ភាគទី០១:គ្រោះរញ្ជួយដី!

260 24 9
                                    

      «ថ្ងៃនេះនៅវេលាម៉ោងពីរនឹងសាមសិបនាទីរសៀល មានហេតុការណ៍គ្រោះរញ្ជួយដីកម្រិតមធ្យមកើតមានឡើងដែលបណ្តាលឲ្យមានការបាក់ស្រុទនឹងខូចខាតទាំងស្រុងទៅលើផ្ទះមួយខ្នងដែលទើបនឹងសាងសង់ថ្មីនៅសង្កាត់ហ្គាងណាម!ខណៈដែលអាគានឹងផ្ទះផ្សេងទៀតដែលស្ថិតនៅតំបន់ក្បែនោះពុំមានការខូចខាតអ្វីឡើយ នេះអាចសន្និដ្ឋានបានថាមកពីបញ្ហាសំណង់គ្មានគុណភាព!គួរបញ្ជាក់ផងដែរថាជនរងគ្រោះដែលស្ថិតនៅក្នុងហេតុការបាក់ស្រុទផ្ទះនោះពុំមានទទួលរងរបួសអ្វីឡើយ»កញ្ចក់ទូរទស្សន៍សេរីទំនើបបង្ហាញឲ្យឃើញស្រី្តវ័យកណ្តាលជាអ្នកសារព័ត៌មានកំពុងនិយាយរៀបរាប់ពីហេតុការណ៍រញ្ជួយដីដែលទើបនឹងកើតមាននៅ10នាទីមុននេះយ៉ាងក្បោះក្បាយ!ខណៈដែលបុរសវ័យចំណាស់ដែលអង្គុយមើលព័ត៌មាននេះក៏ហាក់ដូចជាមានការចាប់អារម្មណ៍ខ្លាំងទៅលើឪពុកកូនពីរនាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍នោះផងដែរនៅពេលដែលកាមេរ៉ាចាប់យកមុខពួកគេច្បាស់។
      ខណៈដែលនៅកន្លែងកើតហេតុផ្ទាល់ ក៏កំពុងវឹកវរ ដោយមានសម្ថកិច្ចចុះមកអន្តរាគមន៍រួមទាំងអ្នកដែលរស់នៅក្បែៗគ្នាមកចោមរោមមើលផ្ទះដែលបានបាក់រលំទៅហើយនោះ!កែវភ្នែកម្នាក់ៗពោពេញទៅដោយក្តីអាណិតនឹងងឿងឆ្ងល់ ព្រោះតែផ្ទះទើបតែសាងសង់រួចម្ចាស់ថ្មីក៏ទើបតែរើមកនៅបែរជាមានរឿងអកុសលបែបនេះកើតឡើងទៅវិញ។
      «មីន!កូនមិនអីទេហ៎េស?»លោកអ៊ុំវ័យចំណាស់ អាយុប្រហែលជាង50ឆ្នាំប្លាយឧទាននាមក្មេងប្រុសមាឌតូចច្រលឹងជាកូនកូនប្រុសវិនាទីសួរនាំកូនទាំងក្តីបារម្ភក្នុងនាមជាឪពុកពេលឃើញកូនរត់ចូលទៅក្នុងផ្ទះដែលជិតរលំទៅហើយដើម្បីតែអាល់ប៊ុបរូបថតកំពុងឱបជាប់ទ្រូង។
       «ខ្ញុំមិនអីទេប៉ា!ចុះប៉ាវិញនោះ?»រាងតូចច្រលឹង មុខប្រឡាក់កម្ទេចសីុម៉ង់ស្រម៉កពិបាកមើលពេបមាត់ឆ្លើយនឹងសំណួរអ្នកជាឪពុកមុននឹងសួរត្បកទៅគាត់វិញទាំងក្តីបារម្ភដូចគ្នា ព្រោះតែរាល់ថ្ងៃនេះគេគ្មានអ្នកណាក្រៅពីប៉ាម្នាក់ម៉ាក់ស្លាប់ចោលទាំងពីអាយុ10ឆ្នាំមកម្លេះ។
