ភាគទី០៩:និយាយសម្លាប់ទឹកចិត្ត

79 20 2
                                    

     រាងកាយមាំុមួនរបស់លោកវេជ្ជបណ្ឌិតដ៏ ល្បីឈ្មោះងាកមកសម្លឹងរាងតូចដោយក្រសែភ្នែកទទេស្អាត ខណៈដែលឈរស្តាប់រាងតូចជីមីនរៀបរាប់ពាក្យក្នុងចិត្តរបស់ខ្លួនរួច។
     «នេះជាហេតុផលដែលឯងមកទីនេះឬ? ព្រោះតែក្តីស្រលាញ់ដែលមានចំពោះខ្ញុំ?»មិនទាន់ឆ្លើយតបនឹងពាក្យសារភាពរបស់រាងតូច នរៈបែរជាសួរនាំអំពីហេតុផលដែលជីមីនចូលមកធ្វើការក្នុងមន្ទីពេទ្យនេះទៅវិញ។
     «...»សមីខ្លួនដែលត្រូវគេចោទសួរ នៅឈរទ្រឹងស្ងៀមមួយកន្លែងមិនមានចម្លើយតបទៅឲ្យរាងក្រាស់វិញ ព្រោះតែនៅពេលដែលគេចាប់ផ្តើមដាក់ចិត្តដាក់កាយចូលរៀនពេទ្យនោះក៏ព្រោះតែជុងហ្គុកពិតមែន។
     «ខ្ញុំមិនដឹងថាឯងមកនេះព្រោះតែអ្វីទេ តែបើឯងមកព្រោះតែស្រលាញ់ខ្ញុំពិតមែននោះ លាឈប់ទៅ!ព្រោះឯងមិនសាកសមនឹងការងារនេះទេ»ដោយឃើញថាជីមីនឆ្លើយមិនចេញទើបបបូរមាត់ក្រាស់ហើបឡើងជាថ្មីពោលពាក្យដែលត្រូវនិយាយដោយខ្សែភ្នែកទទេស្អាត។ត្បិតថានាយមិនបានបដិសេធត្រង់ៗក៏ប៉ុន្តែពាក្យសម្តីនេះវាច្បាស់ការណាស់ទៅហើយថាចម្លើយនៃពាក្យសារភាពរបស់រាងតូចនោះវាបែបណា!ប៉ុន្តែបើមិនស្រលាញ់ទេមិនយល់ព្រមក៏ហីទៅចុះម្តេចក៏ចាំបាច់និយាយសម្លាប់ទឹកចិត្តគ្នាដល់ម្លឹង?
     «...»រាងតូចច្រលឹងនិយាយអ្វីមិនចេញ បានត្រឹមតាមសម្លឹងមើលផែនខ្នងក្រាស់ដែលដើរចាកចេញទៅទាំងរលីងរលោងទឹកភ្នែក!អារម្មណ៍ពេលនេះវាពិតជាពិបាកពណ៌នាណាស់ ខំលួចស្រលាញ់គេតែម្ខាងអស់រយះពេល៧ឆ្នាំបើទោះបីជាមានក្តីសង្ឃឹមតិចតួចក៏នៅតែខិតខំសង្ឃឹមថាថ្ងៃណាមួយនឹងបានមកជួបគេ ហើយអាចមានលទ្ធផលមួយដែលល្អជាងនេះ តែនេះជាអ្វី?វាពិតជាអាក្រក់ខ្លាំងណាស់។
    សកម្មភាពទាំងប៉ុន្មានរបស់រាងតូចនិង ជុងហ្គុកមុននេះក៏ត្រូវបានគិលានុបដ្ឋយិកាម្នាក់មើលឃើញនឹងស្តាប់លឺគ្រប់ពាក្យទាំងអស់!មិនចាំយូរគាត់ក៏យករឿងនេះទៅនិយាយប្រាប់គិលានុបដ្ឋយិកាស្រីម្នាក់ទៀតដែលធ្វើការជាមួយគ្នា។ហើយចំណាយពេលមិនយូរប៉ុន្មានរឿងដែលលោកគ្រូពេទ្យចូលថ្មីទៅសារភាពស្នេហ៍ដាក់លោកវេជ្ជបណ្ឌិតរូបសង្ហារហើយត្រូវបានបដិសេធយ៉ាងអាក្រក់នោះក៏សាយភាយលឺតគ្នាពីមាត់មួយទៅមាត់មួយរហូតដល់បុគ្គលិកពេទ្យនៅក្នុងផ្នែកបេះដូងនេះបានដឹងគ្រប់ៗគ្នាតែម្តង!