ភាគទី០៨:សារភាពស្នេហ៍

54 17 1
                                    

      រីង!រីង!
    សម្លេងទូរស័ព្ទលើតុនៅក្នុងបន្ទប់ វេជ្ជបណ្ឌិតបន្លឺឡើង រាងក្រាស់ប្រញាប់ដើរទៅទទួលមកនិយាយវិនាទីខ្សែម្ខាងទៀតគឺជាអ្នកជំងឺដែលកំពុងតែត្រូវការជំនួយជាបន្ទាន់!លោកវេជ្ជបណ្ឌិតប្រញាប់ដាក់ទូរស័ព្ទចុះរួចបោះជំហ៊ានយ៉ាងលឿនសម្តៅទៅបន្ទប់អ្នកជំងឺដើរធ្វើការសង្គ្រោះបន្ទាន់ ខណៈពេលដែលនៅក្នុងបន្ទប់កិលានុបដ្ឋយិកាក៏ទទួលបានដំណឹងនេះដូចគ្នា។
     រាងតូចច្រលឹងរួមទាំងគិលានុបដ្ឋយិកាស្រី ម្នាក់ទៀតដែលទើបនឹងចូលថ្មីដូចគ្នាប្រញាប់ប្រញាលរុញរទេះដាក់ថ្នាំរួមទាំងឧបករណ៍សម្រាប់សង្គ្រោះបន្ទាន់សម្តៅទៅបន្ទប់អ្នកជំងឺដំណាលគ្នានឹងជុងហ្គុកកំពុងដើរយ៉ាងលឿនមកជួបគ្នាតាមផ្លូវក្នុងទិសដៅតែមួយ។
     «ហេតុអ្វីក៏មានតែអ្នកមកថ្មីនៅប្រចាំការ !»សម្លេងធំគ្រលរបន្លីវាចាឡើងដោយទឹកមុខខ្មៅអ៊ែមើលមិនយល់ព្រោះតែនៅក្នុងមន្ទីពេទ្យផ្នែកព្យាបាលបេះដូងមួយទាំងមូលបែរជាមានតែបុគ្គលិកចូលថ្មីមិនទាន់ពេញសិទ្ធពីរនាក់នៅប្រចាំការ វេជ្ជបណ្ឌិតនឹងគិលានុបដ្ឋយិកាជំនាញផ្សេងៗទៀតមិនដឹងទៅណាអស់។
     «ហេតុអីក៏លោកចូលចិត្តនិយាយ ដូចជាមើលងាយអ្នកដទៃខ្លាំងម្លេះ?»អត់ទ្រាំមិនបានរាងតូចច្រលឹងហាស្តីត្បកវិញដោយហេតុថាមិនពេញចិត្តកាលដែលជុងហ្គុកនិយាយដូចជាមើលងាយអ្នកមកថ្មីពេក!ទោះគេមកថ្មីមែនតែគេក៏បានបញ្ចប់ការសិក្សារត្រឹមត្រូវដែរ។
     «មិនមែនជាពេលដែលឯងត្រូវតមាត់ទេ ដុំថ្មគ្មានប្រយោជន៍!»នរៈរាងខ្ពស់សង្ហារបង្អាក់ដំណើរងាកមកសម្លក់រាងតូចដោយខ្សែភ្នែកពិឃាតមុននឹងបន្តដំណើរទៅមុខទៀត ខណៈពួកគេបានមកដល់មុខបន្ទប់សម្រាករបស់អ្នកជំងឺហើយ។
     «...»ជីមីនមិនមាត់ បានត្រឹមដើរចូលទៅក្នុងបន្ទប់តាមក្រោយរាងក្រាស់ទាំងអន់ចិត្តព្រោះតែគេទុកខ្លួនជាដុំថ្មីមួយដុំដែលគ្មានប្រយោជន៍។
