Old friend

6.4K 66 0
                                    

« គិតថាអាចគេចវេសបានរហូតឬ? » ជុងគុកសួរទាំងនៅរកដង្ហើមនៅឡើយព្រោះទាំងរត់ទាំងបើកឡានហត់គួរសមទម្រាំមកដល់ច្រកស្ងាត់នេះ គេបន្លឺហាក់ខឹងព្រោះមិនយល់ហេតុអីនាងសុខចិត្តជ្រើសផ្លូវជួយគេ ចំណែកហ៊្សូនីងក្រោយស្រូបយកខ្យល់មួយសន្ទុះហើយទើបងាកតបទៅគេវិញទាំងតឹងសរសៃកព្រមជាមួយកែវភ្នែករលីងរលោងមានដក់តំណក់ទឹករៀបនឹងស្រក់៖
« បើដឹងថាបែបនេះហេតុអីក៏ខំប្រឹងប្រព្រឹត្ត! »
« ហឹស! នាងមិនយល់និយាយទៅក៏គ្មានប្រយោជន៍ »
« អញ្ចឹងនិយាយរឿងមានប្រយោជន៍រវាងពួកយើងវិញទៅ »
« នាងនិយាយអី? »
« ខ្ញុំនឹកឯង »
« ទៅបរទេសរាប់ឆ្នាំ មិនមែនរៀនច្បាប់ដូចឪពុក បែរជាទៅរើសរបរកំប្លែង គួរឲ្យចង់សើចណាស់ »
« ក៏សើចទៅយ៉ាងណាខ្ញុំក៏នៅតែជាមិត្តចាស់ដែលពូកែធ្វើឲ្យលោកសើចដដែលមែនទេ- អ៊ុប! »

« ហើយក៏ជាមិត្តចាស់ដែលពូកែធ្វើឲ្យខ្ញុំមានក្តីសុខបំផុតគ្មានថ្ងៃបំភ្លេចបានដូចគ្នា » ជុងគុកទាញកាយតូចស្រឡូនមកអង្គុយលើភ្លៅដោយទាញចុងចង្ការនាងមកខិតមាត់របស់គេ ហ៊្សូនីងឱនមុខចុះថ្ពាល់ឡើងក្រហមក្រោយគេរំលឹករឿងចាស់ នាងមិនមានបំណង គ្រាន់តែចង់ឲ្យគេនឹកឃើញកាលពីពួកគេនៅរៀនជាមួយគ្នា ពេលនោះមិត្តភាពរវាងនាងនិងគេគឺមានអនុស្សាវរីយ៍និងការចងចាំល្អៗជាច្រើន តែក៏មិននឹកស្មានគេក៏នៅតែចាំរឿងនេះ ហើយក៏ប្រហែលជាចាំច្បាស់ទៀតផង។

« រំលឹកធ្វើអីប្រុសឆ្កួត » នាងតូចវាយទ្រូងគេមួយដៃតិចៗទាំងក្នាញ់ ការពិតទៅពេលនោះដោយសារពួកគេស្រវឹងទើបជ្រុលដំណើរមួយគ្រា តែវាក៏ក្លាយជាការចងចាំមួយដែលធ្វើឲ្យជុងគុកតែងតែនឹកឃើញ។ ជុងគុកចាប់កដៃតូចជាប់រួចទាញមកថើប គេធ្វើឲ្យនាងកាន់តែអៀនទៀតហើយ។

« ព្រោះតែខ្ញុំមិនដែលភ្លេចនោះអី.. » បបូរមាត់ពូកែធ្វើឲ្យនាងខ្មាស កែវភ្នែកព្រានខិលញាក់បបួល កាយវិការលូកលាន់ ដៃរវាមច្របាច់អង្អែលគូថទន់នាងពេញៗ មុននឹងរំកិលសើយរ៉ូបរឹបរាងលើជង្គង់ក្រឡាបង្កង់ពណ៌ចម្រុះឥន្ធនូឡើងតិចៗរហូតវានៅត្រឹម.ក។ ដើមទ្រូងតឹងណែនលោតបង្ហាញច្បាស់ៗពេញភ្នែកទាំងគូ ព្រោះនាងមិនបានពាក់អាវក្នុងស្រាប់ ធ្វើឲ្យគេអត់មិនក្នាញ់មិនបាន ទើបនិយាយទាំងសម្លក់សម្លឹងទៅម្ចាស់វា៖

[ J K ~ L I S T S 🔞 ]Where stories live. Discover now