EP 02 : ពួកយើងជាមិត្តនឹងគ្នា

174 16 6
                                    

រីករាយក្នុងការអាន♡︎

ក្រោយពីចាកចេញពីថ្នាក់ ជុងហ្គុកក៏មានបំណងចង់ត្រឡប់ទៅខុនដូរវិញ ព្រោះបើថេហ្យុងមិនមក គេក៏គ្មានអារម្មណ៍រៀនដូចគ្នា គេបារម្ភពីថេហ្យុងហើយក៏ទាក់ទងទៅជាច្រើនដង ប៉ុន្តែគេទាក់ទងទៅថេហ្យុងមិនបានសោះ ។

« ជីមីន! ជីមីនឈប់សិន... » សំឡេងស្រាលៗរបស់ជុងហ្គុកក៏ធ្វើឲ្យនាយកម្លោះដែលបម្រុងនឹងចូលថ្នាក់រៀនបញ្ឈប់ដំណើរ មុននឹងងាកទៅមើលជុងហ្គុកដែលឈរក្តោបដៃជាប់

« មានការអ្វីឬ? » ជីមីនឆ្លើយតបសោះកក្រោះតាមទម្លាប់របស់គេ មិនមែនគេមិនចូលចិត្តជុងហ្គុក គ្រាន់តែស្គាល់ធម្មតាមិនស្និទ្ធស្នាលដូចថេហ្យុង ទោះបីជាគេនិងថេហ្យុងស្និទ្ធិស្នាលនឹងគ្នាក៏ដោយ

« លោកមានឃើញថេហ្យុងឬអត់? » សំឡេងញ័រៗព្រមជាមួយនឹងមុខដែលអោនចុះក៏ធ្វើឲ្យជីមីនដឹងថាជុងហ្គុកកំពុងតែខ្លាចគេ ប៉ុន្តែគេមិនបានធ្វើអ្វីឯណា ហេតុអ្វីចាំបាច់ខ្លាចគេដែរ? ខ្លាចគេ... ធ្វើមើលតែគេសីុមនុស្សអញ្ចឹង

« គេចាកចេញទៅតាំងពីព្រឹកព្រលឹមមកម្ល៉េះ ស្មានតែគេត្រឡប់ទៅវិញហើយតើ » ពាក្យសំដីដែលប្រៀបដូចសំណួរសួរមកវិញរបស់ជីមីន ធ្វើឲ្យជុងហ្គុកកាន់តែបារម្ភលើសដើម បើថេហ្យុងចាកចេញពីខុនដូរជីមីនហើយ អញ្ចឹងតើថេហ្យុងទៅណា? បើថេហ្យុងមិនបានត្រឡប់ទៅខុនដូរគេវិញផង

« នោះជាថេហ្យុងឬមិនមែនទេ? » ជុងហ្គុកងើយមុខឡើងសំឡឹងមើលតាមជីមីន ក៏ឃើញថាជាថេហ្យុងពិតមែន ប៉ុន្តែគ្រាន់តែថាថេហ្យុងមិនមែននៅម្នាក់ឯងនោះឡើយ

សំឡេងសើចក្អាកក្អាយរវាងនាយកម្លោះនិងនាងក្រមុំដែលដើរបណ្តើរគ្នាត្រសង ធ្វើឲ្យមនុស្សដែលដើរកាត់ពួកគេនាំគ្នាខ្សឹបខ្សៀវគ្នានិយាយពីសម្ព័ន្ធភាពរបស់ពួកគេទាំងពីរ ខណៈកម្លោះក្រមុំហាក់មិនបានចាប់អារម្មណ៍នោះឡើយ ក៏ព្រោះតែរវល់និយាយគ្នា ។

« ខ្ញុំសុំលាសិនហើយ ឃើញថេហ្យុងហើយខ្ញុំក៏អស់អ្វីសួរនាំទៀតដែរ »

« ឈប់! រត់លឿនដល់ហើយ » ជីមីនគ្រវីក្បាលតិចៗ ក្រោយពីចង់ឃាត់ជុងហ្គុកប៉ុន្តែក៏ឃាត់មិនទាន់ គ្រាន់តែលាគេហើយក៏រត់ទៅភ្លាមតែម្តង

FRIENDS WITH BENEFITSWhere stories live. Discover now