EP 05 : ឯងបញ្ចប់ ប៉ុន្តែយើងមិនបញ្ចប់ទេ

194 15 0
                                    

រីករាយក្នុងការអាន♡︎

ជុងហ្គុកដើរទន្រ្តាំជើងនៅក្នុងបន្ទប់ទាំងមួរម៉ៅ ទឹកភ្នែកហូរម៉ាត់ៗពីប្រឡង់ភ្នែក នឹកខឹងថេហ្យុងដែលធ្វើបែបនេះដាក់គេ មិនដឹងថាទៅជួបសង្សារហើយធ្វើអ្វីខ្លះទេ ហេតុអ្វីក៏មកថើបគេបែបនេះ ។

« យើងថាឲ្យគេលើសពេកទេដឹង? » អស់ពីខឹងក៏មកអង្គុយគិតពីថេហ្យុងទៅវិញ មុននេះដោយសារតែខឹងមួយឆាវទើបគេនិយាយពាក្យទាំងនោះចេញមក ទើបមិនបានគិតច្រើន

« តិចថេហ្យុងគេស្អប់យើងទៅ? ហឹុក! មិនបានទេ អ្ហា៎! » សំឡេងស្រែកខ្លាំងៗរបស់ជុងហ្គុក ក៏ធ្វើនាយកម្លោះដែលឈរនៅក្រៅបន្ទប់មិនទាន់ទៅណា ប្រញាប់មកគោះទ្វារបន្ទប់គេ

« ជុងហ្គុក! ឯងកើតអីមែនទេ? ជុងហ្គុក! បើកទ្វារទៅ! » ជុងហ្គុករហ័សយកដៃខ្ទប់មាត់ ក្រោយពីភ្លាត់ច្រឡំស្រែកឡើងមក តែក៏ប្តូរជារលីងរលោងទៅវិញ ពេលឃើញថាថេហ្យុងនៅបារម្ភពីគេ

« ជុងហ្គុកឆាប់បើកទ្វារភ្លាមទៅ! » ថេហ្យុងស្រែកមួយអស់សំឡេង គោះទ្វារខ្លាំងៗ ព្រោះតែជុងហ្គុកមិនព្រមបើកទ្វារឲ្យ នាយកម្លោះដកដង្ហើមវែងៗមួយៗសម្រួលអារម្មណ៍ មុននឹងហៅរាងតូចដែលនៅខាងក្នុងម្តងទៀត

« ជុងហ្គុកហា៎... » សំឡេងស្រាលៗរបស់ថេហ្យុង ធ្វើឲ្យអ្នកដែលកំពុងអង្គុយសម្ងំនៅលើពូកងាកទៅមើលទ្វារបន្ទប់ទាំងស្ទាក់ស្ទើរចិត្ត ហើយទីបំផុតចិត្តអាណិតរបស់គេក៏យកឈ្នះគេទាល់តែបាន

« ឯងមានត្រូវរបួសត្រង់ណាមែនទេ? ឆាប់ប្រាប់យើងមក » គ្រាន់តែបើកទ្វារភ្លាម ជុងហ្គុកក៏ត្រូវថេហ្យុងចាប់បង្វិលមើលចុះឡើងព្រមទាំងសួរនាំដោយការបារម្ភ

« កុំយំ... យើងសុំទោស » ដៃទាំងសងជូតវាសទឹកភ្នែកពីថ្ពាល់ជុងហ្គុកទាំងពោលពាក្យសុំទោស ទាំងដែលមិនដឹងថាជុងហ្គុកខឹងគេរឿងអ្វី

« យើងចង់ធ្វើវាជាមួយឯង » ពាក្យសំដីរបស់ជុងហ្គុក ធ្វើឲ្យនាយកម្លោះដែលបារម្ភពីគេ បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល តើគេស្តាប់ច្រឡំឬ?

« ពួកយើងមិនអាចធ្វើបែបនេះបានទេ »

« ហេតុអ្វីមិនអាច? » សំណួររបស់ជុងហ្គុកធ្វើឲ្យថេហ្យុងស្ងប់ស្ងាត់ តែគេក៏ត្រូវតែផ្តល់ចម្លើយឲ្យជុងហ្គុកវិញ

FRIENDS WITH BENEFITSWhere stories live. Discover now