ភាគទី3

120 27 8
                                    

         +នៅសាលាឯកជនមួយ

          ថ្ងៃនេះVenVen ចូលរៀនដំបូងយ៉ាងមិចដែលចៅលោកយាយ សប្បាយដែលទេ មានមិត្តហើយឬនៅចៅសំណព្វម៉ាក់យាយ ។
        គោលបំណងពួកគាត់ដែលឲ្យអូន ven ចូលរៀននោះចង់អភិវឌ្ឍការទំនាក់ទំនងរបស់អូនឲ្យកាន់តែល្អប្រសើរ តាមធម្មតាជួលគ្រូមកបង្រៀនដល់ផ្ទះក៏មិនជាបញ្ហាសម្រាប់គ្រួសារពួកគាត់ទៅហើយ តែដូចដែលនិយាយចឹង ទំនាក់ទំនងជាមួយមនុស្សខាងក្រៅជា key សម្រាប់ជីវិត ។
       Vegas : ក៏មិនបានជារករឿងប៉ុន្មានទេ កាលពីព្រឹករៀនចប់កូនក៏ឲ្យទៅចាំនៅកន្លែងធ្វើការកូន ហើយចេញទៅញុាំ ការ៉េមដូចដែលបានសន្យាជាមួយគេណាអ្នកណា 
       អត់បានរករឿងទេគ្រាន់តែតែកន្លែងធ្វើការដូចកន្លែងចោលសម្រាម ហិហិហិ ហេតុតែ favorite person ទោះមិចក៏នៅតែល្អ
        ម៉ែដោះជូនកូន Ven ទៅសម្រាកចុះណា ខ្ញុំមានធុរៈជាមួយអ្នកម៉ាក់បន្ដិច ។ និយាយហើយក៏ទៅ kiss ថ្ពាល់កូនប្រុសបណ្តូលចិត្តរបស់គេ good night my smart boy
         Vegas : អ្នកម៉ាក់ ថ្ងៃមិញចម្លែកណាស់ កូន ven និយាយណា ខ្ញុំខានឮសម្លេងកូនជាង5 ឆ្នាំហើយ មិនគួរឲ្យជឿនឹងត្រចៀកទេម៉ាក់
           ម៉ាក់V : ក៏និយាយថាសាលាគេគ្រាន់បើ ម៉ាក់បារម្ភតែចៅven ធ្វើឲ្យគ្រប់គ្នាលំបាកតើ ចរិតគ្នារឹងរូសច្រើន មិនចូលចិត្តមនុស្សច្រើន តែក៏ធ្វើបានជាការប្រសើរមួយក្នុងជីវិតម៉ាក់ និយាយចឹង ven មានបានរាប់អានមិត្តភក្តិហើយនៅកូន
        Vegas : ក៏មានអ្នកនិយាយជាមួយដែរ តែកូន ven មិនហ៊ាននិយាយជាមួយគេទេ គេនិយាយតែជាមួយ teacher ស្អីទេ ភ្លេចឈ្មោះទៅហើយនៀក ដូចជា Pete អីហ្នឹងម៉ាក់ ម្នាក់នេះមានការទំនាក់ទំនងជាមួយក្មេងមិនអន់ទេ
          ម៉ាក់V : ល្អតើ កូនម៉ាក់គិតថាជួលគេមកបង្រៀនចៅ ven ដល់ផ្ទះផងនិងរៀននៅសាលាផងល្អទេ ?
        Vegas : ល្អគឺល្អហើយ តែគេបដិសេធមិនមកបង្រៀនដល់ផ្ទះទេ ដាច់ខាតតែម្ដង

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
+ នៅពេលដែល Pete សម្ភាសន៍ជាមួយ Vegas
         Pete : ខ្ញុំអរគុណចំពោះទឹកចិត្តរបស់លោក តែខ្ញុំសុំបដិសេធខ្លួនមិនទៅទេបាទ
       Vegas : នេះ5000$ ក្នុងមួយខែហើយ លោកមិនចង់បានទៀត និយាយមកចង់បានប៉ិនណា ?
         Pete : ខ្ញុំមិនបានសំដៅលើចំនួនទឹកប្រាក់នោះទេ ខ្ញុំគ្រាន់តែចង់មានពេលសម្រាប់ខ្លួនឯង
       Vegas : ចឹង ដាក់ពាក្យធ្វើអី រំខានមែន លោកគិតថាខ្លួនឯងជាអី ខាតពេលវេលាអស់ មិនមែនកូនក្មេងទេ កុំធ្វើចរិតបែបនេះទៀត
        Pete : ខ្ញុំសូមទោសពិតមែន
** ** តាមពិតទៅណាpete មិនបានចង់ធ្វើជាគ្រូផ្ទាល់ខ្លួនអ្នកណានៅទេ គេស្មានតែការងារនៅក្នុងក្រុមហ៊ុន នេះអ៊ុំស្រីរបស់គេមិនព្រមប្រាប់គេសោះ ថាមកដើម្បីអ្វី ខ្ញុំឡើងសប្បាយចិត្តស្មានតែបានធ្វើការក្នុងក្រុមហ៊ុនមួយនេះតើ និយាយតាមត្រង់ណា នរណាមិនចង់ចូលធ្វើការកន្លែងល្អបែបនេះ ក្រុមហ៊ុនក៏ល្បីមិនស្ទើរទេ ចង់ចូលធ្វើការឲ្យមានបទពិសោធន៍តែនេះជាស្អី ហូហូហូ😭😭😭 ចង់តែយំឲ្យស្លាប់ទេនែក អ៊ុំ Jane ធ្វើបាបខ្ញុំពេកហើយ
       អ្នកនាង Jane សូមរំខាននាំភ្ញៀវដែលនាំចូលចេញផង
     Jane : aww Pete និយាយគ្នារួចហើយហ៎ យ៉ាងមិចធ្វើមុខបែបនេះ គេមិនពេញចិត្តឯង ?
    Pete : មិនមែនទេអ៊ុំ តែខ្ញុំមិនបានចង់ធ្វើជាគ្រូបង្រៀនក្មេងផ្ទាល់ខ្លួនបែបនេះទេ ខ្ញុំចង់ធ្វើការបែបដូចពួកគេណា ចង្អុលទៅកាន់បុគ្គលិកដែលអង្គុយធ្វើការ
    Jane : ឯងធំហើយ យល់អ្វីដែលអ៊ុំនិយាយបានទេ មិនអាចនៅជាមួយអ៊ុំរហូតបានទេ តែមិនអីសម្រេចតាមការសម្រេចចិត្តរបស់ឯង

  Tada new ep 💙

destiny child Where stories live. Discover now