ភាគទី៣៤

761 21 0
                                        

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី34

"ដាលី.."
"ដាលី ឈប់សិន" ក្រោយចាកចោលស៊ូរីឲ្យនៅដេកននៀលទាំងឈឺផ្សានៅក្នុងបន្ទប់តែឯងរួចមកគេក៏ប្រញាប់រត់ចេញមកតាមអ្នកដែលដើរចេញមុននោះ។
វ៉ូសៗ
មិនត្រឹមតែដេនឌ្រីក៍ដែលរត់តាមនាង សូម្បីតែកូនឆ្កែតូចដែលនាងដាក់ចុះនៅផ្ទះរបស់ស៊ូរីមុននោះក៏រត់ផង ព្រូសផងតាមពីក្រោយនាងដែរ។ ដាលីទោះបីជាលឺគេហៅខ្លួនបែបណាក៏នាងនៅតែធ្វើជាបិទភ្នែក បិទត្រចៀកមិនលឺអ្វីទាំងអស់ នាងគិតតែពីបន្តដើររហូតមកដល់ផ្ទះស្នាក់របស់ពួកគេវិញ។
ផឹប!
"ដាលី.." ពេលដែលនាងដើរមកដល់ផ្ទះភ្លាម នាងក៏ទាញទ្វារផ្ទះបំណងបិទរារាំងដេន តែនាងក៏យឺតជាងអ្នកមកតាមនោះបន្តិច ព្រោះខណៈនាងទាញទ្វារនោះបិទ ដេនក៏ប្រញាប់ចូលមករួចលូកដៃទប់នាងមិនឲ្យសម្រេចតាមបំណងដែលចង់បាន។ ដេនព្យាយាមខ្លាំងណាស់ក្នុងការតាមនាងមកនេះ គេពិតជាមិនដឹងថាគួរនិយាយបកស្រាយប្រាប់នាងយ៉ាងមិចពិតមែន ព្រោះបើសិនជាគេនិយាយថាគេទៅមានបំណងផ្សេង តែហេតុអីក៏គេចូលទៅដល់បន្ទប់ស៊ូរី ហើយព្រមឲ្យស៊ូរីប្រព្រឹត្តិរឿងអស់ទាំងនេះ។
"លែង..ខ្ញុំចង់បិទទ្វារ"
"ទ្វារនឹងបិទក្រោយពីយើងចូលទៅក្នុងរួច" ដាលីនិយាយទាំងមិនមើលមុខគេ នាងនិយាយយ៉ាងសោះកក្រោះដូចជាមិនចង់ជ្រលក់មាត់រកគេអីបន្តិចទេ បើកុំតែគេនៅចំពោះនាង តាមរញ៉េរញ៉ៃនាងបែបនេះ នាងប្រហែលជាមិនជ្រលក់មាត់រកគេនោះទេ។
"បាន" ដាលីក៏ឆ្លើយតែមួយម៉ាត់ រួចដកដៃចេញពីដៃទ្វាររួចដើរចេញទៅម្ដងទៀត ដេនឌ្រីក៍ក៏តានតឹងចិត្តជាពន់ពេក នាយចំហទ្វារធំល្មមនិងអាចឲ្យគេចូលរួច ហើយក៏ទាញបិទវិញទាំងមុខស្មុគតែម្ដង។
វ៉ូសៗ
ខណៈជើងបំណងចង់បោះជំហានទៅរកនាង ក៏មានវត្តមានកូនឆ្កែតូចដែលចូលមកមុន កញ្ជ្រោលឡើងជើងដេនផង ព្រូសផងដោយគ្មានមូលហេតុ នាយចងចិញ្ចើមមើលទៅវាបន្តិច រួចក៏លើកវាឡើងមកពរជាប់ដៃ ព្រោះបើនៅតែមិនធ្វើអី វាតោងរបូតខោនាយជាក់ជាមិនខានទេ។
"ដាលី.."
វ៉ូសៗ
"ដាលី.."
វ៉ូស..
"ឯងស្ងាត់បន្តិចបានទេអាល្អិត? នេះឯងមិនប្រុងធ្វើជាអ្នកផ្សះផ្សាយើងនិងម្ចាស់ស្រីឯងទេ ទើបបានជាស្រែកព្រូសរំខានបែបនេះ? ចំមែន.."
