វគ្គទី13

555 79 5
                                        

មនុស្សស្រី/បងស្រីម្នាក់នោះចេញទៅក្រៅមួយសន្ទុះដោយទុកឱ្យBibleនៅជាមួយBuildតែពីរនាក់ ពួកគេមើលមុខគ្នាឡេងឡង់ៗ

"អឺ លោកចង់ពិសារអីទេ?"
"មិនអីទេ ខ្ញុំមិនឃ្លានទេ"
"អូបាទ អរគុណម្តងទៀតដែលបានជួយ"
"មិនអីទេ"
Buildបែរទៅផ្ចង់អារម្មណ៍លើវេនីសវិញគេអង្អែលមុខកូនដោយក្តីអាណិតនិងស្រលាញ់ ពេលកូនឈឺម្តាយនេះឈឺជាងកូនទៅ

Bibleមើលទៅកាន់Buildដោយប្រើខ្សែក្រសែភ្នែកយ៉ាងស្រទន់

"ពួកយើងពិតជាមិនស្គាល់គ្នាពិតមែនឬ?"
"ហេតុអីក៏សួរបែបនេះ?"
"គឺខ្ញុំមានអារម្មណ៍ចម្លែកនៅពេលនៅជិតលោក"
Buildមិនមាត់មិនកទេ តែក្នុងចិត្តវិញវាកំពុងយំ
"ប្រហែលមកពីខ្ញុំជាមនុស្សប្លែកមុខទេដឹង អឺ លោកចង់ធ្វើអីនឹង?"
អ្នកណាមិនភ្ញាក់បើលេងយកមុខមកដាក់ជិតគេបែបនេះ
"នៅឱ្យស្ងៀមសិន ខ្ញុំត្រូវការពិសោធន៍រឿងម៉្យាង"
"អត់ទេ លោកឆាប់ថយចេញ...អ្ហឹម" Bibleទម្លាក់បបូរមាត់មកគ្រប់គ្រងមាត់របស់Build (ដៃដល់មាត់ដល់ដល់ហើយអ្នក) Buildបានត្រឹមម្ហបៗមាត់តាមការទាមទាររបស់Bibleតែប៉ុណ្ណោះព្រោះគេមិនចេះថើបតាំងពីដើម ការថើបមួយនេះកាន់តែជ្រៅទៅៗ
"អ្ហឹមម ជុបប"
"លោកធ្វើអីនឹង?"
"ពួកយើងស្គាល់គ្នា អារម្មណ៍ខ្ញុំប្រាប់បែបនេះ"
"អត់ទេ លោកប្រហែលច្រលំហើយ សូមកុំធ្វើចឹងទៀត លោកមានគ្រួសារហើយ ខ្ញុំមិនឱ្យអ្នកនាងគាត់ត្រូវមកយល់ច្រលំរឿងឆ្កួតបែបនេះ និយាយឱ្យខ្លីខ្ញុំមិនចង់មានបញ្ហា"
"ពួកយើង..."

ក្រាកកក
"យ៉ាងម៉េចហើយ ខ្ញុំទិញអាហារមកញាំ ម៉ោះមកញាំអីសិនមក"
Buildសម្រួលអារម្មណ៍មិនទាន់ត្រូវស្រួលបួលផង
មុខរបស់គេនៅក្រហមនៅឡើយ
"អឺ អញ្ចើញចុះខ្ញុំមិនឃ្លានទេ"
"លោកមិនទាន់ញាំអាហារពេលថ្ងៃទេ"
"គឺ....."
"ឆាប់មកញាំអីសិនមក"
Buildបដិសេធលែងបាន បើបេះដូងនិងចិត្តរបស់គេស្តាប់សម្តីរបស់Bibleគ្រប់យ៉ាងចឹង គ្រាន់គេនិយាយប៉ុន្នឹងសោះជើងដើរទៅដោយស្វ័យប្រវត្តិ

Build អង្គុយស្តាប់Bibleនិងសង្សារឬប្រពន្ធគេនិយាយគ្នា ចំណែកខ្លួននេះស្ទើរប្រេះឱរ៉ាហើយ ច្រណែនផងប្រច័ណ្ឌផង បុណ្យឱ្យតែពួកគេទៅវិញទៅគេមិនចង់ដឹងមិនចង់លឺទេ
"Buildមានសង្សារឬនៅ?"
Build ឈ្លក់ទឹកកំពុងផឹក Bibleស្រាប់តែយកដៃរឹតខាងក្រោយខ្នងរបស់Build ម្ចាស់ដៃក៏រៀងភ្ញាក់នឹងទង្វើររបស់ខ្លួនដែរ
"អ....អរគុណ"
"អឹម"
"គឺនៅទេ"
"មិនគិតថានឹងចង់មានសង្សារឬមនុស្សចូលមកក្នុងជីវិតខ្លះទេហ៎"
"រឿងនេះគឺកំពុងពិចារណាដូចគ្នាព្រោះគិតថាវេនីសគួរតែទទួលបានគ្រួសារដែលពេញលេញមួយហើយ"
"ឱ្យខ្ញុំជួយរកឱ្យទេ?"
"មិនអីនោះទេ អរគុណហើយ"
Bibleអង្គុយជ្រួញចិញ្ចើមគេដូចជាមិនចូលចិត្តគំនិតរបស់Buildសោះ មិនសូម្បីតែបន្តិច
"ជូនពរឱ្យរកឃើញឆាប់ៗណា ឬរកមើលមនុស្សក្បែរនេះក៏បាន" និយាយរួចគាត់សើចខិខិដូចកូនក្មេង
"តើលោកនឹងអ្នកនាងនឹងរស់នៅទីនេះរហូតឬ?"
"អត់ទេ ប៉ុន្តែBibleគេចង់មករស់នៅទីនេះ ប្រហែលជាប់ចិត្តនឹងអ្វីមួយហលយ" គាត់និយាយចម្អន់តែBuildមិនសូវយល់ប៉ុន្មាន

