epបញ្ចប់:អគុណដែលចូលមកក្នុងជីវិតបង

3.1K 234 10
                                    

មន្ទីពេទ្យ

អ្នកជំងឺដែលដែលស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់កំពុងតែត្រូវបានក្រុមគ្រូពេទ្យពហុជំនាយខាងផ្នែកវះកាត់ជួយសង្រ្គោះ។ចំណែកអ្នកដែលអង្គុយចាំនៅមុខបន្ទប់ក៏អន្ទះសារចង់ដឹងពីដំណឹងអ្នកខាងក្នុងខ្លាំងណាស់ដែល។

តាមពិតមុននេះថេយ៉ុងគ្រាន់តែសន្លប់ប៉ុណ្ណោះព្រោះតែអស់ឈាមពីខ្លួមច្រើន តែជុងហ្គុកចូលតួពេកគិតថាប្រពន្ធស្លាប់ចោលចេះសំណាងខេស៊ុកហៅឡានពេទ្យមកទទួលថេយ៍ដឹកមកសង្រ្គោះទាន់កុំអីថេយ៍ស្លាប់មែនគឺស្លាប់ដោយសារមីគុកនឹងសុខចិត្តអង្គុយអោបប្រពន្ធអត់យកប្រពន្ធមកពេទ្យ។

ពេលវេលាដើររំកិលទៅមុខម្តងបន្តិចៗរហូតមកដល់ពេលនេះវាគឺជិត4ម៉ោងទៅហើយដែលថេយ៉ុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។

«ចៅហ្វាយ ខ្ញុំគិតថាចៅហ្វាយទៅសម្រាកសិនក៏បានទុកអោយខ្ញុំជាអ្នកចាំមើលដំណឹងអ្នកប្រុសថេយ៍»ខេស៊ុកដោយចិត្តបារម្ភពីចៅហ្វាយខ្លាចថាគេនឹងកើតអ្វីមកម្នាក់ទៀតទើបពោលពាក្យសុំអោយចៅហ្វួាយទៅសម្រាកដោយខ្លួនជាអ្នកនៅរង់ចាំដំណឹងរបស់ថេយ៉ុងវិញ។

«អត់ទេ.....»ពាក្យពីមា៉ត់របស់ជុងហ្គុកធ្វ់ខេស៊ុកដឹងយ៉ាងច្បាស់ថាចៅហ្វាយខ្លួនកំពុងតែបារម្ភដល់រាងតូចកម្រិតណា។នេះដល់ថ្នាក់ខ្លួនឯងខ្សោយកម្លាំងសឹងតែទប់លំនឹងខ្លួនឯងមិនរួចផងនៅតែចង់អង្គុយចាំដំណឹងគេទៀត។

«បើចឹងចៅហ្វាយចង់ហូបអ្វីទេចាំខ្ញុំទៅទិញយកមកអោយ»

«យើងហូបមិនចូលទេខេស៊ុក អារម្មណ៍របស់យើងពេលនេះគឺបារម្ភពីថេយ៉ុងយើងគ្មានអារម្មណ៍ឃ្លានអ្វីឡើយ»គេមានអារម្មណ៍ឯណាទៅឃ្លានបាននោះបើចិត្តគំនិតរបស់គេពេលនេះគឺនៅវិលវល់ជាមួយនឹងថេយ៉ុងមិនឈប់ គេបារម្ភគេភ័យខ្លាចថាយមរាជចិត្តអប្រិយមកផ្តាចយករាងតូចចេញពីគេទៅគេខ្លាចអារម្មណ៍បាត់បង់មួយនេះណាស់ គេធ្លាប់បាត់បងមនុស្សដែលគេស្រលាញ់រួចម្នាក់ទៅហើយគេមិនចង់អោយមនុស្សដែលគេស្រលាញ់បាត់បងឃ្លាតចេញទៅពីគេម្នាក់ទៀតទេ។

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Feb 11, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Tahanan ng mga kuwento. Tumuklas ngayon