វគ្គទី1

858 87 21
                                        

ថ្ងៃនេះBuildមិនអាចក្រោកធ្វើអ្វីបានឡើយដោយសារសភាពរបស់គេធ្ងន់ធ្ងរពេកដោយគេចាប់ផ្តើមក្តៅខ្លួននៅពេលរៀបភ្លឺថែមទាំងមានការចចេញឈាមនៅផ្នែកខាងក្រោមទៀត
មេដោះរបស់Buildភ័យស្លន់ស្លោពេញនឹងតែជាសំណាងដែលBuildឃាត់ទាន់ហាមមិនឱ្យប្រាប់ដេតរបស់គេទេតែចឹងគេប្រាកដជាត្រូវវេចបង្វេចទៅរស់នៅក្រៅប្រទេសជាមួយគាត់ជាមិនខាន។
ដេតឬលោកប៉ារបស់Buildមានអាយុត្រឹម៥០ឆ្នាំជាងតែប៉ុណ្ណោះម្តាយរបស់Buildស្លាប់តាំងតែពីគេនៅតូចមិនទាន់ដឹងក្តីអីឯនោះ រាល់ថ្ងៃគេទទួលបានក្តីស្រលាញ់ពីម៉ែដោះនិងលោកប៉ារបស់គេយ៉ាងពេញលេញ Buildថែមទាំងគាំទ្រឱ្យប៉ារបស់ញ៉ែម៉ែដោះដែលមានសម្រស់យ៉ាងត្រចោះត្រចង់ ទៀតតែមើលទៅលោកប៉ារបស់គេដូចជាមិនខ្វល់ទុកសម្តីគេដូចខ្យល់ ចាំមើលណាស់គេនឹងរកសង្សាឱ្យម៉ែដោះដល់ស្រស់ស្អាតរបស់គេមួយ ម៉ែដោះរបស់ Buildមានអាយុសាមជាងជិតសែហើយតែគាត់នៅក្រមុំនោះទេហើយសម្រស់វិញនៅក្មេងដូចវ័យសាមសិបអញ្ចឹង។
ក្នុងពេលដែលBuildឈឺគាត់ហៅដុកទ័រមកពិនិត្យព្រមទាំងមើលថែជូតខ្លួនឱ្យគេពេញមួយយប់
“Build ប្រាប់ម៉ែមើលថាកូនត្រូវគេបង្ខំមែនទេ? តាំងពីកូនតូចដល់ធំកូនមិនដល់លាក់ពីម៉ែទេ អីលូវប្រាប់ម៉ែឱ្យត្រង់មក”
“Buildសុំទោស”
“ជាបុរសដែលកូនលួចស្រលាញ់នោះមែនទេ?”
Buildគ្រវីក្បាលទាំងទឹកភ្នែករួចក៏រៀបរាប់តាមដំណើររឿងឱ្យម៉ែដោះដឹងព្រោះBuildមិនដែលលាក់បាំងរឿងអ្វីពីគាត់ឡើយហើយគាត់តែងតែជួយរកមធ្យោបាយជួយ គេឬរកលេសដោះសារជាមួយឱ្យប៉ារបស់គេ
គ្រាន់តែគាត់ដឹងពីទង្វើរបស់Bibleធ្វើឱ្យគាត់ស្អប់គេយកតែម្តង តែក៏មិនបង្ហាញពីអាការះដែលខ្លួនមានទៅឱ្យBuildឃើញព្រោះគាត់ដឹងថាBuildកំពុងតែស្រលាញ់ Bibleខ្លាំងដូច្នេះគេប្រៀបដូចមានអ្វីមកបាំងភ្នែកពីទង្វើអាក្រក់របស់Bibleអញ្ចឹង
"ម៉ែថាBuildឈប់ស្រឡាញ់គេទៅ"
"Buildមិនអាចឈប់បានទេ ហ៊ឹកក្នុងបេះដូងBuildមានតែគេម្នាក់ប៉ុណ្ណោះទោះធ្លាប់ចង់បំភ្លេចតែក៏មិនអាច"
"កូនកាត់ចិត្តម្តងបន្តិចៗ ហើយBuildត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើន មិនត្រូវយល់ព្រមនឹងគេគ្រប់រឿងទេ"
"Buildលែងហ៊ានហើយ ម៉ែកុំប្រាប់ដេតណាកូនខ្លាចលែងបានរស់នៅទីនេះទៀត"
គាត់ក៏លួងលោមBuildលែងឱ្យគិតច្រើនទៀតព្រោះរឿងវាកន្លងហួសហើយចឹងមានតែហាមប្រាមគេនៅថ្ងៃមុខទៀត

Love or Hate / ស្អប់ ឬ ស្រឡាញ់Where stories live. Discover now