឹងសាជាថ្មីម្តងទៀត សូម្បីតែស្លាកស្នាមថានាងនៅទីណាហើយអ្នកជួបនាងនៅថ្ងៃចុងក្រោយក៏គ្មានដែរ។លោកលីកាលបើដឹងថាកូនស្រីបាត់ដំណឹងបែបនេះក្នុងចិត្តក៏ចាប់ផ្តើមខ្វាយខ្វល់ខ្លាចថាកូនស្រីរបស់ខ្លួននឹងមានគម្រោងការអ្វីមិនល្អប្រកដណាស់។

«ឯងតាមរកអ្នកនាងអោយឃើញ មុនពេលដែលនាងទៅធ្វើអីខុសលើសនេះទៀត»លោកលីដាក់បញ្ជាទៅកូនចៅអោយចេញតាមរកអេននី។គាត់មិនដឹងថានាងមានបំណងចង់ធ្វើអីឡើយប៉ុន្តែគាត់ដឹងត្រឹមថានាងមិនព្រមចាញ់អ្នកណាឡើយ។

«បាទលោកម្ចាស់»កូនចៅក៏រហ័សចេញទៅយ៉ាងលឿនធ្វើតាមបញ្ជារបស់លោកលី។

សាលារៀន...

នេះគឺម៉ោង11ថ្ងៃត្រង់ជាម៉ោងដែលសិស្សសាលាទាំងអស់នាំគ្នាចេញទៅផ្ទះ អ្នកខ្លះក៏រង់ចាំប៉ាម៉ាក់មកទទួល ដូចជាវ៉ុនយូពេលនេះចឹងគេគឺកំពុងតែរង់ចាំថេយ៉ុងមកទទួលគេនៅបង់អង្គុយមុខសាលារៀនដោយមានអ្នកគ្រូម្នាក់នៅចាំជាមួយ។

«បា៉ៗ....អ្នកគ្រូប៉ាៗអូនមកទទួលហើយ»គ្រាន់តែឃើញឡានភ្លាមវ៉ុនយូក៏ស្គាល់ថាជាឡានរបស់អ្នកណា។គេក៏បានប្រាប់ទៅអ្នកគ្រូដើម្បីអោយគាត់ជូនឆ្លងផ្លូវទៅរកឡានរបស់ប៉ាគេ

«ចឹហចាំអ្នកគ្រូជូនឆ្លងផ្លូវណា»គាត់និយាយរួចក៏កាន់ដៃវ៉ុនយូដើរឆ្លងផ្លូវមករកឡាននោះ។ប៉ុន្តែចម្លែកណាស់ អ្នកនៅក្នុងឡានមិនបានបើកទ្វាមកទទួលគេដូចរាល់ដងទេធ្វើអោយវ៉ុនយូចម្លែកចិត្តជាខ្លាំង។

«អ្នកគ្រូទៅវិញបានហើយណាអូនជម្រាមលាអ្នកគ្រូ»ដោយមិនចង់រំខានអ្នកគ្រូច្រើនវ៉ុនក៏បានប្រាបើអោយគាត់ត្រឡប់ចូលសាលាវិញទុកអោយគេប់កទកវាចូលទៅដោយខ្លួនឯងក៏បាន។

...ក្រាក....

«មីងអេននី...?»ទ្វាឡានបើកភ្លាមធ្វើអោយវ៉ុនយូភ័យស្លក់មុខដូចជួបខ្មោចព្រោះអ្នកដែលមកទទួលគេបែជអេននីទៅវិញ។

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Where stories live. Discover now