     «ប្រញាប់ដាក់អុកសីុសែនឲ្យអ្នកជំងឺទៅ!» លោកវេជ្ជបណ្ឌិតដាក់បញ្ជា ខណៈជួយលើកអ្នកជំងឺដែលប្រឹងត្រដររហូតធ្លាក់ពីលើគ្រែ ដាក់ទៅលើគ្រែវិញ។
     «ចា៎!»គិលានុបដ្ឋយិកាស្រី ទទួលបញ្ជារួចក៏ប្រញាប់ទាញកញ្ចប់អុកសីុសែនបង្រុកនឹងយកទៅភ្ជាប់ជាមួយឧបករណ៍ទៅហើយប៉ុន្តែក៏ត្រូវបញ្ឈប់សកម្មភាពវិញភ្លាមៗខណៈលឺសម្លេងធំគ្រលរដាក់បញ្ជាជាថ្មីម្តងទៀត។
     «ដុំថ្មី ឯងជាអ្នកធ្វើទៅ»
     «អរ!បាទៗ»ជីមីនប្រញាប់ងក់ក្បាល ទទួលយកដោយក្តីរំភើបព្រោះតែត្រូវបានជុងហ្គុកជ្រើសរើសឲ្យធ្វើជាជំនួយការរបស់គេ។ម្រាមដៃស្រឡូនទទួលយកកញ្ចប់អុកសីុសែនពីគិលានុបដ្ឋយិកាមកកាន់ដើម្បីយកទៅមូលភ្ជាប់នឹងឧបករណ៍ដាក់អុកសីុសែនឲ្យអ្នកជំងឺ។
     «អ៎ាយ!!!»រាងតូចច្រលឹងត្រូវដួលអុកគូទ ទៅលើការ៉ូពេញទំហឹងខណៈត្រូវចំហាយអុកសីុសែនបាញ់ចំមុខព្រោះតែគេរំភើបខ្លាំងពេកទើបធ្វើអ្វីមិនត្រូវហើយមូលអុកសីុសែនមិនត្រូវងាំនាំឲ្យបាញ់ចេញមកក្រៅ។
     «ពិតជាគ្មានប្រយោជន៍មែន!! នាងធ្វើវាទៅ»ខ្សែភ្នែកកំណាចសម្លឹងទៅកាន់រាងតូចជីមីនដែលដួលអុកគូទទៅលើការ៉ូខណៈហាស្តីបន្ទោសបន្ថែមមុននឹងប្រាប់ឲ្យគិលានុបដ្ឋយិកាធ្វើជំនួសវិញ។
     «...»រាងតូចច្រលឹងក្រោកឈរឡើងទៅ ឈរនៅក្បែវាំងននសម្លឹងមើលសកម្មភាពរបស់ជុងហ្គុកមើលថែអ្នកជំងឺយ៉ាងស្ងៀមស្ងាត់បំផុត!ព្រោះតែខ្លួនឯងពិតជាឥតប្រយោជន៍ដូចជាពាក្យគេនិយាយមែន ប៉ុន្តែនោះក៏ដោយសារតែខ្លួនរំជើបរំជួលខ្លាំងពេកនៅពេលដែលបានជុងហ្គុកប្រាប់ឲ្យធ្វើការបែបហ្នឹង។
     ពេលវេលាចេះតែរំកិលទៅមុខ ពីមួយនាទីទៅមួយនាទីមិនយូរប៉ុន្មានលោកវេជ្ជបណ្ឌិតចនក៏បានបញ្ចប់ការសង្គ្រោះបន្ទាន់ដល់អ្នកជំងឺយ៉ាងជោគជ័យ!យ៉ាងណាមិញសុខភាពបេះដូងរបស់អ្នកជំងឺម្នាក់នេះដែលគេមានឈ្មោះថា ដុងយ៉ុក ក៏កាន់តែយាប់យើនខ្លាំងមែនទេនដូចគ្នា គេត្រូវការឲ្យក្រុមគ្រូពេទ្យមើលថែយ៉ាងដិតដល់បំផុតហើយក៏ត្រៀមក្នុងការធ្វើការវះកាត់នាពេលឆាប់ៗខាងមុខនេះផងដែរ រងចាំឲ្យតែសុខភាពអ្នកជំងឺគ្រាន់បើជាងនេះបន្តិចតែប៉ុណ្ណោះ។