"ម៉ាមី"
"វេនីស ម៉ាមីនៅទីនេះ មានឈឺត្រង់ណាទេ?"
"អត់ទេ មីៗហា អូនលាន(ឃ្លាន)"
"អូ នេះមីនទិញបបរឱ្យវេនីសដែរ"
"អរគុណហើយអ្នកនាង"

បន្ទាប់ពីបញ្ចុកវេនីសហើយគេក៏គេងលក់បាត់ទៀតទៅ

"Buildសុំសួរមួយបានទេ"
"បាទ"
"ហេតុអីវេនីសហៅBuildថាម៉ាមី"
"អឺ រឿងវាវែងឆ្ងាយណាស់ ខ្ញុំជាអ្នកពពោះគេ វាជារឿងចម្លែកតែវាក៏បានកើតឡើង ខ្ញុំពិតជាសប្បាយចិត្តដែលទេវតាបានប្រទានគេឱ្យខ្ញុំ"
"សុំទោសចុះឪពុករបស់គេ"
"គេមានអ្នកថ្មី ទើបខ្ញុំចាកចេញមករស់នៅទីនេះ"
"ហឹមម ហេតុអីមនុស្សប្រុសម្នាក់នុះគ្មានទំនួលខុសត្រូវបែបនេះ"
Buildរលីងរលោងទឹកភ្នែក "គេមិនបានស្រលាញ់ខ្ញុំតាំងពីដើមមកម្លេះ គេចូលមកគ្រាន់តែទទួលខុសត្រូវចំពោះកូនតែប៉ុណ្ណោះ"
"រឿងអតីតកាលឱ្យវាកន្លងទៅចុះ គ្រប់យ៉ាងអាចចាប់ផ្តើមសារជានិច្ច"
"បាទ"

តុកៗ
"សួស្តី អាការះកូនរបស់លោកបានធូរហើយគេអាចត្រលប់ទៅផ្ទះវិញបានយប់នេះ" ម្នាក់ស្រឡាំងកាំងព្រោះគ្រូពេទ្យបែរទៅជាប្រាប់Bibleទៅវិញទាំងគេជាម៉ាក់នឹងប៉ារបស់វេនីសសោះនឹង
"អឺ លោកគ្រូច្រឡំមនុស្សហើយ ខ្ញុំទើបជាប៉ារបស់ក្មេង"
"អូ គឺមុខពួកគេដូចគ្នាពេកទើបស្មានខុស សុំទោសផង"
"បាទ អរគុណលោកគ្រូពេទ្យច្រើន"
"បាទ" គាត់ក៏ដើរចេញទៅ
"មុខរបស់ពួកគេស្រដៀងគ្នាពិតមែនជាពិសេសកាល Bibleនៅតូច"
«ពួកគេស្គាល់គ្នាតាំងពីតូចណ៎» Buildគិតម្នាក់ឯងអឺអើម្នាក់ឯង

Bibleយកអាសារពរវេនីសដើម្បីត្រលប់ទៅផ្ទះវិញ ជូនម្តាយនិងកូនដល់ផ្ទះទៀតផង
"Buildសុំផ្ញើBibleនៅគេងទីនេះមួយយប់ផងបានទេ ដោយសារកន្លែងគេងត្រូវបានទទួលពូរបស់គេដែលមកមើលការងារ"
"តែផ្ទះខ្ញុំតូចណាស់"
"គេមិនប្រកាន់ទេ" និយាយហើយគាត់ដាក់មេប្រុច
Bible Buildឈរមើលគ្នាឡីងឡង់ៗ

💙ដោយសាររវល់ពេកអត់សរសេរទេអ្នកទាំងអស់គ្នា

💙ដោយសាររវល់ពេកអត់សរសេរទេអ្នកទាំងអស់គ្នា

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
Love or Hate / ស្អប់ ឬ ស្រឡាញ់Место, где живут истории. Откройте их для себя