      ផាក ជីមីន អាយុ18ឆ្នាំ អ្នកកម្លោះរាងតូចច្រលឹងសាច់សរខ្ចីល្វក់ដូចជាមនុស្សស្រី ទម្រង់មុខពងក្រពើសមនឹងបបូរមាត់ផ្លាំពណ៍ផ្កាឈូកស្រាលសីុនឹងសក់ពណ៍ត្នោតក្រម៉ៅកែវភ្នែកស្រទន់ពោពេញទៅដោយភាពស្មោះត្រង់!ជាសិស្សថ្នាក់ទី12ត្រៀមខ្លួនប្រឡងបញ្ចប់បាក់ឌុបនៅ1ខែខាងមុខនេះ។
      «កូនជម្កួត!ម៉េចក៏ប្រថុយជីវិតចូលទៅខាងក្នុង ដើម្បីតែអាល់ប៊ុបរូបថតទាំងនេះ?ហ្អា៎!!»លោកអ៊ុំផាកយំស្តីបន្ទោសឲ្យកូនប្រុសបណ្តូលចិត្តតែមួយរបស់គាត់ដែលហ៊ានប្រថុយជីវិតខ្លួនឯងបែបនេះ!ចុះបើចូលទៅហើយផ្ទះរលំសង្កត់នោះតើឲ្យគាត់គិតយ៉ាងម៉េច?វិនាទីដែលចិត្តខឹងផងអរផងគាត់មិនអាចធ្វើអ្វីបានក្រៅពីយំឱបកូនប្រុសសំណព្វចិត្ត!យ៉ាងណាៗជីមីនអាចចេញមកវិញដោយមានសុវត្តិភាពនោះគាត់សប្បាយចិត្តណាស់ទៅហើយ។
       «កូនសុំទោសផងលោកប៉ា!ហ្អឹក»នាយល្អិត ជីមីនយំអណ្តើតអណ្តក់ពោលពាក្យសូមទោសសុំពៃទៅកាន់អ្នកមានគុណ វិនាទីបន្ទាប់ទាំងពីរនាក់ប៉ាកូនយំឱបគ្នាមើលទៅផ្ទះដែលរលំហើយនោះ។
       វិនាទីចេះតែកន្លងហួសទៅ មិនប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីហេតុការនេះកើតឡើងស្ថានភាពត្រឡប់មកធម្មតាវិញ!លោកអ៊ុំផាកនឹងជីមីនឈរមើលសំណង់ដែលបាក់បែកនោះជាលើកចុងក្រោយមុននឹងនាំគ្នាឡើងឡានហើយបើកចាកចេញទៅ។
      លោកអ៊ុំផាកគាត់ជាម្ចាស់ភោជនីយដ្នានមួយ កន្លែងដែលល្បីឈ្មោះគួរសមព្រោះតែហ៊ាងរបស់គាត់គឺបើកតកូនតចៅមានអាយុកាលរាប់សិបឆ្នាំទៅហើយដូច្នេះទើបមានអ្នកស្គាល់ច្រើនហើយអាហារនៅក្នុងហ៊ាងក៏ឆ្ងាញ់ទាក់ទាញភ្ញៀវដែលធ្លាប់ទៅញាំុហើយទៅម្តងទៀត។
      ឡានពណ៍សរតម្លៃមិនសូវថ្លៃប៉ុន្មាន បានបោលឆ្លងកាត់លើដងវិថីដោយល្បឿនលឿនល្មម មិនយូរប៉ុន្មានក៏បានមកឈប់នៅមុខហ៊ាងមួយដែលមានឈ្មោះថាមីន ផាកបុក!ជាហ៊ាងរបស់លោកអ៊ុំផាក គាត់បានបន្ថែមពាក្យ"មីន"នៅពីមុខដែលជាឈ្មោះរបស់កូនប្រុសសំណព្វចិត្តគាត់ឲ្យទៅជាឈ្មោះ"មីន ផាកបុក"ពីដើមមកឈ្មោះថា"ផាក បុក"។