"ឲ្យកូនខ្ញុំមកនេះ.." ការមកដល់របស់គេវាហាក់ដូចជាមិនបានធ្វើឲ្យរង្គោះរង្គើចិត្តរបស់នាងអីបន្តិចទេ តែសំឡេងដែលគេស្រែកថាឲ្យកូនឆ្កែទៅវិញទេដែលធ្វើឲ្យទាស់ទាល់និងចេញមក។ ដាលីចូលមករកដេនរួចក៏លូកទាញយកកូនឆ្កែពីគេ តែនាងក៏ដូចជាផ្ដល់ឱកាសឲ្យនាងលូកដៃចាប់ចង្កេះនាងហើយក៏អោបនាងជាប់នាពេលនោះដូចគ្នា។
"លែង.."
"គិតចង់ទៅណាទៀត នាងច្រម៉ក់? យើងខំរត់មកតាមនាងឡើងហត់ទៅហើយណា៎"
"ខ្ញុំមិនបានឲ្យនាយមកតាមទេ.. នាយជាអ្នកមកតាមខ្ញុំដោយខ្លួនឯងទេតើ មិនអ៊ីចឹង?" ម្ដងនេះនាងឈប់គេចក្រសែភ្នែកគេទៀត នាយប្ដូរមកជាសំឡឹងមើលចំមុខគេ សំឡឹងសឹងតែចង់ហែកសាច់គេជា2-3ចម្រៀកទៅហើយ នេះនាងពិតជាខឹងដែលគេត្រូវស៊ូរីបោកប្រាស់និងចាប់ថើបនោះមែនទេ?
"មែនយើងជាអ្នកចង់មកតាម យើងមកតាមលួងលោមប្រពន្ធកំពុងតែងរនោះអី.."
"មើស៎! យកដៃដែលកាន់ស្រីនោះចេញពីខ្លួនខ្ញុំ" ដូចដែលគេប៉ានស្មានមិនខុស ទោះជាមុននោះនាងនិយាយប៉បោចថានាងមិនបានចាញ់បោកល្បិចកិច្ចកលរបស់ស៊ូរីពិតមែន តែនាងនៅតែបង្កើតអារម្មណ៍គុំកួនជាមួយគេឲ្យទាល់តែបាន។
"ហេតុអី? ក្រែងមុននោះនាងនិយាយហើយតើ ថានាងមិនបានខឹងនឹងយើងទេ.. នាងដឹងថាស៊ូរីជាអ្នករៀបចំផែនការទាំងអស់នោះ"
"ខ្ញុំនិយាយថាខ្ញុំមិនបានខឹងនាយពីពេលណា?" ដាលីនាងមិនចុះញ៉មជាមួយគេសូម្បីតែមួយវិនាទីណាទេ នាងរើបម្រាស់ខ្លួនរួចក៏ត្រូវដេនឌ្រីក៍អោបកាន់តែជាប់ កូនឆ្កែឯណោះវិញ បានឃើញម្ចាស់ស្រីប្រុសអោបគ្នា វាក៏បក់កន្ទុយខ្វាច់ៗនៅក្នុងដៃរបស់ដាលី តែវាមិនបានព្រូសបង្កជាសំឡេងរំខានអ្វីដល់ការដោះស្រាយគ្នារវាងពួកគេនោះទេ។
"នាងមិនទុកចិត្តយើងទេមែនទេ?" សំនួរមួយប្រយោគនេះក៏មានប្រសិទ្ធភាពអាចឃាត់ដល់អ្នកដែលព្យាយាមរើបម្រាស់មុននោះ ដាលីនៅស្ងៀមមិនទាន់និយាយអ្វីទាំងអស់ តែមួយស្របក់នាងក៏បន្ទន់ខ្លួនរួចដាក់កូនឆ្កែចុះពីដៃរបស់ខ្លួន ដេនមិនបង្អង់ក៏ទាញនាងមកប្រឈមមុខជាមួយ ដៃទាំងសងខាងក៏កាន់ប៉ះថ្ពាល់ទន់រលោងរបស់ដាលី កាន់អង្អែលសុំអង្វរចិត្តឲ្យនាងដោះស្រាយជាមួយគេ។
"ខ្ញុំទុកចិត្តដេន.. ខ្ញុំចិត្តដេនតាំងតែពីដើមមក តែខ្ញុំ..ខ្ញុំមិនទុកចិត្តស្រីម្នាក់នោះទេ ត្រឹមតែរឿងថ្ងៃនេះនាងក៏ធ្វើរឿងដែលស្រីដទៃខ្មាសអៀនមិនហ៊ានប្រព្រឹត្តិទៅហើយ ចុះបើសិនជាមានលើកក្រោយទៀត?"