ព័ត៌មានក្តៅៗទាន់ហេតុការណ៍នេះក៏មិនបានឈប់ស្ងាត់ត្រឹមតែបន្ទប់គិលានុបដ្ឋយិកាដែរគឺធ្លាយទៅដល់បន្ទប់វេជ្ជបណ្ឌិតទៀត  វិជ្ជបណ្ឌិតទាំងពីរនាក់គឺ អ៊ុនវ៉ូ នឹងសូយ៉ុកបានដឹងរឿងនេះហើយភ្ញាក់ផ្អើលមេនទេនមិននឹកស្មានថាគ្រូពេទ្យចូលថ្មីម្នាក់នោះក្លាហានចិត្តសឿងហ៊ានមកសារភាពដាក់បីសាចទឹកកករបស់ពួកគេសោះ។គ្រប់គ្នានៅក្នុងផ្នែកបេះដូងសុទ្ធតែបានដឹងរឿងនេះ លើកលែងតែជុងហ្គុកម្នាក់ប៉ុណ្ណោះដែលមិនបានដឹងពីរឿងរបស់ខ្លួនដែលកំពុងតែក្លាយជាប្រធានបទក្តៅកកុគសម្រាប់ពិភក្សារ ព្រោះតែមិនមាននរណាម្នាក់ហ៊ាននិយាយឲ្យជុងហ្គុកលឺឡើយខ្លាចថានឹងត្រូវហែកសីុទាំងរស់ សូម្បីតែអ៊ុនវ៉ូជាមិត្តសម្លាញ់ក៏មិនយកទៅនិយាយឲ្យសមីខ្លួនបានដឹងដែរ។
     រាងតូចច្រលឹងដើរសម្តៅទៅបន្ទប់បុគ្គលិក ទាំងល្ហិតល្ហៃទឹកមុខស្រពាប់ស្រពោនពិបាកមើលភ្នែកវិញឡើងហើមអស់ហើយ មិនប្រាប់ក៏ដឹងថាទើបតែមកពីសង្ងំយំដែរ!មកដល់ក្នុងបន្ទប់បុគ្គលិកភ្លាមក៏ត្រូវក្រុមអ្នកគ្រូពេទ្យទាំងអស់មកចោមរោមតែម្តងរួមទាំងអ៊ុនវ៉ូនឹងសូយ៉ុកដែលទើបនឹងដើរចូលមកតាមក្រោយផងដែរ។
     «ជីមីន!លោកពិតជាក្លាហានណាស់» អ្នកគ្រូពេទ្យស្រីម្នាក់ហាស្តីឡើង ជាហេតុនាំឲ្យសមីខ្លួនត្រូវភាំងមិនយល់ពីអ្វីដែលអ្នកគ្រូពេទ្យម្នាក់នោះនិយាយ ព្រោះតែគេនៅមិនទាន់ដឹងនៅឡើយទេថារឿងដែលខ្លួនបានសារភាពដាក់រាងក្រាស់នោះត្រូវបានបែកធ្លាយដឹងគ្រប់គ្នាទៅហើយ។
     «ខ្ញុំមិនស្មានថាមានថ្ងៃនេះសោះ គឺថ្ងៃដែលមានអ្នកមកសារភាពស្នេហ៍ដាក់បីសាចទឹកកករបស់ពួកយើង!»គិលានុបដ្ឋយិគាស្រីម្នាក់ទៀតដែលមានវ័យចំណាស់ជាងគេ គាត់គឺជាប្រធានគិលានុបដ្ឋយិការនៅក្នុងផ្នែកបេះដូងនេះតែម្តង និយាយបន្ថែមទៀតដែលធ្វើឲ្យសមីខ្លួនបានដឹងហើយថាគេចង់និយាយអំពីអ្វីក៏ប៉ុន្តែគេនៅតែមិនយល់ត្រង់ថាបីសាចទឹកកកនោះ។
     «បីសាចទឹកកក?»រាងតូចច្រលឹងឧទាន ឡើងដោយទឹកមុខមិនយល់នៅត្រង់ចំណុចនេះ!គេចង់និយាយថាជុងហ្គុកជាបីសាចទឹកកកឬ?