      ទ្វាឡានបើកឡើងបង្ហាញឲ្យឃើញជើងស្រឡូន ទម្លាក់មកលើសីុម៉ង់ខណៈនាំយករាងកាយតូចច្រលឹងមកឈរអស់កម្ពស់មុននឹងបិទទ្វាបានហើយដើរទៅជួយគ្រាលោកអ៊ុំផាកចូលទៅខាងក្នុងហ៊ាង!ព្រោះតែឃើញផ្ទះទើបនឹងទិញតម្លៃរាប់មឺុនដុល្លាបាករលំខ្ទេចមួយរំពេចដូច្នេះហើយគាត់ជាមនុស្សចាស់ផងណាមួយខំរកលុយយ៉ាងលំបាកទម្រាំទិញបានផ្ទះនេះទៀត ច្បាស់ណាស់ថាគាត់ពិបាកនឹងទទួលយកណាស់។
       «ប៉ាអង្គុយចុះទៅ!ចាំខ្ញុំទៅយកទឹកមកឲ្យពិសា!» កម្លោះតូចគ្រាលោកប៉ាអោយអង្គុយទៅលើកៅអី វិនាទីបន្ទាប់ក៏ដើរចេញទៅចាក់ទឹកយកមកឲ្យលោកអ៊ុំផាកពិសារ។
       «នេះលោកប៉ាទឹក!»
       «...»លោកអ៊ុំផាកមិនមាត់ករ ត្រឹមទទួលយកទឹកពីក្នុងដៃកូនប្រុសយកមកកាន់ដោយទឹកមុខសោកសៅជាអនេក។ជីមីនក្រោយពីបានអោយទឹកទៅលោកប៉ារួចក៏ដាក់បង្គុយនៅកៅអីក្បែគ្នានោះ។
      ពេលនេះមិនថាលោកអ៊ុំផាកឬជីមីនឡើយ ក្នុងកែវភ្នែកម្នាក់ៗពោពេញទៅដោយភាពសោកសៅ!ព្រោះតែគ្មានកន្លែងស្នាក់នៅ បន្ទប់ស្នាក់នៅក្នុងហ៊ាងត្រូវឲ្យបុគ្គលិកស្នាក់នៅ ហើយបើចង់មករស់នៅក្នុងហ៊ាងវិញដូចពីមុនលុះត្រាតែដេញបុគ្គលិកចេញទាំងអស់!ប៉ុន្តែបើដេញចេញគាត់ម្នាក់ឯងមិនអាចគ្រប់គ្រងហ៊ាងបាននោះទេព្រោះតែវ៏យគាត់ក៏ជ្រេលណាស់ទៅហើយ។
       «មីននីហ៎ា!ឲ្យប៉ាសុំទោសផងណា»សម្លេងខ្សោះ បន្លឺឡើងខ្សាវៗចេញពីមាត់លោកអ៊ុំផាកដោយពោលសុំទោសសុំពៃកូនប្រុសមិនដឹងថាក្នុងបំណងអ្វី។
       «ប៉ា?ហេតុអីក៏ប៉ាមកសុំទោសខ្ញុំ?»ចិញ្ចើមស្អាត ចងចូលគ្នាដោយហេតុថាមិនយល់ម្តេចបានជាគាត់ត្រូវមកសុំទោសខ្លួនឯងទាំងដែលគាត់មិនមានបានធ្វើអ្វីខុសទាំងអស់។
        «មកពីប៉ាមិនបានពិនិត្យឲ្យច្បាស់មុននឹងទិញ ទើបត្រូវមកជួបបញ្ហាធ្វើឲ្យលំបាកដល់កូនយ៉ាងនេះ!»លោកអ៊ុំផាកបន្ទោសខ្លួនឯងកាលដែលទៅទិញផ្ទះមិនមិនិត្យនឹងស្វែងយល់ឲ្យច្បាស់ពីគុណភាពសំណង់ទើបត្រូវមកជួបរឿងលំបាកបែបនេះ!ប៉ុន្តែតើយើងអាចដឹងបានយ៉ាងដូចម្តេចទៅលើគុណភាពសំណង់នោះ?រឿងនេះមិនអាចបន្ទោសគាត់បាននោះទេ។
       «ខ្ញុំមិនពិបាកអីទេប៉ា!សូមប៉ាកុំបន្ទោសខ្លួនឯងអី ខ្ញុំកន្លែងណាក៏អាចនៅបានដែរឲ្យតែមានប៉ា!»
