ភាគទី8

104 28 2
                                    

      (Pete pov) :
ខ្ញុំប្រាប់ឯងហើយកុំព្រុសឮពេក មិនចេះស្ដាប់ទេហី ? ម៉ួម៉ៅតែម្ដងស៊យម៉្លេះថ្ងៃនេះ
      អេប្អូនប្រុសហា ដើរតាមផ្លូវម្នាក់ឯងមិនខ្លាចទេហ៎? ចាំពួកបងជូនទៅ កន្លែងសប្បាយៗច្រើនណាស់ ធានាដឹងតែ enjoy
Pete : ខ្ញុំមិនបានដើរម្នាក់ឯងទេ មិនឃើញទេហី មិត្តខ្ញុំដើរជាមួយ
ពួកក្រុមក្មេងស្ទាវចាប់ផ្ដើមសើចតែម្ដង ឯណាបងមិនឃើញសោះ
Pete : នេះជិតខ្ញុំ ឈ្មោះថា mingie ជាមិត្តនៅកន្លែងធ្វើការ គេនៅជិតពួកឯងតើ mingie ហាពួកនោះ ធ្វើមើលមិនឃើញឯង គួរឲ្យចង់សើចណាស់ គួរតែដាក់គេមួយដៃទេ ហាហាហា
    ដោយឃើញស្ថានភាពមិនស្រួល ពួកនោះក៏បង្ហោះម៉ូតូទៅបាត់ ចេះខ្លាចខ្មោចដែរតើស្មានខ្លាំង ខិខិខិ
   តែនៅពេលនេះខ្ញុំក៏ខ្លាចដែរ មានអារម្មណ៍ថាជើងរបស់ខ្ញុំលេងដើរទៅមុខកើតទៀតហើយ នេះមិនមែនខ្មោចលងណាហី កូនចៅនិយាយការពារខ្លួនតើ កូនចៅមិនដឹងអីទេ សូមមេត្តាដោះលែងកូនចៅទៅណា
   ខ្ញុំធ្វើអីមិនចេញទេបានតែអង្គុយយំ និយាយទៅពិតជាខ្មាស់គេណាស់ ប្រសិនបើមានអ្នកមកឃើញក្នុងសភាពបែបនេះមិនដឹងជាគេនិយាយដើមយ៉ាងណាទេ ស្រួលមិនស្រួលថាប្រុសដេញក្បាលចោលទៀតនែក ជីវិតអើយជីវិត ។
ស្រាប់តែបន្លឺឡានមួយចាំងរូបរាងកាយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំដកភ្នែកដែលពោរពេញទៅដោយទឹកភ្នែក មើល
តើនេះគេមកចាប់ចំរិតមែន ? គ្រួសារខ្ញុំគ្មានលុយឲ្យទេទៅចាប់អ្នកផ្សេងទៅ
  បុរសម្នាក់ : មិនមែនបែបនេះទេបាទ ចៅហ្វាយឲ្យខ្ញុំមកតាមលោកគ្រូ អញ្ជើញចូលក្នុងឡានគាត់កំពុងរងចាំបាទ
Pete : ខ្ញុំពិតជាត្រូវទៅមែនទេ
        ប្រាកដហើយបាទ ចម្លើយចេញពីមាត់បុរសម្នាក់នោះ ខ្ញុំសួរយកគួរទេ ព្រោះខ្មាស់ខ្លួនឯង ហូហូហូហូ អ្នកណាមិនខ្មាស់លោកអើយ បើពីមុនប្រកែកដាច់អហង្ការថា មិនបាច់ មិនត្រូវការ បើត្រឡប់ពេលវេលាបាន ខ្ញុំទៅទះខ្លួនឯងពីរឬបីដៃ សំណាងហើយគេមកទាន់ កុំអីត្រូវខ្លាចរឿងដែលខ្លួនឯងប្រឌិតបោកពួកអាក្មេងស្ទាវអស់ហ្នឹង ពិតជាគួរឲ្យខឹងមែន
Vegas : យ៉ាងមិចស្ថិតក្នុងសភាពបែបនេះ ?
Pete : យ៉ាងមិចមិនដែលឃើញមនុស្សយំទេហ៎ មនុស្សទោះរឹងមាំយ៉ាងណាក៏គង់តែមានថ្ងៃទន់ជ្រាយដែរ
Vegas : យំបែបនេះឡើងស្អាត
Pete : ចឹងមានន័យថាធម្មតាខ្ញុំមិនស្អាតចឹងហ៎ ?
Vegas : ប្រហែល
Pete : លោកឯង...
Vegas : ផ្ទះនៅម្ដុំណា ?
Pete : នៅផ្លូវ.... ជិត....
  Vegas :  អេ ៗៗៗ ដល់ហើយភ្ញាក់
+ ព្រឹកថ្ងៃថ្មី
Pete : ហួយឈឺក្បាលម៉្លេះ ?
Tong : ភ្ញាក់ហើយហ៎ លោកប្អូន
Pete : ខ្ញុំមកបានយ៉ាងមិចហ្នឹង
Tong : ឡានសម្រាមដឹកមកចោល យើងអាណិតទើបយកចូលក្នុងផ្ទះ
Pete : បង tong និយាយទាំងសម្លេងអន់ចិត្ត
Tong : ហិហិហិ មានណា មានមនុស្សប្រុសសង្ហាម្នាក់បីឯងចូលមក ឡើងចែងចាំង នេះឯងដេកដល់ថ្នាក់បាត់ការចងចាំហ៎ អូរ គេថាថ្ងៃនេះកុំភ្លេចជួបគេនៅក្រុមហ៊ុនផង
Pete : ចុះឥឡូវម៉ោងប៉ុន្មានហើយ ?
Tong : ម៉ោងកូនៗរបស់ពួកឯងចេញទៅផ្ទះអស់ហើយ ឈប់ៗ មិនបាច់ប្រញាប់ទេយើងសុំច្បាប់ឲ្យហើយថាឯងមិនស្រួលខ្លួន
Pete : ស្រឡាញ់បង tong ជាងគេ
~~~~~~~~~~~~💙💙~~~~~~~~~~~~~~~~

destiny child Dove le storie prendono vita. Scoprilo ora