ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី05៖ វេលាដែលគ្មាននាង (ត) 
ភាគទី45
មួយខែក្រោយថ្ងៃបែកគ្នា..
ខណៈអ្នកម្ខាងទៀតកំពុងតែទ្រុឌទ្រោមទាំងផ្លូវកាយនិងផ្លូវចិត្ត ត្បិតបែកគ្នាជាមួយអ្នកជាទីស្រឡាញ់ ខុសប្លែកអីតែអ្នកម្ខាងទៀតឯណេះវិញ ការបែកគ្នាជាមួយនាងវាបានធ្វើឲ្យគេជម្រុញកម្លាំងចិត្តខ្លួនឯងឲ្យខំប្រឹងព្យាបាលរាងកាយឲ្យឆាប់ជាសះស្បើយ ដោយគេចំណាយត្រឹមតែមួយសបខែប៉ុណ្ណោះ គេក៏អាចប្រើប្រាស់ជើងដែលមានរបួសនោះជាធម្មតាវិញ។ 
"នេះខ្ញុំសឹងតែមិនជឿទេ ថាលោកបងចំណាយពេលត្រឹមតែមួយខែ ដើម្បីព្យាបាលរបួសជើងនេះ" ស៊ុងគីដើរតាមពីក្រោយដេនឌ្រីក៍ ដើរកាន់សម្ពាយជាច្រើនរបស់នាយទៅដាក់លើទូកទេសចរណ៍មួយ ដែលមកចតចាំទាំងព្រលឹមស្រាងៗតែម្ដង ដេនឌ្រីក៍គេមិនបាននិយាយអ្វីទាំងអស់ គេកាន់មួកកាតិបដែលគេធ្លាប់ពាក់ឲ្យដាលីយកមកស៊កនិងក្បាលរបស់ខ្លួន។ 
ស៊ុងគីជូនដំណើរដេន រហូតទាល់តែឡើងដល់លើទូករួចរាល់អស់ ទើបគេចុះមកវិញរួចឈរសំឡឹងមើលទៅលោកបងធំទាំងទឹកមុខព្រួយបារម្ភតិចតួច ត្បិតគាត់មិនទាន់ជាសះស្បើយនៅឡើយ តែគាត់នៅតែជម្នះចង់ទៅរកមើលដំណឹងរបស់ភរិយានៅឯទីក្រុង។ 
"យើងមិននៅ ឯងនឹងបងប្អូនមើលថែអ្នកភូមិផងលឺទេ? បើមានការអ្វីសំខាន់អាចទាក់ទងទៅកាន់អុំស្រីបាន ព្រោះយើងនឹងទៅទីនោះញឹកញាប់ណាស់" 
"បាទលោកបង.. ថែខ្លួនផងទាន ពួកយើងច្បាស់ជានឹកលោកបងណាស់" ស៊ុងគីនិយាយទាំងភ្នែកក្រហមឆិល ដេនឌ្រីក៍ឯណោះក៏ងក់ក្បាលរួចដើរទៅកាន់ក្បាលទូក ខណៈទូកចាប់ចេញដំណើរពីទីនោះសន្សឹមៗ។ 
"បងដេន..បងដេនឈប់សិន" ទូកចេញបានឆ្ងាយគួរសម ទើបមានសម្រឹបជើងបូករួមនិងសំឡេងស្រែកហៅរបស់នារីម្នាក់ដែលរត់ទាំងយំ ចូលមកចង់ឃាត់ឃាំងទូកដែលចេញដំណើរទៅឯណោះ។ 
"ហេតុអី? ហេតុអីក៏គ្មាននរណាប្រាប់ខ្ញុំថាបងដេននឹងចេញដំណើរទៅនៅថ្ងៃនេះ?" ស៊ូរីនិយាយយំអណ្ដើតអណ្តក់ ព្រោះតែនាងគ្មានឱកាសសូម្បីតែលាដេនឌ្រីក៍សោះ មុននិងគេចាកចេញ។ 
"គិតពិចារណាខ្លួនឯងទៅថានាងសាកសមនិងដឹងលឺរឿងរបស់លោកបងធំទៀតទេ? មនុស្សស្អីមិនចេះរអៀសខ្លួនបែបនេះ?" ស៊ុងគីស្ដីថាឲ្យអ្នកម្ខាងទៀតយ៉ាងចាស់ដៃ រួចក៏ដើរចេញទៅ មិនទាំងនៅលួងនាងថែមទៀត ទុកឲ្យស៊ូរីទម្លាក់ខ្លួនអង្គុយយំលើខ្សាច់តែម្នាក់ឯង យ៉ាងសាកសមនិងទង្វើដែលនាងបានធ្វើទាំងអស់។ 
                                      
                                   
                                              YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង
 
                                           
                                               
                                                  