       «ចុះបើប៉ាលក់ហ៊ាងនេះ យកលុយទៅទិញផ្ទះហើយចាប់ផ្តើមអាជីវកម្មថ្មីតូចមួយនោះ?»គាត់ស្ងាត់បន្តិចសញ្ចឹងគិតរកផ្លូវចេញមុននឹងហាស្តីឡើងមកម្តងទៀត នេះជាគំនិតដែលគាត់បានគិតឃើញ!បើទុកហ៊ាងនេះមានភ្ញៀវច្រើនណាស់អត់បុគ្គលិកមិនកើតទេ តែបើគាត់ចាប់ផ្តើមអាជីវកម្មថ្មីនោះគាត់ម្នាក់ឯងគឺអាចគ្រប់គ្រងបានហើយនៅអាចរកផ្ទះថ្មីបានទៀត ត្បិតអីហ៊ាងនេះជាហ៊ាងកេតំណាលរាប់សិបឆ្នាំមកហើយក្តីតែនេះជាជម្រើសតែមួយគត់ដែលឪពុកកូនគាត់ពីរនាក់អាចរកជម្រកនៅបាន។
       «ប៉ា!!ខ្ញុំមិនឲ្យប៉ាធ្វើអញ្ចឹងដាច់ខាត! ហ៊ាងនេះឈរជើងមករាប់សិបឆ្នាំហើយតាំងពីជំនាន់លោកយាយទួតមកម្លេះ ម៉េចក៏ប៉ាថាចង់លក់ក៏លក់នោះ?កូនអាចទៅនៅផ្ទះមិត្តភក្តិមួយរយះក៏បានហើយប៉ាស្នាក់នៅក្នុងហ៊ាងជាមួយបងៗបុគ្គលិកដទៃ!»រាងតូចច្រលឹងស្ទុះក្រោកឈរអស់កម្ពស់ខណៈលឺគំនិតរបស់អ្មកជាឪពុកហើយ ជីមីនប្រកែកដាច់ខាតគឺមិនឲ្យលក់ហ៊ាងនេះចោលឡើយ!កម្រណាស់ដែលមានភោជនីយដ្ឋានអាចឈរជើងបានរាប់សិបឆ្នាំនោះ។
      ទឺត!ទឺត!សម្លេងទូរស័ព្ទរោទ្តិ៍បន្លឺឡើងកាត់ផ្តាច់ ការសន្ទនាយ៉ាងតានតឹងរបស់ឪពុកកូនទាំងពីរ ដោយបង្វែការចាប់អារម្មណ៍ទៅលើទូរស័ព្ទវិញ។លោកអ៊ុំផាកទាញយកទូរស័ព្ទពីក្នុងហោប៊ាវយកមកមើលមុននឹងចុចទទួលដោយទឹកមុខងឿងឆ្ងល់ ព្រោះជាលេខប្លែកដែលខលចូលមក។

      សូមរងចាំភាគបន្ត...
  #KM
  #Gukmin-1358
      

ស្នេហ៍លោកDoctor💉Where stories live. Discover now