"យើងនឹងមិនឲ្យវាកើតមានឡើងម្ដងទៀតទេ នាងត្រូវតែជឿយើងណាដាលី.." ពាក្យសម្ដីដែលថាឲ្យនាងជឿជាក់ វាក៏បែរជាពាក្យដែលធ្វើឲ្យនាងសម្រក់ទឹកភ្នែកចុះមកចំពោះមុខគេទៅវិញ ដាលីអោនមុខចុះរួចយំខ្សឹបខ្សួលម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ជាទីបំផុត ដេនឌ្រីក៍ឯណោះ គេក៏ចូលខ្លួនអោបនាង អោបផ្អឹបមុខនាងនៅនឹងស្មារួចអង្អែលខ្នងនាងទៅមក។
"ដរាបណាលោកនៅតែចិត្តល្អនិងអាណិតស្រីម្នាក់នោះ រឿងទាំងនេះវានឹងកើតឡើងមិនចេះចប់នោះទេដេន..ខ្ញុំជឿជាក់នាយ..តែពេលខ្លះខ្ញុំក៏ហត់នឿយនិងការប្រឈមតតាំងនិងសត្រូវដូចជាស៊ូរីដែរ.."
"មិនអីទេ! ព្រោះចាប់ពីពេលនេះយើងមិនឲ្យនរណាធ្វើបាបចិត្តនាងទៀតទេ យើងនឹងនៅក្បែរមើលថែនាង.." ដេនឌ្រីក៍និយាយរួចគេក៏ដកខ្លួនពីការអោប រួចទម្លាក់កាន់ដៃដាលីជាប់ នាងតូចងើបមើលមុខគេទាំងភ្នែកក្រហម ឆ្ងល់មិនបាត់ថាគេចង់ធ្វើអីពេលនេះ?
ដេនឌ្រីក៍ដឹកដៃនាំនាងចេញពីផ្ទះស្នាក់ជាមួយគេ នាយដឹងដៃនាងឡើងទៅកាន់ទីខ្ពស់ខាងលើដែលជាកន្លែងបន្ទប់សម្ងាត់របស់គេ នាយមិនបាននិយាយអ្វីបន្តទៀតទេ រហូតទាល់តែគេនាំនាងទៅដល់ទីនោះ។
"ដេន.. នាំខ្ញុំមកទីនេះធ្វើអី?" កាលបើនាងអង្គុយចុះលើកៅអី នាងក៏ងាកទៅសួរដេនភ្លាម តែអ្វីដែលនាងទទួលបានវាជាស្នាមញញឹមតបវិញរបស់គេ នាយលើកអាយកូមឡើងមករួចហៅកូនចៅប៉ុន្មាននាក់ដែលគេជិតស្និតនោះ។
"នាំគេចូលមក" គ្រាន់តែដេនដាក់អាយកូមចុះ ទ្វារបន្ទប់សម្ងាត់ក៏បើកឡើងនាំបុរសម្នាក់ចូលមកក្នុងឈុតអាវធំនិងកាន់កាតាបខ្មៅមួយមកតាមផង។
"សួស្ដីខ្ញុំមេធាវីម៉ៃគ៍.." គ្រាន់តែលឺថាមេធាវីភ្លាម ដាលីនាងក៏ងាកមើលទៅដេនឌ្រីក៍ទាំងឆ្ងល់កាន់តែខ្លាំងថែមទៀត។
"ដេន..នេះវាយ៉ាងមិចហ្នឹង?" ដេនឌ្រីក៍ក៏ចូលមកអង្គុយជាប់ដាលី រួចទាញខ្មងដៃនាងឡើងថើបថ្នមៗរួចថើបថ្ងាសនាងមួយខ្សឺតមុននិងបកស្រាយ។
"យើងនឹងធ្វើឲ្យនាងជឿជាក់ថាយើងមានតែនាងម្នាក់ទេ.. លោកមេធាវីឯណាក្រដាសអេតាសុីវិល?"
"អេ..អេតាសុីវិលហ្អេស៎?" ដាលីក៏ភាំងនិយាយអ្វីលែងចេញតែម្ដង នេះគេប្រាកដប្រជាជាមួយនាងហើយមែនទេ?

បងដេនថាពូកែអត់ជឿជាក់ ចាប់ចុះអេតាសុីវិលចេញឲ្យរៀង៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now