EP 06 : ចុងក្រោយនៅតែមិនមែនជាយើង

188 16 1
                                    

រីករាយក្នុងការអាន♡︎

ជុងហ្គុកបើកទ្វារចេញពីបន្ទប់ដោយមានត្រឹមកន្សែងរុំល្វែងខាងក្រោមទាំងសក់ក្បាលសើមតិចៗ ទើបដើរសំដៅទៅទូសម្លៀកបំពាក់ រាងតូចរៀបនឹងយកសម្លៀកបំពាក់គេងយប់មកស្លៀកទៅហើយ ប៉ុន្តែក៏មិនឃើញថេហ្យុងនៅក្នុងបន្ទប់ ទើបគេចេញទៅក្រៅរកមើល ដោយទុកសម្លៀកបំពាក់សិន ។

« ឯងចង់ទៅណា? » ជុងហ្គុកក៏សួរឡើង ពេលឃើញថេហ្យុងស្លៀកពាក់យ៉ាងស្អាតបាត ហើយបម្រុងនឹងចេញទៅខាងក្រៅ

« ទៅក្លឹប ជីមីនណាត់យើងទៅទីនោះ ព្រោះមានរឿងចង់និយាយជាមួយយើង » ថេហ្យុងឆ្លើយតាមការពិត ទាំងដែលភ្នែកនៅសំឡឹងមើលរាងកាយមិត្តរបស់ខ្លួនមិនដាក់ភ្នែក

« យើងចង់ទៅដែរ » ទឹកមុខស្រស់ស្រាយក៏ប្រែជាមួរម៉ៅតិច ខណៈថេហ្យុងចងចិញ្ចើមសំឡឹងមើលដៃរបស់ខ្លួនដែលត្រូវជុងហ្គុកចាំជាប់

« មិនបានទេ! » ថេហ្យុងបដិសេដដោយសំឡេងខ្លាំងៗ លើកមុនមានរឿងម្តងហើយ គេមិនចង់ឲ្យមានលើកទី២ទេ

« ណាៗ យើងទៅជាមួយឯងទេតើ មិនមែនទៅតែឯងឯណា » ជុងហ្គុកអង្រួនដៃថេហ្យុងចុះឡើងៗសឹងតែរបូតពីស្មា ថេហ្យុងសង្ហាយ៉ាងនេះ គេម៉េចនឹងអាចបណ្តោយឲ្យទៅកន្លែងបែបនោះបានទៅ

« ប៉ុន្តែ... »

« Hyung... » ថេហ្យុងភ្ញាក់ផ្អើលដល់ថ្នាក់និយាយលែងចេញ សំឡឹងមើលមុខចង់យំរបស់ជុងហ្គុកទាំងរលាយបេះដូង ក៏ព្រោះតែជុងហ្គុកមិនដែលហៅគេថាHyungនោះឡើយតាំងពីស្គាល់គ្នាមក បើទោះបីជាគេមានអាយុបងជុងហ្គុកក៏ដោយ ក៏ព្រោះតែក្មេងម្នាក់នេះឈ្លើយហ្នឹងហើយ

« អូខេ » ដោយមិនចង់ឃើញជុងហ្គុកយំ គេក៏យល់ព្រមដោយមិនគិតច្រើន រាងតូចឯណោះវិញគ្រាន់តែឮថាថេហ្យុងយល់ព្រមភ្លាម ក៏លោតកញ្ជ្រោលឡើងរបូតកន្សែងហើយក៏រត់ចូលទៅក្នុងបន្ទប់ស្លៀកសំលៀកបំពាក់ធ្វើមិនដឹង ដោយមិនខ្វល់ពីថេហ្យុងដែលឈរសំឡឹងមើលទាំងប្រហោងពោះ សំណាងហើយដែលគេមិនបានបើកបង្អួច មិនអញ្ចឹងទេចប់មិនខាន ។

..........

ជីមីនអង្គុយញញឹមរាយមន្តស្នេហ៍ដាក់ស្រីៗនៅក្នុងក្លឹបមិនតិចនាក់ ទម្រាំតែថេហ្យុងមកដល់ ប៉ុន្តែនាយក៏ចាប់ផ្តើមចងចិញ្ចើមពេលឃើញថាថេហ្យុងមិនមែនមកតែម្នាក់ឯង ប៉ុន្តែក៏យកក្មេងស្រីមកពីណាក៏មិនដឹងមកជាមួយ ។

FRIENDS WITH BENEFITSWhere stories live. Discover now