     «វេជ្ជបណ្ឌិតចន!»សម្លេងស្រទន់មាន ទឹកដមឧទាននាមរបស់ជុងហ្គុកឡើង វិនាទីដែលម្ចាស់នាមបានលឺក៏បញ្ឈប់ដំណើរហើយងាកមករកប្រភពសម្លេងទាំងចិញ្ចើមក្រាស់ចងចូលគ្នាតាំងពីវិនាទីដំបូងដែលដឹងថាម្ចាស់សម្លេងនោះជាអ្នកណា។
     «យ៉ាងម៉េច?អ្នកមកថ្មី» សម្លេងធំគ្រលរអមដោយទឹកដមរឹងកំប្រឹសសួរទៅកាន់រាងតូចច្រលឹង។
     «គឺថា ដុងយ៉ុកជាអ្នកជំងឺក្រោមការមើល ថែររបស់លោកតើមែនទេ?»ជីមីនចាប់ផ្តើមសំណួររបស់ខ្លួនយ៉ាងរដាក់រដុបព្រោះតែខ្លាចថាត្រូវបន្ទោសចំពោះរឿងមុននេះ។
     «មែន!ហើយយ៉ាងម៉េច?»
     «គឺ!ខ្ញុំចង់ក្លាយជាគ្រូពេទ្យមើលថែរគេដែរ! តើលោកអនុ...»បបូរមាត់ស្អាតហើបឡើងនិយាយពីបំណងរបស់ខ្លួន ហើយក៏ចង់សុំការអនុញ្ញាតពីជុងហ្គុកប៉ុន្តែពាក្យសម្តីដែលចង់និយាយទាំងប៉ុន្មានត្រូវលេបចូលទៅក្នុងពោះវិញអស់ ខណៈត្រូវរាងក្រាស់និយាយកាត់។
     «អត់ទេ!ខ្ញុំមិនចង់ឲ្យអ្នកជំងឺរបស់ខ្ញុំមាន គ្រោះថ្នាក់ព្រោះតែឯងទេ!»រាងក្រាស់ដែលឈរអស់កម្ពស់ប្តូមកបន្ទន់ជង្គង់បន្តិចយកដៃមាំទៅដាក់សង្កត់លើក្បាលរាងតូចមុននិងហាស្តីឡើង។
     «ប៉ុន្តែខ្ញុំអាចធ្វើបាន ខ្ញុំក៏បានបញ្ចប់ការសិក្សារត្រឹមត្រូវដែរតើលោកមិនអាចទុកឱកាសឲ្យខ្ញុំនឹងបង្រៀនខ្ញុំបន្ថែមទេឬ?»រាងតូចតវ៉ាឡើងដោយហេតុថាមិនអស់ចិត្តដែលគ្រប់ពេលរាងក្រាស់ដាក់ដូចជាមិនជឿជាក់លើសម្ថភាពខ្លួនសោះតែម្តង គេមកនេះក្នុងនាមជាអ្នកហ្វឹកហាត់សិនដូច្នេះក្នុងនាមជុងហ្គុកជាវេជ្ជបណ្ឌិតជំនាញគឺមានតួនាទីបង្វឹកគេមិនអញ្ចឹង?ប៉ុន្តែមើលទង្វើរបស់គេចុះ ឃើញគ្នាអញ្ចឹងហើយមិនជួយបង្រៀនទៀត។
     «បើអួតថាបានបញ្ចប់ការសិក្សារត្រឹមត្រូវ ដែរអញ្ចឹងបង្ហាញវាមក!កុំនៅធ្វើខ្លួនជាដុំថ្មគ្មានប្រយោជន៍ចំពោះមុខខ្ញុំ!»បញ្ចប់ប្រយោគរាងខ្ពស់សង្ហារក្រោកឈរអស់កម្ពស់រួចបង្វែខ្លួនឈានជើងដើរចេញទៅ តែក៏ត្រូវបញ្ឈប់ដំណើរជាថ្មីម្តងទៀតនៅពេលលឺសំណួររាងតូច។
     «តើលោកពិតជាមិនចាំខ្ញុំមែនទេ?»