     «ពិតមែនហើយ!តទៅនេះពួកយើងមាន ហេរ៉ូបង្គ្រាបបីសាចហើយ!លោកគ្រូពេទ្យជីមីនកុំបោះបង់ឲ្យសោះណា!ពួកយើងនៅទីនេះនៅចាំលើកទឹកចិត្តលោកគ្រូពេទ្យត្រូវតែយកឈ្នះបីសាចទឹកកកម្នាក់នោះឲ្យបាន!»អ្នកគ្រូពេទ្យវ័យចំណាស់បន្តនិយាយលើកទឹកចិត្តរាងតូចដោយញញឹមស្រាលជាសញ្ញាការផ្តល់កម្លាំងចិត្តឲ្យរាងតូចបន្តខំប្រឹងប្រែងទៀតមុននឹងដើរចេញទៅវិញ!ខណៈពេលដែលអ្នកគ្រូពេទ្យដទៃទៀតញញឹមគោះស្មាជីមីនតិចៗទុកជាការលើកទឹកចិត្ត ពួកគេពិតគាំទ្រនឹងជ្រោមជ្រែងឲ្យរាងតូចបន្តតាមស្រលាញ់រាងក្រាស់ចេញពីចិត្តពិតមែន ព្រោះរយះពេលប្រាំពីរឆ្នាំហើយដែលពួកគេធ្វើការជាមួយនឹងរាងក្រាស់ គេមិនដែលឃើញរាងក្រាស់មានស្មេហាទាល់តែសោះ។
     «ហេរ៉ូ??»គ្រប់គ្នាដើរចេញទៅអស់ ទុកឲ្យរាងតូចច្រលឹងនៅឈរភ្លឹកភ្លាំងតែម្នាក់ឯង មិននឹកស្មានថារឿងនេះត្រូវបានបែកធ្លាយមិនត្រឹមតែគ្រប់គ្នាមិនសើចចំអកហើយនៅលើកទឹកចិត្តឲ្យខ្លួនខិតខំបន្តថែមទាំងដាក់រហ័សនាមឲ្យខ្លួនជាហេរ៉ូកម្ចាត់បីសាចទៀត?
     «គ្រប់គ្នាដាក់រហ័សនាមឲ្យជុងហ្គុកថាជា បីសាចទឹកកកព្រោះតែគេស្ងៀមស្ងាត់ចរិកត្រជាក់ស្រេបដូចទឹកកកអញ្ចឹងសម្តីរាងអាក្រក់បន្តិចទើបគ្រប់គ្នាខ្លាចហើយមិនហ៊ាននិយាយលេងសើចជាមួយគេឡើុ!ប៉ុន្តែទោះបីជាគេមើលទៅគេអាក្រក់បន្តិចមែនតែក្នុងចិត្តគេគឺទន់ជ្រាយណាស់ ជាទូទៅគេកាចសម្តីអាក្រក់ដាក់គ្រូពេទ្យគ្រប់គ្នាអញ្ចឹងឯងដូច្នេះហើយឯងកុំខ្វល់ច្រើនពេកបើគេបដិសេធក៏មិនមែនមានន័យថាគ្រប់យ៉ាងត្រូវបញ្ចប់ត្រឹមហ្នឹងដែរ!កូនទាចម្បាំងស៊ូៗឡើង»លោកវេជ្ជបណ្ឌិតសង្ហារអ៊ុនវ៉ូមិនចាញ់គ្នានឹងជុងហ្គុកដែលឈរស្ងាត់ស្តាប់គេនិយាយជាយូរមកហើយនោះក៏ចាប់ផ្តើមនិយាយប្រាប់គ្រប់យ៉ាងទៅរាងតូចកុំឲ្យមានមន្ទិលសង្ស័យតទៅមុខទៀត ថែមទាំងដាក់រហ័សនាមថ្មីឲ្យរាងតូចទៀតផង។
     «ជាទូទៅគេអាចបែបហ្នឹងដាក់គ្រប់គ្នា មែនទេ?»
     «អត់ទេ!គេកាចតែចំពោះគ្រូពេទ្យដូចគ្នា ប៉ុណ្ណោះ ចំពោះអ្នកជំងឺវិញចាតុទុកគេដូចជាទេវបុត្រអញ្ចឹង!ព្រោះតែគេយកចិត្តទុកដាក់នឹងសម្តីផ្អែមណាស់ចំពោះអ្នកជំងឺ»

    សូមរងចាំភាគបន្ត...
    #KM
    #GukMin-1358

You've reached the end of published parts.

⏰ Last updated: Jun 15, 2023 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍លោកDoctor💉Where stories live. Discover now