     «ខ្ញុំមិនដឹងថាពួកយើងធ្លាប់ មានអនុស្សាវរីយ៍ជ្រាលជ្រៅអ្វីនោះទេទើបធ្វើឲ្យឯងនៅតែមិនអស់ចិត្តចំពោះរឿងនេះ!ប៉ុន្តែខ្ញុំគិតថាប្រហែលជាគ្មានអនុស្សាវរីយ៍ស្អីនោះទេរវាងពួកយើងព្រោះបើមាននោះខ្ញុំនឹងចងចាំ ការចងចាំខ្ញុំផ្ទុកបានតែរឿងមានប្រយោជន៍ប៉ុណ្ណោះ!ហើយខ្ញុំប្រាកដណាស់ថាការជួបគ្នាពេលណាក៏មិនដឹងរវាងឯងនឹងខ្ញុំនោះវាគ្មានប្រយោជន៍ស្អីឲ្យខ្ញុំចងចាំឡើយ!»រាងក្រាស់ងាកមកនិយាយបញ្ជាក់ច្បាស់ៗចំពោះមុខរាងតូចតែម្តងដើម្បីឲ្យអស់ការសង្ស័យព្រោះគេពិតជាធុញទ្រាន់នៅក្នុងការលឺសំណួរដដែលៗណាស់ និយាយចប់នាយក៏បម្រុងនឹងដើរចាកចេញទៅម្តងទៀត តែនៅតែមិនបានសម្រេចនៅពេលលឺប្រយោគបន្ទាប់របស់ជីមីន។
     «មែន!ចំពោះលោកអាចថាវាជាការចងចាំ ដែលគ្មានប្រយោជន៍ប៉ុន្តែចំពោះខ្ញុំវាជាការចងចាំនឹងអនុស្សាវរីយ៍ដ៏មានន័យ!»កែវភ្នែកថ្លាដូចកញ្ចក់ដក់ជាប់នូវដំណក់ទឹកថ្លាឆ្វង់វិនាទីបបូរមាត់ស្អាតហើបឡើយនិយាយពីអារម្មណ៍របស់ខ្លួន ព្រោះតែឥឡូវនេះគឺមានតែគេពីរនាក់ប៉ុណ្ណោះដែលនៅទីនេះ។
     «លោកមិនចាំខ្ញុំក៏ហីទៅចុះ ខ្ញុំមិនខ្វល់ទេ!ប៉ុន្តែខ្ញុំមិនអាចមិនខ្វល់ពីអារម្មណ៍ខ្លួនឯងបានឡើយ វេជ្ជបណ្ឌិតចនខ្ញុំស្រលាញ់លោក!»រាងតូចនិយាយសារភាពខណៈទឹកភ្នែកពីរតំណក់ក៏រមាលចុះមក វិនាទីដែលបានដឹងចម្លើយក្នុងចិត្តរួចទៅហើយប៉ុន្តែគេនៅតែចង់សារភាព!គេមិនអាចលាក់វាបន្តទៀតបានទេ គេខំលាក់អារម្មណ៍នេះមក៧ឆ្នាំហើយ។
 
     សូមរងចាំភាគបន្ត...

     Admin comebackវិញហើយ នឹកadminទេ?😭
    #KM
    #GukMin-1358

ស្នេហ៍លោកDoctor💉Where stories live. Discover now